1កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូន ជាមួយពួកសិស្ស ។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។
1เมื่อพระเยซูตรัสดังนี้แล้ว พระองค์ได้เสด็จออกไปกับเหล่าสาวกของพระองค์ข้ามลำธารขิดโรนไปยังสวนแห่งหนึ่ง พระองค์เสด็จเข้าไปในสวนนั้นกับเหล่าสาวก
2រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និង ពួកសិស្សធ្លាប់ជួបជុំគ្នាជាញឹកញាប់។
2ยูดาสผู้ที่ทรยศพระองค์ก็รู้จักสวนนั้นด้วย เพราะว่าพระเยซูกับเหล่าสาวกของพระองค์เคยมาพบกันที่นั่นบ่อยๆ
3ដូច្នេះយូដាសនាំកងទាហាន និង កងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះកាន់គោមកាន់អាវុធផង។ ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះអោយមក។
3ยูดาสจึงพาพวกทหารกับเจ้าหน้าที่มาจากพวกปุโรหิตใหญ่และพวกฟาริสี ถือโคมถือไต้และเครื่องอาวุธไปที่นั่น
4ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មានដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។
4พระเยซูทรงทราบทุกสิ่งที่จะเกิดขึ้นกับพระองค์ พระองค์จึงเสด็จออกไปถามเขาว่า "ท่านทั้งหลายมาหาใคร"
5គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។
5เขาทูลตอบพระองค์ว่า "มาหาเยซูชาวนาซาเร็ธ" พระเยซูตรัสกับเขาว่า "เราคือผู้นั้นแหละ" ยูดาสผู้ทรยศพระองค์ไว้ก็ยืนอยู่กับคนเหล่านั้นด้วย
6កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា "គឺខ្ញុំហ្នឹងហើយ" ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។
6เมื่อพระองค์ตรัสกับเขาทั้งหลายว่า "เราคือผู้นั้นแหละ" เขาทั้งหลายได้ถอยหลังและล้มลงที่ดิน
7ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេទូលថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។
7พระองค์จึงตรัสถามเขาอีกว่า "ท่านมาหาใคร" เขาทูลตอบว่า "มาหาเยซูชาวนาซาเร็ธ"
8ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកអោយអ្នកទាំងនេះចេញទៅចុះ»។
8พระเยซูตรัสตอบว่า "เราบอกท่านแล้วว่าเราคือผู้นั้น เหตุฉะนั้นถ้าท่านแสวงหาเราก็จงปล่อยคนเหล่านี้ไปเถิด"
9ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះអង្គបានថ្លែងទុកមកថា "អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ" »។
9ทั้งนี้ก็เพื่อพระดำรัสจะสำเร็จ ซึ่งพระเยซูตรัสไว้แล้วว่า "คนเหล่านั้นซึ่งพระองค์ได้ประทานแก่ข้าพระองค์ไม่ได้เสียไปสักคนเดียว"
10លោកស៊ីម៉ូនពេត្រុសមានដាវមួយគាត់ហូតកាប់អ្នកបំរើម្នាក់របស់លោកមហាបូជាចារ្យដាច់ស្លឹកត្រចៀកស្ដាំ អ្នកបំរើនោះឈ្មោះម៉ាលកុស។
10ซีโมนเปโตรมีดาบ จึงชักออกและฟันผู้รับใช้คนหนึ่งของมหาปุโรหิต ถูกหูข้างขวาขาดไป ชื่อของผู้รับใช้คนนั้นคือมัลคัส
11ព្រះយេស៊ូមាន ព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់អោយខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។
11พระเยซูจึงตรัสกับเปโตรว่า "จงเอาดาบใส่ฝักเสีย เราจะไม่ดื่มถ้วยซึ่งพระบิดาของเราประทานแก่เราหรือ"
12ពួកទាហាន និង មេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូហើយចងព្រះអង្គ។
12พวกพลทหารกับนายทหารและเจ้าหน้าที่ของพวกยิวจึงจับพระเยซูมัดไว้
13គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ
13แล้วพาพระองค์ไปหาอันนาสก่อน เพราะอันนาสเป็นพ่อตาของคายาฟาสผู้ซึ่งเป็นมหาปุโรหิตประจำการในปีนั้น
14គឺលោកកៃផាសនេះហើយ ដែលបានអោយយោបល់ទៅជនជាតិយូដាថា "គួរអោយមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រ"។
