1នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។
1วันแรกของสัปดาห์เวลาเช้ามืด มารีย์ชาวมักดาลามาถึงอุโมงค์ฝังศพ เธอเห็นหินออกจากปากอุโมงค์อยู่แล้ว
2នាងក៏រត់មកជំរាបលោកស៊ីម៉ូនពេត្រុស និង សិស្ស ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។
2เธอจึงวิ่งไปหาซีโมนเปโตรและสาวกอีกคนหนึ่งที่พระเยซูทรงรักนั้น และพูดกับเขาว่า "เขาเอาองค์พระผู้เป็นเจ้าออกไปจากอุโมงค์แล้ว และพวกเราไม่รู้ว่าเขาเอาพระองค์ไปไว้ที่ไหน"
3លោកពេត្រុស និង សិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។
3เปโตรจึงออกไปยังอุโมงค์กับสาวกคนนั้น
4សិស្សទាំងពីររត់ទៅជាមួយគ្នាតែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។
4เขาจึงวิ่งไปทั้งสองคน แต่สาวกคนนั้นวิ่งเร็วกว่าเปโตรจึงมาถึงอุโมงค์ก่อน
5គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។
5เขาก้มลงมองดูเห็นผ้าป่านวางอยู่ แต่เขาไม่ได้เข้าไปข้างใน
6លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ
6ซีโมนเปโตรตามมาถึงภายหลัง แล้วเข้าไปในอุโมงค์เห็นผ้าป่านวางอยู่
7ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។
7และผ้าพันพระเศียรของพระองค์ไม่ได้วางอยู่กับผ้าอื่น แต่พับไว้ต่างหาก
8ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញ ហើយជឿ។
8แล้วสาวกคนนั้นที่มาถึงอุโมงค์ก่อนก็เข้าไปด้วย เขาได้เห็นและเชื่อ
9កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។
9เพราะว่าขณะนั้นเขายังไม่เข้าใจข้อพระคัมภีร์ที่ว่า พระองค์จะต้องฟื้นขึ้นมาจากความตาย
10បន្ទាប់មកសិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។
10แล้วสาวกทั้งสองก็กลับไปยังบ้านของตน
11នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ
11แต่ฝ่ายมารีย์ยืนร้องไห้อยู่นอกอุโมงค์ ขณะที่ร้องไห้อยู่เธอก้มลงมองดูที่อุโมงค์
12ឃើញទេវតា ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែង ដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។
12และได้เห็นทูตสวรรค์สององค์สวมเสื้อขาวนั่งอยู่ ณ ที่ซึ่งเขาวางพระศพพระเยซู องค์หนึ่งอยู่เบื้องพระเศียร และองค์หนึ่งอยู่เบื้องพระบาท
13ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។
13ทูตทั้งสองพูดกับมารีย์ว่า "หญิงเอ๋ย ร้องไห้ทำไม" เธอตอบทูตทั้งสองว่า "เพราะเขาเอาองค์พระผู้เป็นเจ้าของข้าพเจ้าไปเสียแล้ว และข้าพเจ้าไม่ทราบว่าเขาเอาพระองค์ไปไว้ที่ไหน"
14ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថា ជាព្រះអង្គទេ។
14เมื่อมารีย์พูดอย่างนั้นแล้ว ก็หันกลับมาและเห็นพระเยซูประทับยืนอยู่ แต่ไม่ทราบว่าเป็นองค์พระเยซู
15ព្រះយេស៊ូសួរនាងថា៖ «នាងអើយ!ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់អោយនាងខ្ញុំដឹងផងលោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។
15พระเยซูตรัสถามเธอว่า "หญิงเอ๋ย ร้องไห้ทำไม เจ้าตามหาผู้ใด" มารีย์สำคัญว่าพระองค์เป็นคนทำสวนจึงตอบพระองค์ว่า "นายเจ้าข้า ถ้าท่านได้เอาพระองค์ไป ขอบอกให้ดิฉันรู้ว่าเอาพระองค์ไปไว้ที่ไหน และดิฉันจะรับพระองค์ไป"
16ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា"ព្រះគ្រូ!"។
16พระเยซูตรัสกับเธอว่า "มารีย์เอ๋ย" มารีย์จึงหันมาและทูลพระองค์ว่า "รับโบนี" ซึ่งแปลว่า อาจารย์
17ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។
17พระเยซูตรัสกับเธอว่า "อย่าแตะต้องเรา เพราะเรายังมิได้ขึ้นไปหาพระบิดาของเรา แต่จงไปหาพวกพี่น้องของเรา และบอกเขาว่า เราจะขึ้นไปหาพระบิดาของเราและพระบิดาของท่านทั้งหลาย และไปหาพระเจ้าของเราและพระเจ้าของท่านทั้งหลาย"
18នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅ ជំរាបពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជំរាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។
18มารีย์มักดาลาจึงไปบอกพวกสาวกว่า เธอได้เห็นองค์พระผู้เป็นเจ้าแล้ว และพระองค์ได้ตรัสคำเหล่านั้นกับเธอ
19នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្ស នៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
