Khmer

Norwegian

Matthew

27

1លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និង ព្រឹទ្ធាចារ្យ ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសំរេចចិត្ដធ្វើគុតព្រះយេស៊ូ។
1Da det nu var blitt morgen, holdt alle yppersteprestene og folkets eldste råd imot Jesus, at de kunde drepe ham,
2គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។
2og de bandt ham og førte ham bort og overgav ham til landshøvdingen Pilatus.
3កាលយូដាស ជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់អោយពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ វិញ
3Da nu Judas, som forrådte ham, så at han var blitt domfelt, angret han det, og han kom tilbake til yppersteprestene og de eldste med de tretti sølvpenninger og sa:
4ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្ដអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅអោយគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។
4Jeg har syndet da jeg forrådte uskyldig blod. Men de sa: Hvad kommer det oss ved? Se du dertil!
5យូដាសបាចប្រាក់នោះ នៅក្នុងព្រះវិហារ ហើយចេញទៅចងកសម្លាប់ខ្លួន។
5Da kastet han sølvpengene inn i templet, og gikk bort og hengte sig.
6ពួកនាយកបូជាចារ្យរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។
6Men yppersteprestene tok sølvpengene og sa: Det er ikke tillatt å legge dem i tempelkisten; for det er blodpenger.
7ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចំការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។
7Og de holdt råd med hverandre, og kjøpte for pengene pottemakerens aker til gravsted for fremmede.
8ហេតុនេះហើយបានជាគេហៅចំការនោះថា «ចំការឈាម» រហូតមកទល់សព្វថ្ងៃ។
8Derfor heter denne aker Blodakeren den dag idag.
9ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី យេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថាជាថ្លៃទិញលោកនោះ
9Da blev det opfylt som er talt ved profeten Jeremias, som sier: Og de tok de tretti sølvpenninger, den verdsattes verdi, han som Israels barn lot verdsette,
10ហើយគេបានយកប្រាក់នោះទៅទិញចំការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ»។
10og de gav dem for pottemakerens aker, således som Herren bød mig.
11ព្រះយេស៊ូ ឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា ៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ ដូច្នេះ»។
11Men Jesus blev stilt frem for landshøvdingen. Og landshøvdingen spurte ham: Er du jødenes konge? Jesus sa til ham: Du sier det.
12ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។
12Og på alle yppersteprestenes og de eldstes klagemål svarte han intet.
13លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។
13Da sa Pilatus til ham: Hører du ikke hvor meget de vidner imot dig?
14ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំអោយលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។
14Og han svarte ham ikke på et eneste ord, så landshøvdingen undret sig storlig.
15ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។
15Men på høitiden pleide landshøvdingen å gi folket en fange fri, hvem de vilde.
16នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។
16Nu hadde de dengang en vel kjent fange, som hette Barabbas.
17កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬ យេស៊ូហៅព្រះគ្រិស្ដ?»។
17Da de nu var samlet, sa Pilatus til dem: Hvem vil I jeg skal gi eder fri, Barabbas eller Jesus, som de kaller Messias?
18លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថាពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្ដច្រណែន។
18For han visste at det var av avind de hadde overgitt ham til ham.
19នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេអោយមកជំរាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់ »។
19Men mens han satt på dommersetet, sendte hans hustru bud til ham og lot si: Ha ikke noget med denne rettferdige å gjøre! for jeg har lidt meget i drømme idag for hans skyld.
20ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នាំគ្នាញុះញង់បណ្ដាជន អោយសុំដោះលែងបារ៉ាបាស និង សុំប្រហារជីវិតព្រះយេស៊ូ។
20Men yppersteprestene og de eldste overtalte folket til å be om å få Barabbas fri, og Jesus avlivet.
21លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះតើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖«បារ៉ាបាស!»។
21Landshøvdingen tok nu til orde og sa til dem: Hvem av de to vil I jeg skal gi eder fri? De sa: Barabbas!
22លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់អោយខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្ដនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។
22Pilatus sier til dem: Hvad skal jeg da gjøre med Jesus, som de kaller Messias? De sier alle: La ham korsfeste!
23លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី?» គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។
23Han sa da: Hvad ondt har han da gjort? Men de ropte enda sterkere: La ham korsfeste!
24ដោយលោកពីឡាតឃើញថានិយាយទៅ ឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗ ដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ជារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
24Da Pilatus så at han intet utrettet, men at det bare blev større opstyr, tok han vann og vasket sine hender for folkets øine og sa: Jeg er uskyldig i denne rettferdiges blod; se I dertil!
25ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និង កូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
25Og alt folket svarte og sa: Hans blod komme over oss og over våre barn!
26លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកអោយគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅអោយគេឆ្កាង។
26Da gav han dem Barabbas fri; men Jesus lot han hudstryke og overgav ham til å korsfestes.
27ពួកទាហានរបស់ លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នា ក្នុងកងនោះមកចោមរោមព្រះអង្គ។
27Da tok landshøvdingens stridsmenn Jesus med sig inn i borgen og samlet hele vakten omkring ham.
28គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។
28Og de klædde ham av og hengte en skarlagens kappe om ham,
29គេយកបន្លាមកក្រងធ្វើជាភួងបំពាក់លើព្រះសិរសាព្រះអង្គ និង យកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំអោយព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។
29og de flettet en krone av torner og satte på hans hode, og gav ham et rør i hans høire hånd, og de falt på kne for ham og hånte ham og sa: Vær hilset, du jødenes konge!
30គេស្ដោះទឹកមាត់ដាក់ព្រះអង្គ និង យកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។
30Og de spyttet på ham og tok røret og slo ham i hodet.
31ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្ដើរនាំយកទៅឆ្កាង។
31Og da de hadde hånet ham, tok de kappen av ham og klædde ham i hans egne klær, og førte ham bort for å korsfeste ham.
32ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់អោយលីឈើឆ្កាងរបស់ព្រះយេស៊ូ។
32Men mens de var på veien, traff de en mann fra Kyrene ved navn Simon; ham tvang de til å bære hans kors.
33លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល»
33Og da de kom til et sted som kalles Golgata, det er Hodeskallestedet,
34គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។
34gav de ham vin å drikke, blandet med galle; men da han smakte det, vilde han ikke drikke.
35ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា
35De korsfestet ham da, og delte hans klær imellem sig ved loddkasting;
36រួចអង្គុយយាមព្រះអង្គនៅទីនោះ។
36og de satt der og holdt vakt over ham.
37គេបានសរសេរប្រកាស អំពីហេតុដែលគេធ្វើទោសព្រះអង្គថា «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ។
37Og over hans hode satte de klagemålet imot ham, således skrevet: Dette er Jesus, jødenes konge.
38ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។
38Da blev to røvere korsfestet sammen med ham, en på den høire og en på den venstre side.
39មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គ
39Og de som gikk forbi, spottet ham og rystet på hodet og sa:
40ទាំងពោលថា៖« អ្នករុះព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។
40Du som bryter ned templet og bygger det op igjen på tre dager, frels dig selv! Er du Guds Sønn, da stig ned av korset!
41រីឯពួកនាយកបូជាចារ្យ ពួកអាចារ្យ និង ពួកព្រឹទ្ធាចារ្យ ក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ដោយពោលថា៖
41Likeså spottet også yppersteprestene tillikemed de skriftlærde og de eldste ham og sa:
42«គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្ដេចអ៊ីស្រាអែល អោយគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង!
42Andre har han frelst, sig selv kan han ikke frelse! Han er jo Israels konge; la ham nu stige ned av korset, så skal vi tro på ham!
43គាត់បានទុកចិត្ដលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមអោយព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា"ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់"»។
43Han har satt sin lit til Gud; han fri ham nu om han har behag i ham! Han har jo sagt: Jeg er Guds Sønn.
44សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។
44På samme måte hånte også røverne ham, de som var korsfestet med ham.
45ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។
45Men fra den sjette time blev det mørke over hele landet like til den niende time.
46ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលីឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។
46Og ved den niende time ropte Jesus med høi røst og sa: Eli! Eli! lama sabaktani? det er: Min Gud! Min Gud! hvorfor har du forlatt mig?
47អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលីយ៉ា!»។
47Men da nogen av dem som stod der, hørte det, sa de: Han roper på Elias!
48រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។
48Og straks løp en av dem frem og tok en svamp og fylte den med eddik og stakk den på et rør og gav ham å drikke.
49ប៉ុន្ដែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើលោកអេលីយ៉ាមកសង្គ្រោះគាត់ឬទេ?»។
49Men de andre sa: Vent, la oss se om Elias kommer for å frelse ham!
50ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។
50Men Jesus ropte atter med høi røst og opgav ånden.
51ពេលនោះ វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
51Og se, forhenget i templet revnet i to stykker fra øverst til nederst, og jorden skalv, og klippene revnet,
52ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ ជាច្រើនបានរស់ឡើងវិញ
52og gravene åpnedes, og mange av de hensovede helliges legemer stod op,
53និង នាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនអោយមនុស្សជាច្រើនបានឃើញផង។
53og de gikk ut av gravene efter hans opstandelse, og kom inn i den hellige stad og viste sig for mange.
54កាលនាយទាហានរ៉ូមុំាង និង ពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និង បានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
54Men da høvedsmannen og de som holdt vakt med ham over Jesus, så jordskjelvet og det som skjedde, blev de såre forferdet og sa: Sannelig, denne var Guds Sønn!
55នៅទីនោះ មានស្ដ្រីជាច្រើនមើលពីចម្ងាយ គឺស្ដ្រីៗដែលតាមបំរើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។
55Men mange kvinner som hadde fulgt Jesus fra Galilea og tjent ham, stod der og så på i frastand;
56ក្នុងចំណោមស្ដ្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុប និង យ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។
56blandt dem var Maria Magdalena, og Maria, Jakobs og Joses' mor, og Sebedeus-sønnenes mor.
57លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។
57Men da det var blitt aften, kom en rik mann fra Arimatea ved navn Josef, som også var blitt en Jesu disippel;
58គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាអោយគេប្រគល់ព្រះសពមកគាត់។
58han gikk til Pilatus og bad om Jesu legeme. Da bød Pilatus at det skulde gis ham.
59លោកយ៉ូសែបយកព្រះសពមក រុំនឹងក្រណាត់ផាឌិបថ្មី
59Og Josef tok legemet og svøpte det i et rent, fint linklæde
60រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មកគាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។
60og la det i sin nye grav, som han hadde latt hugge i klippen, og han veltet en stor sten for døren til graven, og gikk bort.
61នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និង នាងម៉ារីម្នាក់ទៀតក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
61Men Maria Magdalena og den andre Maria var der og satt like imot graven.
62នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សំរាក ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី នាំគ្នាទៅជួបលោកពីឡាត
62Men den næste dag, som var dagen efter beredelses-dagen, kom yppersteprestene og fariseerne sammen hos Pilatus
63ជំរាបថា៖ «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ "បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ"។
63og sa: Herre! vi kommer i hu at mens denne forfører ennu var i live, sa han: Tre dager efter står jeg op.
64ហេតុនេះ សូមលោកបញ្ជាអោយគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។
64Byd derfor at de vokter graven vel til den tredje dag, forat ikke hans disipler skal komme og stjele ham og så si til folket: Han er opstanden fra de døde, og den siste forførelse bli verre enn den første.
65លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងអោយគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។
65Pilatus sa til dem: Der har I vakt; gå bort og vokt graven som best I kan!
66ពួកគេក៏នាំគ្នាចេញទៅចាត់ចែងអោយយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និង ដាក់ទាហានអោយនៅយាមផង។
66De gikk bort og voktet graven sammen med vakten, efterat de hadde satt segl på stenen.