1មានពួកខាងគណៈផារីស៊ី និង ពួក អាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖
1Da kom fariseere og skriftlærde fra Jerusalem til Jesus og sa: Mark.
2«ហេតុអ្វីបានជាសិស្សរបស់លោកមិនគោរព តាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។
2Hvorfor bryter dine disipler de gamles vedtekt? de vasker jo ikke sine hender når de holder måltid.
3ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្ដល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នក រាល់គ្នាវិញដូច្នេះ?។
3Men han svarte og sa til dem: Og I, hvorfor bryter I Guds bud for eders vedtekts skyld?
4ព្រះជាម្ចាស់មានព្រះបន្ទូលថាៈ "ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត"។
4For Gud har gitt det bud: Hedre din far og din mor; og: Den som banner far eller mor, skal visselig dø;
5រីឯអ្នករាល់គ្នាវិញ បែរជាពោលថាៈ បើអ្នកណានិយាយទៅឪពុកម្ដាយថា "អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ"
5men I sier: Den som sier til far eller mor: Det du skulde hatt til hjelp av mig, det gir jeg til templet - han skylder ikke å hedre sin far eller sin mor.
6អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្ដតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។
6Og I har gjort Guds lov til intet for eders vedtekts skyld.
7មនុស្សមានពុតអើយ ពាក្យដែលព្យាការី អេសាយថ្លែងទុកអំពីអ្នករាល់គ្នា ត្រូវណាស់គឺៈ
7I hyklere! rett spådde Esaias om eder da han sa:
8"ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ រីឯចិត្ដគេនៅឆ្ងាយពីយើង។
8Dette folk ærer mig med lebene; men deres hjerte er langt borte fra mig;
9គេថ្វាយបង្គំយើងឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ" »។
9men de dyrker mig forgjeves, idet de lærer lærdommer som er menneskebud.
10បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់អោយច្បាស់ថា
10Og han kalte folket til sig og sa til dem: Hør dette og forstå det:
11អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើអោយមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញមានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើអោយមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។
11Ikke det som kommer inn i munnen, gjør mennesket urent; men det som går ut av munnen, det gjør mennesket urent.
12ពេលនោះសិស្ស នាំ គ្នា ចូលមកជិតព្រះអង្គហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី ទាស់ចិត្ដណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។
12Da gikk hans disipler til ham og sa: Vet du at fariseerne tok anstøt ved å høre dette ord?
13ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងដករុក្ខជាតិទាំងឡាយណាដែលព្រះអង្គមិនបានដាំ។
13Men han svarte og sa: Enhver plante som min himmelske Fader ikke har plantet, skal rykkes op med rot.
14កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
14La dem fare! de er blinde veiledere for blinde; men når en blind leder en blind, faller de begge i grøften.
15លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះអោយយើងខ្ញុំយល់ផង»។
15Da svarte Peter og sa til ham: Tyd denne lignelse for oss!
16ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ!
16Men han sa: Er også I ennu uforstandige?
17អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោរបង់!
17Skjønner I ikke at alt det som kommer inn i munnen, går i buken og kastes ut den naturlige vei?
18ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្ស សុទ្ធតែផុសចេញពីចិត្ដមក គឺសេចក្ដីនោះឯងដែលធ្វើអោយមនុស្សទៅជាមិនបរិសុទ្ធ
18Men det som går ut av munnen, det kommer fra hjertet, og dette er det som gjør mennesket urent.
19ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្ដមនុស្សទាំងអស់
19For fra hjertet kommer onde tanker: mord, hor, utukt, tyveri, falskt vidnesbyrd, bespottelse.
20គឺការទាំងនេះហើយដែលធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគ ដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។
20Dette er det som gjør mennesket urent; men å ete med uvaskede hender gjør ikke mennesket urent.
21បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស និង ក្រុងស៊ីដូន។
21Og Jesus gikk bort derfra, og trakk sig tilbake til landet ved Tyrus og Sidon.