14คายาฟาสผู้นี้แหละที่แนะนำพวกยิวว่า ควรให้คนหนึ่งตายแทนพลเมืองทั้งหมด
15លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ ។
15ซีโมนเปโตรได้ติดตามพระเยซูไป และสาวกอีกคนหนึ่งก็ติดตามไปด้วย สาวกคนนั้นเป็นที่รู้จักของมหาปุโรหิต และเขาได้เข้าไปกับพระเยซูถึงคฤหาสน์ของมหาปุโรหิต
16រីឯលោកពេត្រុសវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សិស្សដែលលោកមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ដ្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកពេត្រុសចូលទៅខាងក្នុងដែរ។
16แต่เปโตรยืนอยู่ข้างนอกริมประตู สาวกอีกคนหนึ่งนั้นที่รู้จักกันกับมหาปุโรหิต จึงได้ออกไปและพูดกับหญิงที่เฝ้าประตู แล้วก็พาเปโตรเข้าไป
17ស្ដ្រីបំរើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។
17ผู้หญิงคนที่เฝ้าประตูจึงถามเปโตรว่า "ท่านเป็นสาวกของคนนั้นด้วยหรือ" เขาตอบว่า "ข้าไม่เป็น"
18ពួកអ្នកបំរើរបស់លោកមហាបូជាចារ្យ និង កងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំងព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។
18พวกผู้รับใช้กับเจ้าหน้าที่ก็ยืนอยู่ที่นั่นเอาถ่านมาก่อไฟเพราะอากาศหนาว แล้วก็ยืนผิงไฟกัน เปโตรก็ยืนผิงไฟอยู่กับเขาด้วย
19លោកមហាបូជាចារ្យ សួរព្រះយេស៊ូអំពីពួកសិស្ស របស់ព្រះអង្គ និង អំពីសេចក្ដីដែលព្រះអង្គបង្រៀន។
19มหาปุโรหิตจึงได้ถามพระเยซูถึงเหล่าสาวกของพระองค์ และคำสอนของพระองค์
20ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ និង នៅក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។
20พระเยซูตรัสตอบท่านว่า "เราได้กล่าวให้โลกฟังโดยเปิดเผย เราสั่งสอนเสมอทั้งในธรรมศาลาและที่ในพระวิหารที่พวกยิวเคยชุมนุมกัน และเราไม่ได้กล่าวสิ่งใดอย่างลับๆเลย
21ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។
21ท่านถามเราทำไม จงถามผู้ที่ได้ฟังเราว่า เราได้พูดอะไรกับเขา ดูเถิด เขารู้ว่าเรากล่าวอะไร"
22ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ!»។
22เมื่อพระองค์ตรัสดังนั้นแล้ว เจ้าหน้าที่คนหนึ่งซึ่งยืนอยู่ที่นั่นได้ตบพระเยซูด้วยฝ่ามือของเขาแล้วพูดว่า "เจ้าตอบมหาปุโรหิตอย่างนั้นหรือ"
23ព្រះយេស៊ូមានព្រះបន្ទូលតបទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ?»។
23พระเยซูตรัสตอบเขาว่า "ถ้าเราพูดผิด จงเป็นพยานในสิ่งที่ผิดนั้น แต่ถ้าเราพูดถูก ท่านตบเราทำไม"
24ពេលនោះលោកអាណបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផាសជាមហាបូជាចារ្យ។
24อันนาสจึงให้พาพระเยซูซึ่งถูกมัดอยู่ไปหาคายาฟาสผู้เป็นมหาปุโรหิตประจำการ
25លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។
25ซีโมนเปโตรกำลังยืนผิงไฟอยู่ คนเหล่านั้นจึงถามเปโตรว่า "เจ้าเป็นสาวกของคนนั้นด้วยหรือ" เปโตรปฏิเสธว่า "ข้าไม่เป็น"
26មានអ្នកបំរើរបស់មហាបូជាចារ្យ ម្នាក់ត្រូវជាបងប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។
26ผู้รับใช้คนหนึ่งของมหาปุโรหิตซึ่งเป็นญาติกับคนที่เปโตรฟันหูขาดก็กล่าวขึ้นว่า "ข้าเห็นเจ้ากับท่านผู้นั้นในสวนไม่ใช่หรือ"
27លោកពេត្រុសប្រកែកសាជាថ្មីម្ដងទៀត។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង។
27เปโตรปฏิเสธอีกครั้งหนึ่ง และในทันใดนั้นไก่ก็ขัน
28បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំអោយធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង មិនបាន។
28เขาจึงได้พาพระเยซูออกไปจากคายาฟาสไปยังศาลปรีโทเรียม เป็นเวลาเช้าตรู่ พวกเขาเองไม่ได้เข้าไปในศาลปรีโทเรียม เพื่อไม่ให้เป็นมลทิน แต่จะได้กินปัสกาได้