19ค่ำวันนั้นซึ่งเป็นวันแรกของสัปดาห์ เมื่อสาวกปิดประตูห้องที่พวกเขาอยู่แล้วเพราะกลัวพวกยิว พระเยซูได้เสด็จเข้ามาประทับยืนอยู่ท่ามกลางเขา และตรัสกับเขาว่า "สันติสุขจงดำรงอยู่กับท่านทั้งหลายเถิด"
20ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និង នៅត្រង់ឆ្អឹងជំនីរអោយគេឃើញផង។ ពួកសិស្សសប្បាយចិត្ដជាខ្លាំងដោយបានឃើញព្រះអម្ចាស់។
20ครั้นพระองค์ตรัสอย่างนั้นแล้ว พระองค์ทรงให้เขาดูพระหัตถ์และสีข้างของพระองค์ เมื่อพวกสาวกเห็นองค์พระผู้เป็นเจ้าแล้ว เขาก็มีความยินดี
21ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ! ដូចព្រះបិតាបានចាត់ខ្ញុំអោយមកយ៉ាងណាខ្ញុំចាត់អ្នករាល់គ្នាអោយទៅយ៉ាងនោះដែរ»។
21พระเยซูจึงตรัสกับเขาอีกว่า "สันติสุขจงดำรงอยู่กับท่านทั้งหลายเถิด พระบิดาทรงใช้เรามาฉันใด เราก็ใช้ท่านทั้งหลายไปฉันนั้น"
22បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖«ចូរទទួលព្រះវិញ្ញាណ!។
22ครั้นพระองค์ตรัสดังนั้นแล้วจึงทรงระบายลมหายใจออกเหนือเขา และตรัสกับเขาว่า "ท่านทั้งหลายจงรับพระวิญญาณบริสุทธิ์เถิด
23បើអ្នករាល់គ្នាលើកលែងទោសអ្នកណាអោយរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះអោយរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណាអ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។
23ถ้าท่านจะยกความผิดบาปของผู้ใด ความผิดบาปนั้นก็จะถูกยกเสีย และถ้าท่านจะให้ความผิดบาปติดอยู่กับผู้ใด ความผิดบาปก็จะติดอยู่กับผู้นั้น"
24កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្ស ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។
24แต่ฝ่ายโธมัสที่เขาเรียกกันว่า ดิดุมัส ซึ่งเป็นสาวกคนหนึ่งในสิบสองคนนั้น ไม่ได้อยู่กับพวกเขาเมื่อพระเยซูเสด็จมา
25សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្ដែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។
25สาวกอื่นๆจึงบอกโธมัสว่า "เราได้เห็นองค์พระผู้เป็นเจ้าแล้ว" แต่โธมัสตอบเขาเหล่านั้นว่า "ถ้าข้าไม่เห็นรอยตะปูที่พระหัตถ์ของพระองค์ และไม่ได้เอานิ้วของข้าแยงเข้าไปที่รอยตะปูนั้น และไม่ได้เอามือของข้าแยงเข้าไปที่สีข้างของพระองค์แล้ว ข้าจะไม่เชื่อเลย"
26ប្រាំបីថ្ងៃក្រោយមកពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មីលោកថូម៉ាស ក៏នៅជាមួយដែរ។ ពេលនោះទ្វារ ផ្ទះនៅខ្ទាស់ជាប់ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
26ครั้นล่วงไปแปดวันแล้ว เหล่าสาวกของพระองค์อยู่ด้วยกันข้างในอีก และโธมัสก็อยู่กับพวกเขาด้วย ประตูปิดแล้ว พระเยซูเสด็จเข้ามาและประทับยืนอยู่ท่ามกลางเขาและตรัสว่า "สันติสุขจงดำรงอยู่กับท่านทั้งหลายเถิด"
27បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។
27แล้วพระองค์ตรัสกับโธมัสว่า "จงยื่นนิ้วมาที่นี่และดูมือของเรา จงยื่นมือออกคลำที่สีข้างของเรา อย่าขาดความเชื่อเลย แต่จงเชื่อเถิด"
28លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និង ជាព្រះរបស់ទូលបង្គំមែន!»។
28โธมัสทูลตอบพระองค์ว่า "องค์พระผู้เป็นเจ้าของข้าพระองค์ และพระเจ้าของข้าพระองค์"
29ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល ហើយ!»។
29พระเยซูตรัสกับเขาว่า "โธมัสเอ๋ย เพราะท่านได้เห็นเราท่านจึงเชื่อ ผู้ที่ไม่เห็นเราแต่เชื่อก็เป็นสุข"
30ព្រះយេស៊ូបានធ្វើទីសំគាល់ជាច្រើនទៀតអោយពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។
30พระเยซูได้ทรงกระทำหมายสำคัญอื่นๆอีกหลายประการต่อหน้าเหล่าสาวกของพระองค์ ซึ่งไม่ได้จดไว้ในหนังสือม้วนนี้
31រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងអោយអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ និង ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអោយអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។
31แต่การที่ได้จดเหตุการณ์เหล่านี้ไว้ก็เพื่อท่านทั้งหลายจะได้เชื่อว่า พระเยซูทรงเป็นพระคริสต์พระบุตรของพระเจ้า และเมื่อมีความเชื่อแล้ว ท่านก็จะมีชีวิตโดยพระนามของพระองค์