22មានស្ដ្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូលបណ្ដាលអោយវេទនាខ្លាំងណាស់»។
22Og se, en kananeisk kvinne kom fra de landemerker og ropte: Herre, du Davids sønn! miskunn dig over mig! min datter plages ille av en ond ånd.
23ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។
23Men han svarte henne ikke et ord. Da gikk hans disipler til ham og bad ham og sa: Skill dig av med henne! for hun roper efter oss.
24ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់អោយខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែល ប៉ុណ្ណោះ»។
24Men han svarte og sa: Jeg er ikke utsendt til andre enn de fortapte får av Israels hus.
25ប៉ុន្ដែ ស្ដ្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។
25Men hun kom og falt ned for ham og sa: Herre, hjelp mig!
26ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅអោយកូនឆ្កែ ស៊ីឡើយ»។
26Men han svarte og sa: Det er ikke rett å ta brødet fra barna og kaste det for de små hunder.
27នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្ដែ កូនឆ្កែស៊ីកំទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។
27Men hun sa: Det er sant, Herre! for de små hunder eter jo av de smuler som faller fra deres herrers bord.
28ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមំាមួនណាស់ដូច្នេះ សូមអោយបានសំរេចតាមចិត្ដនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជា តាំងពីពេលនោះមក។
28Da svarte Jesus og sa til henne: Kvinne! din tro er stor; dig skje som du vil! Og hennes datter blev helbredet fra samme stund.
29ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ
29Og Jesus gikk bort derfra og kom til den Galileiske Sjø, og han gikk op i fjellet og satte sig der.
30មានមហាជនច្រើនកុះករនំាគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និង អ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេអោយបានជាទាំងអស់គ្នា។
30Og meget folk kom til ham, og de hadde med sig halte, blinde, stumme, vanføre og mange andre; og de la dem for hans føtter, og han helbredet dem,
31ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតាមនុស្សខ្វិនដើរបាន និង មនុស្សខ្វាក់មើលឃើញ មហាជននំាគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។
31så at folket undret sig da de så stumme tale, vanføre helbredes, halte gå og blinde se; og de priste Israels Gud.
32ព្រះយេស៊ូត្រាស់ហៅពួកសិស្ស មកទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់អោយគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។
32Men Jesus kalte sine disipler til sig og sa: Jeg ynkes inderlig over folket; for de har alt vært hos mig i tre dager, og de har ikke noget å ete; og la dem fare fastende fra mig vil jeg ikke, forat de ikke skal vansmekte på veien.
33ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាអោយបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។
33Og hans disipler sa til ham: Hvorfra skal vi her i ørkenen få brød nok til å mette så meget folk?
34ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និង មានត្រីតូចៗខ្លះដែរ»។
34Og Jesus sa til dem: Hvor mange brød har I? De sa: Syv, og nogen få småfisker.
35ព្រះអង្គក៏ប្រាប់បណ្ដាជនអោយអង្គុយផ្ទាល់នឹងដី
35Da bød han folket sette sig ned på jorden,
36ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំ និង ត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ហើយកាច់ប្រទានអោយពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។
36og han tok de syv brød og fiskene, takket og brøt dem og gav dem til disiplene, og disiplene til folket.
37ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំបុ័ង និង ត្រីដែលនៅសល់ បានប្រាំពីរជាល។
37Og de åt alle sammen og blev mette; og de tok op det som blev tilovers av stykkene, syv kurver fulle.
38អស់អ្នកដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និង ក្មេងៗផងទេ។
38Men de som hadde ett, var fire tusen menn foruten kvinner og barn.
39បន្ទាប់មកព្រះអង្គប្រាប់មហាជនអោយវិលត្រឡប់ទៅផ្ទះវិញ រួចទ្រង់យាងចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។
39Og da han hadde latt folket fare, gikk han i båten og kom til landet ved Magadan.