Khmer

Thai King James Version

John

21

1ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនអោយពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺព្រះអង្គបង្ហាញអោយគេឃើញដូចតទៅ៖
1ภายหลังเหตุการณ์เหล่านี้พระเยซูได้ทรงสำแดงพระองค์แก่เหล่าสาวกอีกครั้งหนึ่งที่ทะเลทิเบเรียส และพระองค์ทรงสำแดงพระองค์อย่างนี้
2លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និង សិស្សរបស់ព្រះយេស៊ូពីរនាក់ទៀតនៅជុំគ្នា។
2คือ ซีโมนเปโตร โธมัสที่เรียกว่า ดิดุมัส และนาธานาเอลชาวบ้านคานาแคว้นกาลิลี และบุตรชายทั้งสองของเศเบดี และสาวกของพระองค์อีกสองคนกำลังอยู่ด้วยกัน
3លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្ដែនៅយប់នោះ គេឥតបានត្រីសោះ។
3ซีโมนเปโตรบอกเขาว่า "ข้าจะไปจับปลา" เขาทั้งหลายจึงพูดกับท่านว่า "เราจะไปกับท่านด้วย" เขาก็ออกไปลงเรือทันที แต่คืนนั้นเขาจับปลาไม่ได้เลย
4ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្ដែ ពួកសិស្សមិនដឹងថាជាព្រះអង្គទេ។
4แต่ครั้นรุ่งเช้าพระเยซูประทับยืนอยู่ที่ฝั่ง แต่เหล่าสาวกไม่รู้ว่าเป็นพระเยซู
5ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ!មានអ្វីបរិភោគឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។
5พระเยซูจึงตรัสถามเขาว่า "ลูกเอ๋ย มีอาหารบ้างหรือเปล่า" เขาทูลตอบพระองค์ว่า "ไม่มี"
6ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅមុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។
6พระองค์ตรัสกับเขาทั้งหลายว่า "จงทอดอวนลงทางด้านขวาเรือเถิด แล้วจะได้ปลาบ้าง" เขาจึงทอดอวนลงและได้ปลาเป็นอันมากจนลากอวนขึ้นไม่ได้
7ពេលនោះ សិស្សដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនពេត្រុសឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។
7สาวกคนที่พระเยซูทรงรักจึงบอกเปโตรว่า "เป็นองค์พระผู้เป็นเจ้า" เมื่อซีโมนเปโตรได้ยินว่าเป็นองค์พระผู้เป็นเจ้า เขาก็หยิบเสื้อคลุมชาวประมงของเขามาสวมรัดไว้ (เพราะเขาเปลือยเปล่าอยู่) แล้วก็กระโดดลงทะเล
8សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រំាង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រំាងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។
8แต่สาวกอื่นๆนั้นนั่งเรือเล็กๆมา ลากอวนที่ติดปลาเต็มนั้นมาด้วย (เพราะเขาอยู่ไม่ห่างจากฝั่งนัก ไกลประมาณหนึ่งร้อยเมตรเท่านั้น)
9គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និង នំបុ័ង អំាងពីលើផង។
9เมื่อเขาขึ้นมาบนฝั่ง เขาก็เห็นถ่านติดไฟอยู่ และมีปลาวางอยู่ข้างบนและมีขนมปัง
10ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។
10พระเยซูตรัสกับเขาทั้งหลายว่า "เอาปลาที่ได้เมื่อกี้นี้มาบ้าง"
11លោកស៊ីម៉ូនពេត្រុសចុះទៅក្នុងទូក ទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។
11ซีโมนเปโตรจึงไปลากอวนขึ้นฝั่ง อวนติดปลาใหญ่เต็ม มีหนึ่งร้อยห้าสิบสามตัว และถึงมากอย่างนั้นอวนก็ไม่ขาด
12ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា "លោកជានរណា"ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។
12พระเยซูตรัสกับเขาทั้งหลายว่า "เชิญมารับประทานอาหารกันเถิด" และในพวกสาวกไม่มีใครกล้าถามพระองค์ว่า "ท่านคือผู้ใด" เพราะเขารู้อยู่ว่าเป็นองค์พระผู้เป็นเจ้า
13ព្រះយេស៊ូយាងទៅជិតពួកគេ ទ្រង់យកនំបុ័ងមកប្រទានអោយគេ ហើយយកត្រីមកប្រទានអោយគេដែរ។
13พระเยซูทรงเข้ามาหยิบขนมปังแจกให้เขาและทรงหยิบปลาแจกด้วย
14តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសំដែងព្រះអង្គអោយពួកសិស្សឃើញ។
14นี่เป็นครั้งที่สามที่พระเยซูทรงสำแดงพระองค์แก่พวกสาวกของพระองค์ หลังจากที่พระองค์ทรงคืนพระชนม์
15លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។
