Khmer

Thai King James Version

John

19

1ពេលនោះ លោកពីឡាតបង្គាប់អោយទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។
1ขณะนั้นปีลาตจึงให้เอาพระเยซูไปโบยตี
2ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គហើយយកអាវពណ៌ក្រហមទុំមកពាក់អោយព្រះអង្គដែរ។
2และพวกทหารก็เอาหนามสานเป็นมงกุฎสวมพระเศียรของพระองค์ และให้พระองค์สวมเสื้อสีม่วง
3បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ!សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។
3แล้วทูลว่า "ท่านกษัตริย์ของพวกยิว ขอทรงพระเจริญ" และเขาก็ตบพระองค์ด้วยฝ่ามือ
4លោកពីឡាត ចេញទៅជួបជនជាតិយូដា សាជាថ្មីមានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីអោយអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
4ปีลาตจึงออกไปอีกและกล่าวแก่คนทั้งหลายว่า "ดูเถิด เราพาคนนี้ออกมาให้ท่านทั้งหลายเพื่อให้ท่านรู้ว่า เราไม่เห็นว่าเขามีความผิดสิ่งใดเลย"
5ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និង ពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។
5พระเยซูจึงเสด็จออกมาทรงมงกุฎทำด้วยหนามและทรงเสื้อสีม่วง และปีลาตกล่าวแก่เขาทั้งหลายว่า "ดูคนนี้ซิ"
6កាលពួកនាយកបូជាចារ្យ និង កងរក្សាព្រះវិហារ ឃើញព្រះអង្គគេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
6ฉะนั้นเมื่อพวกปุโรหิตใหญ่และพวกเจ้าหน้าที่ได้เห็นพระองค์ เขาทั้งหลายร้องอึงว่า "ตรึงเขาเสีย ตรึงเขาเสีย" ปีลาตกล่าวแก่เขาว่า "พวกท่านเอาเขาไปตรึงเองเถิด เพราะเราไม่เห็นว่าเขามีความผิดเลย"
7ជនជាតិយូដាជំរាបលោកពីឡាតថា៖ «យើងខ្ញុំមានក្រឹត្យវិន័យហើយតាមក្រឹត្យវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់ »។
7พวกยิวตอบท่านว่า "พวกเรามีกฎหมาย และตามกฎหมายนั้นเขาควรจะตาย เพราะเขาได้ตั้งตัวเป็นพระบุตรของพระเจ้า"
8កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។
8ครั้นปีลาตจึงได้ยินดังนั้น ท่านก็ตกใจกลัวมากขึ้น
9លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។
9ท่านเข้าไปในศาลปรีโทเรียมอีกและทูลพระเยซูว่า "ท่านมาจากไหน" แต่พระเยซูมิได้ตรัสตอบประการใด
10ហេតុនេះលោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ?អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បានឬឆ្កាងអ្នកក៏បានទេឬ?»។
10ปีลาตจึงทูลพระองค์ว่า "ท่านจะไม่พูดกับเราหรือ ท่านไม่รู้หรือว่าเรามีอำนาจที่จะตรึงท่านที่กางเขน และมีอำนาจที่จะปล่อยท่านได้"
11ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេលោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប ធ្ងន់ជាងលោកទៅទៀត»។
11พระเยซูตรัสตอบว่า "ท่านจะมีอำนาจเหนือเราไม่ได้ นอกจากจะประทานจากเบื้องบนให้แก่ท่าน เหตุฉะนั้นผู้ที่มอบเราไว้กับท่านจึงมีความผิดบาปมากกว่าท่าน"
12តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្ដែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្ដសំឡាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។
12ตั้งแต่นั้นไปปีลาตก็หาโอกาสที่จะปล่อยพระองค์ แต่พวกยิวร้องอึงว่า "ถ้าท่านปล่อยชายคนนี้ ท่านก็ไม่ใช่มิตรของซีซาร์ ทุกคนที่ตั้งตัวเป็นกษัตริย์ก็พูดต่อสู้ซีซาร์"
13កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ អោយគង់លើវេទិកាសំរាប់កាត់ក្ដី នៅត្រង់កន្លែងមួយ ឈ្មោះ"លានក្រាលថ្ម" ដែលគេហៅជាភាសាហេប្រឺថា "កាប្បាថា"
13เมื่อปีลาตได้ยินดังนั้น ท่านจึงพาพระเยซูออกมา แล้วนั่งบัลลังก์พิพากษา ณ ที่เรียกว่า ลานปูศิลา ภาษาฮีบรูเรียกว่า กับบาธา
14ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។
14วันนั้นเป็นวันเตรียมปัสกา เวลาประมาณเที่ยง ท่านพูดกับพวกยิวว่า "ดูเถิด นี่คือกษัตริย์ของท่านทั้งหลาย"
