Khmer

Norwegian

Matthew

16

1ពេលនោះ ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំអោយព្រះអង្គសំដែងទីសំគាល់មួយបញ្ជាក់ថាព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។
1Og fariseerne og sadduseerne gikk til ham og fristet ham, og bad at han vilde la dem få se et tegn fra himmelen.
2ប៉ុន្ដែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។
2Men han svarte og sa til dem: Når det er blitt aften, sier I: Det blir godt vær, for himmelen er rød;
3នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសំគាល់នាសម័យ នេះ សោះ!
3og om morgenen: Idag blir det uvær, for himmelen er rød og mørk. Himmelens utseende vet I å tyde, men tidenes tegn kan I ikke tyde.
4មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ព្រះអង្គមិនប្រទានទីសំគាល់ណាផ្សេងក្រៅពីទីសំគាល់របស់ព្យាការី យ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។
4En ond og utro slekt krever tegn, og tegn skal ikke gis den, uten Jonas' tegn. Og han forlot dem og gikk bort.
5ពេលឆ្លងទៅត្រើយម្ខាង ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ
5Og da disiplene kom over til hin side, hadde de glemt å ta brød med.
6ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួក ខាងគណៈផារីស៊ី និង មេម្សៅរបស់ពួកខាងគណៈសាឌូស៊ី អោយមែនទែន»។
6Da sa Jesus til dem: Se eder for og ta eder i vare for fariseernes og sadduseernes surdeig!
7ពួកសិស្សជជែកគ្នាគេថា៖ «យើងមិនបានយកនំបុ័ងមកទេ!»។
7Da tenkte de ved sig selv og sa: Det er fordi vi ikke har tatt brød med.
8ព្រះយេស៊ូជ្រាបគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ?
8Men da Jesus merket det, sa han til dem: I lite troende! hvorfor tenker I ved eder selv at det er fordi I ikke har tatt brød med?
9អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំបុ័ងប្រាំដុំអោយមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ?
9Skjønner I ennu ikke, og kommer I ikke i hu de fem brød til de fem tusen, og hvor mange kurver I da fikk,
10ហើយកាលខ្ញុំចែកនំបុ័ងប្រាំពីរដុំ អោយមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?
10eller de syv brød til de fire tusen, og hvor mange kurver I da fikk?
11ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំបុ័ងទេគឺខ្ញុំចង់អោយអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី ឯណោះ»។
11Kan I da ikke skjønne at det ikke var om brød jeg talte til eder? Men ta eder i vare for fariseernes og sadduseernes surdeig!
12ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់អោយគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
12Da forstod de at han ikke hadde talt om at de skulde ta sig i vare for surdeigen i brød, men for fariseernes og sadduseernes lære.
13កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។
13Men da Jesus var kommet til landet ved Cesarea Filippi, spurte han sine disipler og sa: Hvem sier folk at Menneskesønnen er?
14គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី អេលីយ៉ា អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមា ឬ ជាព្យាការីណាមួយរូប»។
14De sa: Nogen sier døperen Johannes, andre Elias, andre igjen Jeremias eller en av profetene.
15ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។
15Han sa til dem: Men I, hvem sier I at jeg er?
16លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។
16Da svarte Simon Peter og sa: Du er Messias, den levende Guds Sønn.
17ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសំដែងអោយអ្នកដឹង។
17Og Jesus svarte og sa til ham: Salig er du, Simon, Jonas' sønn! for kjød og blod har ikke åpenbaret dig det, men min Fader i himmelen.
18ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំ របស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ
18Og jeg sier dig at du er Peter; og på denne klippe vil jeg bygge min menighet, og dødsrikets porter skal ikke få makt over den.
19ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យ នៃស្ថានបរមសុខ អោយអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។
19Og jeg vil gi dig nøklene til himlenes rike, og det du binder på jorden, skal være bundet i himmelen, og det du løser på jorden, skal være løst i himmelen.
20បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស មិនអោយប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ដ ឡើយ។
20Da bød han sine disipler at de ikke skulde si til nogen at han var Messias.
21តាំងពីពេលនោះមក ព្រះយេស៊ូ ចាប់ផ្ដើមប្រាប់អោយពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និង ពួកអាចារ្យ នឹងនាំគ្នាធ្វើបាបព្រះអង្គអោយរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផងតែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។
21Fra den tid begynte Jesus å gi sine disipler til kjenne at han skulde gå til Jerusalem og lide meget av de eldste og yppersteprestene og de skriftlærde, og slåes ihjel, og opstå på den tredje dag.
22លោកពេត្រុស នាំព្រះយេស៊ូទៅដាច់ឡែកពីគេហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្ដាអាណិត កុំអោយការណ៍នេះ កើតមានដល់ព្រះអង្គឡើយ»។
22Da tok Peter ham til side og begynte å irettesette ham og sa: Gud fri dig, Herre! dette må ingenlunde vederfares dig!
23ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ៎ មារ សាតាំងអើយ!ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារំាងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។
23Men han vendte sig og sa til Peter: Vik bak mig, Satan! du er mig til anstøt; for du har ikke sans for det som hører Gud til, men bare for det som hører menneskene til.
24បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖«បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ
24Da sa Jesus til sine disipler: Vil nogen komme efter mig, da må han fornekte sig selv og ta sitt kors op og følge mig.
25ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្ដែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំអ្នកនោះនឹងបានជីវិតវិញ។
25For den som vil berge sitt liv, skal miste det; men den som mister sitt liv for min skyld, skal finne det.
26បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្ដិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វី មកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
26For hvad gagner det et menneske om han vinner den hele verden, men tar skade på sin sjel? eller hvad vil et menneske gi til vederlag for sin sjel?
27លុះដល់បុត្រមនុស្ស ប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬ ដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
27For Menneskesønnen skal komme i sin Faders herlighet med sine engler, og da skal han betale enhver efter hans gjerning.
28ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ »។
28Sannelig sier jeg eder: Nogen av dem som her står, skal ikke smake døden før de ser Menneskesønnen komme i sitt rike.