1កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ ចប់សព្វគ្រប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖
1Og det skjedde da Jesus hadde endt hele denne tale, da sa han til sine disipler:
2«អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យចម្លង គេនឹងចាប់បុត្រមនុស្ស បញ្ជូនទៅឆ្កាង»។
2I vet at om to dager er det påske, og da skal Menneskesønnen overgis til å korsfestes.
3ពេលនោះ ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផាស
3Da kom yppersteprestene og folkets eldste sammen hos ypperstepresten, som hette Kaifas, i hans gård,
4ហើយបានសំរេចចិត្ដជាមួយគ្នា រកកលល្បិចចាប់ ព្រះយេស៊ូយកទៅធ្វើគុត។
4og de rådslo om å gripe Jesus med list og slå ham ihjel.
5ប៉ុន្ដែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
5Men de sa: Ikke på høitiden, forat det ikke skal bli opstyr blandt folket.
6ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។
6Men da Jesus var kommet til Betania og var i Simon den spedalskes hus,
7មានស្ដ្រីម្នាក់ចូលមករកព្រះអង្គ ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលព្រះយេស៊ូកំពុងសោយព្រះស្ងោយ នាងយកប្រេងក្រអូបនោះចាក់លើព្រះសិរសាព្រះអង្គ។
7da kom en kvinne til ham, som hadde en alabaster-krukke med kostelig salve, og hun helte den ut over hans hode, mens han satt til bords.
8ពួកសិស្ស ឃើញដូច្នេះទាស់ចិត្ដជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអ៊ីចឹង!
8Men da disiplene så det, blev de vrede og sa: Hvad skal denne spille være til?
9បើយកប្រេងក្រអូបនេះ ទៅលក់មុខជាបានប្រាក់ច្រើន សំរាប់ចែកទានដល់ជនក្រីក្រវិញ!»។
9Dette kunde jo være solgt for mange penger og gitt til de fattige.
10ព្រះយេស៊ូជ្រាបគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
10Men da Jesus merket det, sa han til dem: Hvorfor gjør I kvinnen fortred? hun har jo gjort en god gjerning mot mig.
11អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
11For de fattige har I alltid hos eder, men mig har I ikke alltid.
12នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។
12For da hun helte denne salve ut over mitt legeme, gjorde hun mig i stand til min jordeferd.
13ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ នេះ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង»។
13Sannelig sier jeg eder: Hvor som helst dette evangelium forkynnes i all verden, skal også det hun gjorde, omtales til minne om henne.
14ពេលនោះ សិស្ស ម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ
14Da gikk en av de tolv, som hette Judas Iskariot, til yppersteprestene
15ជំរាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកអោយអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់អោយគាត់សាមសិបស្លឹង។
15og sa: Hvad vil I gi mig, så skal jeg gi ham i eders vold? De gav ham da tretti sølvpenninger.
16ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។
16Og fra den tid av søkte han leilighet til å forråde ham.
17នៅថ្ងៃដំបូង នៃពិធីបុណ្យនំបុ័ងឥតមេ សិស្ស នាំគ្នាមកគាល់ព្រះយេស៊ូ ទូលថា៖ «តើព្រះគ្រូចង់អោយយើងខ្ញុំរៀបចំជប់លៀង ជូន ក្នុងឱកាសបុណ្យចម្លង នៅកន្លែងណា?»។
17Men på den første dag av de usyrede brøds høitid gikk disiplene til Jesus og sa til ham: Hvor vil du vi skal gjøre i stand for dig til å ete påskelammet?
18ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ "លោកគ្រូមានប្រសាសន៍ថា ពេលកំណត់ របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក"»។
18Han sa: Gå inn i byen til en mann der, og si til ham: Mesteren sier: Min tid er nær; hos dig vil jeg holde påske med mine disipler.
19សិស្សនាំគ្នាធ្វើតាម ដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារ សំរាប់បុណ្យចម្លង។
19Og disiplene gjorde som Jesus bød dem, og gjorde i stand påskelammet.
20លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសិស្សទាំងដប់ពីររូប។
20Men da det var blitt aften, satte han sig til bords med de tolv.
21នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
21Og mens de åt, sa han: Sannelig sier jeg eder: En av eder skal forråde mig.
22ពួកសិស្សព្រួយចិត្ដក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។
22Og de blev meget bedrøvet, og begynte å si til ham hver for sig: Det er da vel ikke mig, Herre?
23ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។
23Han svarte og sa: Den som dypper hånden i fatet sammen med mig, han skal forråde mig.
24បុត្រមនុស្ស ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។
24Menneskesønnen går bort, som skrevet er om ham; men ve det menneske ved hvem Menneskesønnen blir forrådt! Det hadde vært godt for det menneske om han aldri var født.
25យូដាសជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ!តើខ្ញុំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។
25Da svarte Judas, som forrådte ham: Det er da vel ikke mig, rabbi? Han sa til ham: Du har selv sagt det.
26នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។
26Men mens de åt, tok Jesus et brød, velsignet og brøt det, gav disiplene og sa: Ta, et! Dette er mitt legeme.
27បន្ទាប់មកព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានអោយពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ
27Og han tok en kalk og takket, gav dem og sa: Drikk alle derav!
28នេះជាលោហិតរបស់ខ្ញុំគឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់អោយរួចពីបាប។
28For dette er mitt blod, den nye pakts blod, som utgydes for mange til syndenes forlatelse.
29ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងព្រះរាជ្យ នៃព្រះបិតាខ្ញុំ»។
29Men jeg sier eder: Fra nu av skal jeg ikke drikke av denne vintreets frukt, før den dag da jeg skal drikke den ny med eder i min Faders rike.
30ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវ ជាមួយពួកសិស្ស។
30Og da de hadde sunget lovsangen, gikk de ut til Oljeberget.
31ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថាៈ"យើងនឹងវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ"។
31Da sier Jesus til dem: I denne natt skal I alle ta anstøt av mig; for det er skrevet: Jeg vil slå hyrden, og hjordens får skal adspredes.
32ប៉ុន្ដែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។
32Men når jeg er opstanden, vil jeg gå i forveien for eder til Galilea.
33លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នា ក៏ដោយ ក៏ទូលបង្គំមិនសុខចិត្ដបោះបង់ចោលព្រះអង្គជាដាច់ខាត!»។
33Da svarte Peter og sa til ham: Om alle tar anstøt av dig, så vil jeg aldri ta anstøt.
34ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
34Jesus sa til ham: Sannelig sier jeg dig: I denne natt, før hanen galer, skal du fornekte mig tre ganger.
35លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គ ជាដាច់ខាត»។ សិស្សឯទៀតៗ ក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។
35Peter sa til ham: Om jeg så skal dø med dig, vil jeg ikke fornekte dig. Det samme sa alle disiplene.
36ពេលនោះ ព្រះយេស៊ូយាងទៅជាមួយពួកសិស្ស ដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន នៅត្រង់កន្លែងនោះ»។
36Da kom Jesus med dem til et sted som heter Getsemane, og han sa til disiplene: Sett eder her, mens jeg går der bort og beder!
37ព្រះអង្គនាំលោកពេត្រុស និង កូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ
37Og han tok Peter og de to Sebedeus' sønner med sig og begynte å bedrøves og engstes.
38ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី ជាមួយខ្ញុំ»។
38Da sier han til dem: Min sjel er bedrøvet inntil døden; bli her og våk med mig!
39ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ដ្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមអោយពែងនៃទុក្ខលំបាកនេះ ចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្ដែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។
39Og han gikk et lite stykke frem, falt på sitt ansikt og bad og sa: Min Fader! er det mulig, da la denne kalk gå mig forbi! Dog, ikke som jeg vil, men som du vil!
40ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!»។
40Og han kommer til disiplene og finner dem sovende og sier til Peter: Så var I da ikke i stand til å våke en time med mig!
41ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំអោយចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ពោ្រះនិស្ស័យលោកីយ៍»។
41Våk og bed, forat I ikke skal komme i fristelse! Ånden er villig, men kjødet er skrøpelig.
42ព្រះអង្គយាងចេញទៅម្ដងទៀត ជាលើកទីពីរហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។
42Atter gikk han annen gang bort, bad og sa: Min Fader! kan ikke dette gå mig forbi, uten at jeg må drikke det, da skje din vilje!
43ព្រះយេស៊ូ វិល ត្រឡប់ ទៅ រក ពួក សិស្ស ម្ដងទៀតឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។
43Og han kom og fant dem atter sovende; for deres øine var tunge.
44ព្រះអង្គក៏យាងចាកចេញ ពីគេទៅអធិស្ឋាន ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។
44Og han lot dem være, og gikk atter bort og bad tredje gang og talte de samme ord.
45បន្ទាប់មក ព្រះអង្គវិលមករកសិស្សវិញមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់អ្នករាល់គ្នាសំរាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។
45Da kom han til disiplene og sa til dem: I sover altså og hviler eder! Se, timen er nær da Menneskesønnen skal overgis i synderes hender;
46ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំមកជិតដល់ហើយ!»។
46stå op, la oss gå! Se, han er nær som forråder mig.
47ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាសិស្ស ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរ មកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ របស់ប្រជាជនបានចាត់អ្នកទាំងនោះអោយមក។
47Og mens han ennu talte, se, da kom Judas, en av de tolv, og med ham fulgte en stor hop med sverd og stokker; de kom fra yppersteprestene og folkets eldste.
48យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណាគឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។
48Men han som forrådte ham, hadde gitt dem et tegn og sagt: Den jeg kysser, ham er det; grip ham!
49កាលយូដាសមកដល់ភ្លាម គាត់ដើរតំរង់មករកព្រះយេស៊ូ ទូលថា៖ «ជម្រាបសួរព្រះគ្រូ!» រួចថើបព្រះអង្គ។
49Og straks gikk han bort til Jesus og sa: Vær hilset, rabbi! og kysset ham.
50ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សំឡាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូល មកចាប់ព្រះអង្គ។
50Men Jesus sa til ham: Venn, hvorfor er du her? Da trådte de til og la hånd på Jesus og grep ham.
51មានម្នាក់ ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបំរើរបស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀក។
51Og se, en av dem som var med Jesus, grep til med hånden og drog sitt sverd, og han slo til yppersteprestens tjener og hugg øret av ham.
52ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។
52Da sa Jesus til ham: Stikk ditt sverd i skjeden! for alle som griper til sverd, skal falle for sverd.
53អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំអោយចាត់ទេវតាជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?
53Eller tror du ikke at jeg i denne stund kan bede min Fader, og han vilde sende mig mere enn tolv legioner engler?
54តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែង ទុកក្នុងគម្ពីរអំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។
54Hvorledes skulde da skriftene opfylles, at så må skje?
55ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារ ជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
55I samme stund sa Jesus til hopen: I er gått ut som mot en røver med sverd og stokker for å gripe mig; daglig satt jeg i templet og lærte, og I grep mig ikke.
56ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុក ក្នុងគម្ពីរព្យាការី ។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។
56Men alt dette er skjedd forat profetenes skrifter skal opfylles. Da forlot alle disiplene ham og flydde.
57លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផាស ជាមហាបូជាចារ្យ ។ ពួកអាចារ្យ និង ពួកព្រឹទ្ធាចារ្យ ជួបជុំគ្នានៅទីនោះ។
57Men de som hadde grepet Jesus, førte ham til ypperstepresten Kaifas; der var de skriftlærde og de eldste samlet.
58លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។
58Og Peter fulgte ham langt bakefter like til yppersteprestens gård, og han gikk inn og satte sig hos tjenerne for å se hvad enden vilde bli.
59ពួកនាយកបូជាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ
59Men yppersteprestene og hele rådet søkte falskt vidnesbyrd mot Jesus, forat de kunde drepe ham;
60ទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមក
60men de fant ikke noget, enda mange falske vidner kom frem. Men til sist kom to frem og sa:
61ពោលថា៖ «អ្នកនេះបានអះអាងថា "ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ "»។
61Denne mann har sagt: Jeg kan bryte ned Guds tempel og bygge det op igjen på tre dager.
62ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើង សួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។
62Da stod ypperstepresten op og sa til ham: Svarer du ikke på det som disse vidner mot dig?
63ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖ «ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅ ធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។
63Men Jesus tidde. Og ypperstepresten tok til orde og sa til ham: Jeg tar dig i ed ved den levende Gud at du sier oss om du er Messias, Guds Sønn.
64ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្ដែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រមនុស្ស គង់នៅខាងស្ដំាព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកលើពពក ក្នុងផ្ទៃមេឃ»។
64Jesus sa til ham: Du har sagt det. Dog, jeg sier eder: Fra nu av skal I se Menneskesønnen sitte ved kraftens høire hånd og komme i himmelens skyer.
65ពេលនោះ លោកមហាបូជាចារ្យហែកអាវរបស់លោកហើយមានប្រសាសន៍ថា៖ «ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អំបាញមិញស្រាប់!
65Da sønderrev ypperstepresten sine klær og sa: Han har spottet Gud; hvad skal vi mere med vidner? Se, nu har I hørt gudsbespottelsen!
66តើអស់លោកមានយល់យ៉ាងណា?»។ ពួកគេឆ្លើយឡើងថា៖ «អ្នកនេះត្រូវមានទោស ដល់ជីវិត!»។
66Hvad tykkes eder? De svarte og sa: Han er skyldig til døden.
67គេក៏នាំគ្នាស្ដោះទឹកមាត់ដាក់ព្រះភ័ក្ដ្រព្រះអង្គ គេវាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ
67Da spyttet de ham i ansiktet og slo ham med knyttet neve; andre slo ham med stokker
68ទាំងពោលថា៖ «ទាយមើល៍ ព្រះគ្រិស្ដអើយ អ្នកណាវាយឯង!»។
68og sa: Spå oss, Messias: Hvem var det som slo dig?
69ពេលនោះ លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ដ្រីបំរើរបស់មហាបូជាចារ្យ ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ!»។
69Men Peter satt utenfor i gårdsrummet. Og en tjenestepike gikk bort til ham og sa: Også du var med Jesus fra Galilea.
70ប៉ុន្ដែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។
70Men han nektet for dem alle og sa: Jeg forstår ikke hvad du mener.
71ពេលលោកពេត្រុសដើរចេញពីទីនោះ ឆ្ពោះទៅរកខ្លោងទ្វារ មានស្ដ្រីបំរើម្នាក់ទៀត ឃើញគាត់ ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។
71Men da han gikk ut i portgangen, så en annen pike ham, og sa til dem som var der: Også denne var med Jesus fra Nasaret.
72លោកពេត្រុសក៏ប្រកែកសាជាថ្មី ទាំងស្បថថា ៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។
72Og atter nektet han det med en ed: Jeg kjenner ikke det menneske.
73បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះ នាំគ្នាចូលទៅជិតលោកពេត្រុស ហើយពោលថា៖ «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសំដីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។
73Men litt efter gikk de frem som stod der, og sa til Peter: Sannelig, også du er en av dem; ditt mål røber dig.
74លោកពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង
74Da gav han sig til å forbanne sig og sverge: Jeg kjenner ikke det menneske. Og straks gol hanen.
75លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលថា ៖ «មុនមាន់រងាវអ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ លោកពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
75Da kom Peter Jesu ord i hu, at han hadde sagt til ham: Før hanen galer, skal du fornekte mig tre ganger; og han gikk ut og gråt bitterlig.