1ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះ នឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់ មកដល់ប្រកបដោយឫទ្ធានុភាព»។
1Og han sa til dem: Sannelig sier jeg eder: Nogen av dem som her står, skal ikke smake døden før de ser at Guds rike er kommet med kraft.
2ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុសលោកយ៉ាកុប និង លោកយ៉ូហានឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស ទាំងបីនាក់
2Og seks dager derefter tok Jesus med sig Peter og Jakob og Johannes og førte dem avsides op på et høit fjell for sig selv alene. Og han blev forklaret for deres øine,
3គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើអោយសយ៉ាងនេះបានឡើយ។
3og hans klær blev skinnende, aldeles hvite, så ingen bleker på jorden kan gjøre klær så hvite.
4ពេលនោះសិស្សទាំងបីនាក់ឃើញព្យាការី អេលីយ៉ា និង លោកម៉ូសេ សន្ទនាជាមួយព្រះយេស៊ូ។
4Og Elias viste sig for dem sammen med Moses, og de talte med Jesus.
5លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះគ្រូ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់លោកអេលីយ៉ា»។
5Og Peter tok til orde og sa til Jesus: Rabbi! det er godt at vi er her; la oss gjøre tre boliger, en til dig, og en til Moses, og en til Elias!
6លោកពេត្រុសមាន ប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។
6Han visste ikke hvad han skulde si; for de blev meget forferdet.
7ពេលនោះស្រាប់តែមានពពក មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖«នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។
7Og en sky kom og overskygget dem, og det kom en røst ut av skyen: Dette er min Sønn, den elskede; hør ham!
8រំពេចនោះ ពួកសិស្សក្រឡេក មើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។
8Og med ett, da de så sig om, så de ikke lenger nogen hos sig uten Jesus alene.
9ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបីទ្រង់ហាមប្រាមគេ មិនអោយនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។
9Og da de gikk ned av fjellet, bød han dem at de ikke skulde fortelle nogen hvad de hadde sett, før Menneskesønnen var opstanden fra de døde.
10អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖«តើ "រស់ឡើងវិញ" មានន័យដូចម្ដេច?»។
10Og de holdt fast ved det ord, og de talte sig imellem om hvad det er å opstå fra de døde.
11បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយ ថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។
11Og de spurte ham og sa: De skriftlærde sier jo at Elias først må komme?
12ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្ដែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើនព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។
12Han sa til dem: Elias kommer først og setter alt i rette skikk, og hvad står det skrevet om Menneskesønnen? At han skal lide meget og bli foraktet.
13ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។
13Men jeg sier eder at Elias er kommet, og de gjorde med ham alt det de vilde, som skrevet er om ham.
14ព្រះយេស៊ូ និង អ្នកទាំងបី បានមកជួបសិស្សឯទៀតៗ ទ្រង់ទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកអាចារ្យ ជជែកជាមួយគេផង។
14Og da de kom til disiplene, så de meget folk om dem, og nogen skriftlærde som trettet med dem.
15កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡំាងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។
15Og straks alt folket så ham, blev de forferdet, og løp til og hilste ham.
16ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។
16Og han spurte dem: Hvad er det I tretter med dem om?
17ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើអោយគនិយាយពុំរួច។
17Og en blandt folket svarte: Mester! jeg har ført til dig min sønn, som er besatt av en målløs ånd;
18នៅទីណាក៏ដោយ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាផ្ដួលកូនខ្ញុំ ប្របាទលើដីអោយបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសិស្សរបស់លោកអោយដេញវិញ្ញាណអាក្រក់នេះដែរ ប៉ុន្ដែ គេពុំអាចដេញវាចេញបានសោះ»។
18og når den griper ham, sliter den i ham, og han fråder og skjærer tenner og visner bort; og jeg bad dine disipler drive den ut, og de var ikke i stand til det.
19ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រំានៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកអោយខ្ញុំ»។
19Men han svarte dem og sa: Du vantro slekt! hvor lenge skal jeg være hos eder? hvor lenge skal jeg tåle eder?
20គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះអោយប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។
20Før ham hit til mig! Og de førte gutten til ham, og da han så ham, rev og slet ånden straks i ham, og han falt på jorden, veltet sig og frådet.
21ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។
21Og Jesus spurte hans far: Hvor lang tid har han hatt det slik? Han sa: Fra barndommen av;
22វិញ្ញាណអាក្រក់ធ្វើអោយវាដួលលើភ្លើង អោយវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់អោយវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។
22og ofte har den kastet ham både i ild og i vann for å gjøre ende på ham; men om du formår noget, så ha medynk med oss og hjelp oss!
23ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា "ប្រសិនបើលោកអាចជួយបាន" ដូច្នេះ? ព្រះជាម្ចាស់អាចសំរេចកិច្ចការសព្វគ្រប់ ទាំងអស់ដល់អ្នកជឿ»។
23Men Jesus sa til ham: Om jeg formår? - Alt er mulig for den som tror.
24ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្ដាជួយ អោយខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។
24Straks ropte barnets far: Jeg tror; hjelp min vantro!
25ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមវិញ្ញាណអាក្រក់ដោយបញ្ជាថា៖ «នែ៎វិញ្ញាណគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតអោយសោះ!»។
25Men da Jesus så at folket løp til, truet han den urene ånd og sa til den: Du målløse og døve ånd! jeg byder dig: Far ut av ham, og far aldri mere inn i ham!
26វាក៏ស្រែកឡើង ព្រមទាំងធ្វើអោយក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើអោយមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។
26Da skrek den og slet hårdt i ham, og fór ut av ham. Og han blev som død, så de fleste sa: Han er død.
27រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើងក្មេងនោះក៏ក្រោកឈរ។
27Men Jesus tok ham ved hånden og reiste ham op; og han stod op.
28កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្ស ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖«ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណអាក្រក់នេះចេញបាន?»។
28Og da han var kommet inn i et hus, spurte hans disipler ham i enrum: Hvorfor kunde ikke vi drive den ut?
29ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន »។
29Og han sa til dem: Dette slag kan ikke drives ut uten ved bønn og faste.
30ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យអោយនរណាដឹងឡើយ។
30Og da de gikk derfra, drog de gjennem Galilea, og han vilde ikke at nogen skulde få vite om det;
31ព្រះអង្គបង្រៀនពួកសិស្សអោយដឹងថា បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្ដែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។
31for han lærte sine disipler og sa til dem: Menneskesønnen skal overgis i menneskenes hender, og de skal slå ham ihjel, og når han er ihjelslått, skal han opstå tre dager efter.
32ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
32Men de skjønte ikke dette ord, og de fryktet for å spørre ham.
33ព្រះយេស៊ូ និង ពួកសិស្ស ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖« ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។
33Og de kom til Kapernaum, og da han var kommet inn i huset, spurte han dem: Hvad var det I talte om på veien?
34ពួកសិស្សនៅស្ងៀមដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។
34Men de tidde; for de hadde talt med hverandre på veien om hvem som var den største.
35ព្រះយេស៊ូគង់ចុះ ទ្រង់ត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនអោយតូចជាងគេ ព្រមទាំងបំរើគេទាំងអស់គ្នាផង»។
35Og han satte sig og kalte på de tolv og sa til dem: Om nogen vil være den første, han skal være den siste av alle, og alles tjener.
36បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ អោយមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គអោបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖
36Og han tok et lite barn og stilte det midt iblandt dem, og tok det i favn og sa til dem:
37«អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ»។
37Den som tar imot et sådant lite barn for mitt navns skyld, han tar imot mig, og den som tar imot mig, han tar ikke imot mig, men imot ham som sendte mig.
38លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។
38Johannes sa til ham: Mester! vi så en som ikke er i følge med oss, drive ut onde ånder i ditt navn, og vi forbød ham det, fordi han ikke var i følge med oss.
39ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ
39Men Jesus sa: Forbyd ham det ikke! for ingen som gjør en kraftig gjerning i mitt navn, vil snart efter kunne tale ille om mig.
40ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។
40For den som ikke er imot oss, er med oss.
41ម៉្យាងទៀត បើអ្នកណាអោយទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រិស្ដ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
41For den som gir eder et beger vann å drikke i mitt navn, fordi I hører Kristus til, sannelig sier jeg eder: han skal ikke miste sin lønn.
42អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះអោយប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកអោយគាត់នៅរស់។
42Og den som forfører én av disse små som tror på mig, for ham var det bedre om det var hengt en kvernsten om hans hals, og han var kastet i havet.
43ប្រសិនបើដៃនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិត មានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរកដែលមានភ្លើងមិនចេះរលត់ [
43Og om din hånd frister dig, da hugg den av! det er bedre at du går vanfør inn til livet enn at du har dine to hender og kommer i helvede i den uslukkelige ild,
44ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។
44hvor deres orm ikke dør, og ilden ikke slukkes.
45ប្រសិនបើជើងនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក [
45Og om din fot frister dig, da hugg den av! det er bedre at du går halt inn til livet enn at du har dine to føtter og kastes i helvede,
46ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។
46hvor deres orm ikke dør, og ilden ikke slukkes.
47ប្រសិនបើភ្នែកនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់មានតែភ្នែកម្ខាងនោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក
47Og om ditt øie frister dig, da riv det ut! det er bedre at du går énøiet inn i Guds rike enn at du har to øine og kastes i helvede,
48ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់
48hvor deres orm ikke dør, og ilden ikke slukkes.
49ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។
49For enhver skal saltes med ild, og ethvert offer skal saltes med salt.
50អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងអោយវាប្រៃឡើងវិញបាន?
50Salt er en god ting; men når saltet mister sin kraft, hvad vil I da salte det med? Ha salt i eder selv, og hold fred med hverandre!
51ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយរស់នៅជាមួយគ្នាដោយសុខសាន្ដទៅ»។