29ដូច្នេះលោកពីឡាតចេញមកជួបពួកគេសួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»។
29ปีลาตจึงออกมาหาเขาเหล่านั้นแล้วถามว่า "พวกท่านมีเรื่องอะไรมาฟ้องคนนี้"
30គេជំរាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្ដអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។
30เขาตอบท่านว่า "ถ้าเขาไม่ใช่ผู้ร้าย พวกข้าพเจ้าก็จะไม่มอบเขาไว้กับท่าน"
31លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជំរាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។
31ปีลาตจึงกล่าวแก่เขาว่า "พวกท่านจงเอาคนนี้ไปพิพากษาตามกฎหมายของท่านเถิด" พวกยิวจึงเรียนท่านว่า "การที่พวกข้าพเจ้าจะประหารชีวิตคนใดคนหนึ่งนั้นเป็นการผิดกฎหมาย"
32គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។
32ทั้งนี้เพื่อพระดำรัสของพระเยซูจะสำเร็จ ซึ่งพระองค์ตรัสว่า พระองค์จะทรงสิ้นพระชนม์อย่างไร
33លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។
33ปีลาตจึงเข้าไปในศาลปรีโทเรียมอีก และเรียกพระเยซูมาทูลถามพระองค์ว่า "ท่านเป็นกษัตริย์ของพวกยิวหรือ"
34ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬ មានអ្នកផ្សេងទៀតជំរាបលោក?»។
34พระเยซูตรัสตอบท่านว่า "ท่านถามอย่างนั้นแต่ลำพังท่านเองหรือ หรือมีคนอื่นบอกท่านถึงเรื่องของเรา"
35លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និង ពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។
35ปีลาตทูลตอบว่า "เราเป็นยิวหรือ ชนชาติของท่านเองและพวกปุโรหิตใหญ่ได้มอบท่านไว้กับเรา ท่านทำผิดอะไร"
36ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបំរើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធមិនអោយគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្ដែ រាជ្យរបស់ខ្ញុំ មិនមែននៅលោកនេះទេ»។
36พระเยซูตรัสตอบว่า "อาณาจักรของเรามิได้เป็นของโลกนี้ ถ้าอาณาจักรของเรามาจากโลกนี้ คนของเราก็จะได้ต่อสู้ไม่ให้เราตกในเงื้อมมือของพวกยิว แต่บัดนี้อาณาจักรของเรามิได้มาจากโลกนี้"
37លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
37ปีลาตจึงทูลถามพระองค์ว่า "ถ้าเช่นนั้นท่านเป็นกษัตริย์หรือ" พระเยซูตรัสตอบว่า "ท่านพูดว่าเราเป็นกษัตริย์ เพราะเหตุนี้เราจึงเกิดมาและเข้ามาในโลก เพื่อเราจะเป็นพยานถึงความจริง คนทั้งปวงซึ่งอยู่ฝ่ายความจริงย่อมฟังเสียงของเรา"
38លោកពីឡាតទូលព្រះអង្គថា៖ «អ្វីទៅសេចក្ដីពិតនោះ?»។ លោកពីឡាតមានប្រសាសន៍ដូច្នោះហើយ ក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្ដងទៀត ប្រាប់ថា៖«ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះឡើយ។
38ปีลาตทูลถามพระองค์ว่า "ความจริงคืออะไร" เมื่อถามดังนั้นแล้วท่านก็ออกไปหาพวกยิวอีก และบอกเขาว่า "เราไม่เห็นคนนั้นมีความผิดแม้แต่น้อย
39តាមទំនៀមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង ។ តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងស្ដេចយូដាឬទេ?»។
39แต่พวกท่านมีธรรมเนียมให้เราปล่อยคนหนึ่งให้แก่ท่านในเทศกาลปัสกา ฉะนั้นท่านจะให้เราปล่อยกษัตริย์ของพวกยิวให้แก่ท่านหรือ"
40ពេលនោះគេនាំគ្នាស្រែកឡើងសាជាថ្មីថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។ រីឯឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។
40คนทั้งหลายจึงร้องขึ้นอีกว่า "อย่าปล่อยคนนี้ แต่จงปล่อยบารับบัส" บารับบัสนั้นเป็นโจร