15เมื่อรับประทานอาหารเสร็จแล้วพระเยซูตรัสกับซีโมนเปโตรว่า "ซีโมนบุตรชายโยนาห์เอ๋ย ท่านรักเรามากกว่าพวกเหล่านี้หรือ" เขาทูลตอบพระองค์ว่า "ถูกแล้ว พระองค์เจ้าข้า พระองค์ทรงทราบว่าข้าพระองค์รักพระองค์" พระองค์ตรัสสั่งเขาว่า "จงเลี้ยงลูกแกะของเราเถิด"
16ព្រះអង្គមានព្រះបន្ទូលសួរគាត់ ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកពេត្រុសទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។
16พระองค์ตรัสกับเขาครั้งที่สองอีกว่า "ซีโมนบุตรชายโยนาห์เอ๋ย ท่านรักเราหรือ" เขาทูลตอบพระองค์ว่า "ถูกแล้ว พระองค์เจ้าข้า พระองค์ทรงทราบว่าข้าพระองค์รักพระองค์" พระองค์ตรัสกับเขาว่า "จงเลี้ยงแกะของเราเถิด"
17ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្ដណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា "អ្នកស្រឡាញ់ខ្ញុំឬទេ"ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
17พระองค์ตรัสกับเขาครั้งที่สามว่า "ซีโมนบุตรชายโยนาห์เอ๋ย ท่านรักเราหรือ" เปโตรก็เป็นทุกข์ใจที่พระองค์ตรัสถามเขาครั้งที่สามว่า "ท่านรักเราหรือ" และเขาทูลพระองค์ว่า "พระองค์เจ้าข้า พระองค์ทรงทราบทุกสิ่ง พระองค์ทรงทราบว่า ข้าพระองค์รักพระองค์" พระเยซูตรัสกับเขาว่า "จงเลี้ยงแกะของเราเถิด
18ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្ដអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះអោយអ្នកទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។
18เราบอกความจริงแก่ท่านว่า เมื่อท่านยังหนุ่มท่านคาดเอวเอง และเดินไปไหนๆตามที่ท่านปรารถนา แต่เมื่อท่านแก่แล้วท่านจะเหยียดมือของท่านออก และคนอื่นจะคาดเอวท่าน และพาท่านไปที่ที่ท่านไม่ปรารถนาจะไป"
19ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកពេត្រុសស្លាប់ ដើម្បីសំដែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។
19ที่พระองค์ตรัสอย่างนั้นเพื่อแสดงว่า เปโตรจะถวายเกียรติแด่พระเจ้าด้วยความตายอย่างไร ครั้นพระองค์ตรัสอย่างนั้นแล้วจึงสั่งเปโตรว่า "จงตามเรามาเถิด"
20លោកពេត្រុសងាកមើលក្រោយឃើញសិស្ស ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានអោនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា "បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?"។
20เปโตรเหลียวหลังเห็นสาวกคนที่พระเยซูทรงรักตามมา คือสาวกที่เอนตัวลงที่พระทรวงของพระองค์เมื่อรับประทานอาหารเย็นอยู่นั้น และทูลถามว่า "พระองค์เจ้าข้า ผู้ที่จะทรยศพระองค์ไว้คือใคร"
21កាលលោកពេត្រុសឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។
21เมื่อเปโตรเห็นสาวกคนนั้นจึงทูลถามพระเยซูว่า "พระองค์เจ้าข้า คนนี้จะเป็นอย่างไร"
22ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់អោយគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។
22พระเยซูตรัสกับเขาว่า "ถ้าเราอยากจะให้เขาอยู่จนเรามานั้น จะเป็นเรื่องอะไรของท่านเล่า ท่านจงตามเรามาเถิด"
23ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកពេត្រុសថា សិស្សនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា "ប្រសិនបើខ្ញុំចង់អោយគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?"។
23เหตุฉะนั้นคำที่ว่า สาวกคนนั้นจะไม่ตาย จึงลือไปท่ามกลางพวกพี่น้อง แต่พระเยซูมิได้ตรัสแก่เขาว่า "สาวกคนนั้นจะไม่ตาย" แต่ตรัสว่า "ถ้าเราอยากจะให้เขาอยู่จนเรามานั้น จะเป็นเรื่องอะไรของท่านเล่า"
24សិស្ស នោះហើយ ដែលបានផ្ដល់សក្ខីភាព អំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។
24สาวกคนนี้แหละ ที่เป็นพยานถึงเหตุการณ์เหล่านี้และเป็นผู้ที่เขียนสิ่งเหล่านี้ไว้ และเราทราบว่าคำพยานของเขาเป็นความจริง
25ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះអោយបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មម សំរាប់ទុកសៀវភៅដែលគេកត់ត្រានោះបានឡើយ។
25มีอีกหลายสิ่งที่พระเยซูได้ทรงกระทำ ถ้าจะเขียนไว้ให้หมดทุกสิ่ง ข้าพเจ้าคาดว่า แม้หมดทั้งโลกก็น่าจะไม่พอไว้หนังสือที่จะเขียนนั้น เอเมน