15ប៉ុន្ដែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «អោយខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។
15แต่เขาทั้งหลายร้องอึงว่า "เอาเขาไปเสีย เอาเขาไปเสีย ตรึงเขาเสียที่กางเขน" ปีลาตพูดกับเขาว่า "ท่านจะให้เราตรึงกษัตริย์ของท่านทั้งหลายที่กางเขนหรือ" พวกปุโรหิตใหญ่ตอบว่า "เว้นแต่ซีซาร์แล้ว เราไม่มีกษัตริย์"
16ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅអោយគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។
16แล้วปีลาตจึงมอบพระองค์ให้เขาพาไปตรึงที่กางเขน และเขาพาพระเยซูไป
17ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គចេញពីទីក្រុង ឆ្ពោះទៅកន្លែងមួយឈ្មោះ "ទួលលលាដ៍ក្បាល"ដែលគេហៅជាភាសាហេប្រឺថា "គាល់កូថា"
17และพระองค์ทรงแบกกางเขนของพระองค์ไปยังที่ซึ่งเรียกว่า กะโหลกศีรษะ ภาษาฮีบรูเรียกว่า กลโกธา
18គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។
18ณ ที่นั้น เขาตรึงพระองค์ไว้ที่กางเขนกับคนอีกสองคน คนละข้างและพระเยซูทรงอยู่กลาง
19លោកពីឡាតអោយគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។
19ปีลาตให้เขียนคำประจานติดไว้บนกางเขน และคำประจานนั้นว่า "เยซูชาวนาซาเร็ธ กษัตริย์ของพวกยิว"
20ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និង ក្រិក។
20พวกยิวเป็นอันมากจึงได้อ่านคำประจานนี้ เพราะที่ซึ่งเขาตรึงพระเยซูนั้นอยู่ใกล้กับกรุง และคำนั้นเขียนไว้เป็นภาษาฮีบรู ภาษากรีก และภาษาลาติน
21ពួកនាយកបូជាចារ្យ របស់ជនជាតិយូដាជំរាបលោកពីឡាតថា៖ «សូមកុំសរសេរថា "ស្ដេចយូដា" ដូច្នេះ តែសរសេរថា"អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា"វិញ»។
21ฉะนั้นพวกปุโรหิตใหญ่ของพวกยิวจึงเรียนปีลาตว่า "ขออย่าเขียนว่า `กษัตริย์ของพวกยิว' แต่ขอเขียนว่า `คนนี้บอกว่า เราเป็นกษัตริย์ของพวกยิว'"
22លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។
22ปีลาตตอบว่า "สิ่งใดที่เราเขียนแล้วก็แล้วไป"
23ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គ មកធ្វើជាបួនចំណែកចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទំាង គ្មានថ្នេរសោះតាំងពីលើដល់ក្រោម។ ដូច្នេះគេនិយាយគ្នាថា៖
23ครั้นพวกทหารตรึงพระเยซูไว้ที่กางเขนแล้ว เขาทั้งหลายก็เอาฉลองพระองค์แบ่งออกเป็นสี่ส่วนให้ทหารทุกคนคนละส่วน และเอาฉลองพระองค์ชั้นในด้วย ฉลองพระองค์ชั้นในนั้นไม่มีตะเข็บ ทอตั้งแต่บนตลอดล่าง
24«កុំហែកអាវនេះ ធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីអោយដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នាហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ»។
24เหตุฉะนั้นเขาจึงพูดกันว่า "เราอย่าฉีกแบ่งกันเลย แต่ให้เราจับสลากกันจะได้รู้ว่าใครจะได้" ทั้งนี้เพื่อพระคัมภีร์จะสำเร็จที่ว่า `เสื้อผ้าของข้าพระองค์ เขาแบ่งปันกัน ส่วนเสื้อของข้าพระองค์นั้น เขาก็จับสลากกัน' พวกทหารจึงได้กระทำดังนี้
25មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និង នាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។
25ผู้ที่ยืนอยู่ข้างกางเขนของพระเยซูนั้น มีมารดาของพระองค์กับน้าสาวของพระองค์ มารีย์ภรรยาของเคลโอปัส และมารีย์ชาวมักดาลา
26ព្រះយេស៊ូ ឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ទ្រង់មានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។
26ฉะนั้นเมื่อพระเยซูทอดพระเนตรเห็นมารดาของพระองค์ และสาวกคนที่พระองค์ทรงรักยืนอยู่ใกล้ พระองค์ตรัสกับมารดาของพระองค์ว่า "หญิงเอ๋ย จงดูบุตรของท่านเถิด"
27បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។
27แล้วพระองค์ตรัสกับสาวกคนนั้นว่า "จงดูมารดาของท่านเถิด" และตั้งแต่เวลานั้นมา สาวกคนนั้นก็รับนางมาอยู่ในบ้านของตน
28បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីអោយបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។
28หลังจากนั้นพระเยซูทรงทราบว่า ทุกสิ่งสำเร็จแล้ว เพื่อพระคัมภีร์จะสำเร็จจึงตรัสว่า "เรากระหายน้ำ"
29នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។
29มีภาชนะใส่น้ำองุ่นเปรี้ยววางอยู่ที่นั่น เขาจึงเอาฟองน้ำ ชุบน้ำองุ่นเปรี้ยวใส่ปลายไม้หุสบชูขึ้นให้ถึงพระโอษฐ์ของพระองค์
30កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសំរេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
30เมื่อพระเยซูจึงทรงรับน้ำองุ่นเปรี้ยวแล้ว พระองค์ตรัสว่า "สำเร็จแล้ว" และทรงก้มพระเศียรลงปล่อยพระวิญญาณจิตให้ออกไป
31ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ជនជាតិយូដាមិនចង់អោយមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ ឡើយ ព្រោះថ្ងៃសប្ប័ទនោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហានអោយបំបាក់ជើងអ្នកជាប់ឆ្កាងហើយយកសាកសពចុះមក។
31เพราะวันนั้นเป็นวันเตรียม พวกยิวจึงขอให้ปีลาตทุบขาของผู้ที่ถูกตรึงให้หัก และให้เอาศพไปเสีย เพื่อไม่ให้ศพค้างอยู่ที่กางเขนในวันสะบาโต (เพราะวันสะบาโตนั้นเป็นวันใหญ่)
32ពួកទាហាននាំគ្នាមកវាយបំបាក់ជើង អ្នកទោសទីមួយ និង អ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។
32ดังนั้นพวกทหารจึงมาทุบขาของคนที่หนึ่ง และขาของอีกคนหนึ่งที่ถูกตรึงอยู่กับพระองค์
33លុះមកដល់ព្រះយេស៊ូគេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ
33แต่เมื่อเขามาถึงพระเยซูและเห็นว่าพระองค์สิ้นพระชนม์แล้ว เขาจึงมิได้ทุบขาของพระองค์
34ប៉ុន្ដែទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និង លោហិតហូរចេញមកមួយរំពេច។
34แต่ทหารคนหนึ่งเอาทวนแทงที่สีข้างของพระองค์ และโลหิตกับน้ำก็ไหลออกมาทันที
35សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសិស្សនោះនិយាយសេចក្ដីពិត ដើម្បីអោយអ្នករាល់គ្នាជឿដែរ។
35คนนั้นที่เห็นก็เป็นพยาน และคำพยานของเขาก็เป็นความจริง และเขาก็รู้ว่าเขาพูดความจริง เพื่อท่านทั้งหลายจะได้เชื่อ
36ហេតុការណ៍នេះកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។
36เพราะสิ่งเหล่านี้เกิดขึ้นเพื่อข้อพระคัมภีร์จะสำเร็จซึ่งว่า `พระอัฐิของพระองค์จะไม่หักสักซี่เดียว'
37មានអត្ថបទគម្ពីរមួយទៀត ចែងថា៖«គេនាំគ្នាមើលអ្នកដែលគេចាក់ទម្លុះ»។
37และมีข้อพระคัมภีร์อีกข้อหนึ่งว่า `เขาทั้งหลายจะมองดูพระองค์ผู้ซึ่งเขาเองได้แทง'
38បន្ទាប់មក លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេបានទៅសុំច្បាប់លោកពីឡាត យកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះក៏ជាសិស្ស របស់ព្រះយេស៊ូដែរតែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតអោយ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។
38หลังจากนี้โยเซฟชาวบ้านอาริมาเธีย ซึ่งเป็นสาวกลับๆของพระเยซูเพราะกลัวพวกยิว ก็ได้ขอพระศพพระเยซูจากปีลาต และปีลาตก็ยอมให้ โยเซฟจึงมาอัญเชิญพระศพพระเยซูไป
39រីលោកនីកូដេម ដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។
39ฝ่ายนิโคเดมัส ซึ่งตอนแรกไปหาพระเยซูในเวลากลางคืนนั้นก็มาด้วย เขานำเครื่องหอมผสม คือมดยอบกับอาโลเอหนักประมาณสามสิบกว่ากิโลกรัมมาด้วย
40លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។
40พวกเขาอัญเชิญพระศพพระเยซู และเอาผ้าป่านกับเครื่องหอมพันพระศพนั้นตามธรรมเนียมฝังศพของพวกยิว
41នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។
41ในสถานที่พระองค์ถูกตรึงที่กางเขนนั้นมีสวนแห่งหนึ่ง ในสวนนั้นมีอุโมงค์ฝังศพใหม่ที่ยังไม่ได้ฝังศพผู้ใดเลย
42គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ។
42เพราะวันนั้นเป็นวันเตรียมของพวกยิว และเพราะอุโมงค์นั้นอยู่ใกล้ เขาจึงบรรจุพระศพพระเยซูไว้ที่นั่น