1ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។
1หลังจากนั้นก็ถึงเทศกาลเลี้ยงของพวกยิว และพระเยซูก็เสด็จขึ้นไปยังกรุงเยรูซาเล็ม
2នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានថែវប្រាំ។
2ในกรุงเยรูซาเล็มที่ริมประตูแกะมีสระอยู่สระหนึ่ง ภาษาฮีบรูเรียกสระนั้นว่า เบธซาธา เป็นที่ซึ่งมีศาลาห้าหลัง
3មានអ្នកជំងឺ មនុស្សខ្វាក់មនុស្សខ្វិន មនុស្សខូចជើង និង មនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់ចាំទឹកកំរើក
3ในศาลาเหล่านั้นมีคนป่วยเป็นอันมากนอนอยู่ คนตาบอด คนง่อย คนผอมแห้ง กำลังคอยน้ำกระเพื่อม
4ដ្បិតយូរៗម្ដង មានទេវតា មួយរូប ចុះមកធ្វើអោយទឹកស្រះកំរើក អ្នកណាចុះទៅក្នុងទឹកកំរើកបានមុនគេអ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។
4ด้วยมีทูตสวรรค์องค์หนึ่งลงมากวนน้ำในสระนั้นเป็นครั้งคราว เมื่อน้ำกระเพื่อมนั้น ผู้ใดก้าวลงไปในน้ำก่อน ก็จะหายจากโรคที่เขาเป็นอยู่นั้น
5នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។
5ที่นั่นมีชายคนหนึ่งป่วยมาสามสิบแปดปีแล้ว
6ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ទ្រង់មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។
6เมื่อพระเยซูทอดพระเนตรคนนั้นนอนอยู่และทรงทราบว่า เขาป่วยอยู่อย่างนั้นนานแล้ว พระองค์ตรัสกับเขาว่า "เจ้าปรารถนาจะหายโรคหรือ"
7អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលទឹកកំរើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។
7คนป่วยนั้นทูลตอบพระองค์ว่า "ท่านเจ้าข้า เมื่อน้ำกำลังกระเพื่อมนั้น ไม่มีผู้ใดที่จะเอาตัวข้าพเจ้าลงไปในสระ และเมื่อข้าพเจ้ากำลังไป คนอื่นก็ลงไปก่อนแล้ว"
8ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។
8พระเยซูตรัสกับเขาว่า "จงลุกขึ้นยกแคร่ของเจ้าและเดินไปเถิด"
9ពេលនោះស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ។
9ในทันใดนั้นคนนั้นก็หายโรค และเขาก็ยกแคร่ของเขาเดินไป วันนั้นเป็นวันสะบาโต
10រីឯថ្ងៃនោះ ជាថ្ងៃសប្ប័ទ ជនជាតិយូដាស្ដីអោយបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។
10ดังนั้นพวกยิวจึงพูดกับชายที่หายโรคนั้นว่า "วันนี้เป็นวันสะบาโต ที่เจ้าแบกแคร่ไปนั้นก็ผิดพระราชบัญญัติ"
11គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើអោយខ្ញុំជា ប្រាប់ខ្ញុំថា "ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!"»។
11คนนั้นจึงตอบเขาเหล่านั้นว่า "ท่านที่รักษาข้าพเจ้าให้หายโรคได้สั่งข้าพเจ้าว่า `จงยกแคร่ของเจ้าแบกเดินไปเถิด'"
12គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកអោយយកគ្រែស្នែងដើរទៅដូច្នេះ?»។
12เขาเหล่านั้นถามคนนั้นว่า "คนที่สั่งเจ้าว่า `จงยกแคร่ของเจ้าแบกเดินไปเถิด' นั้น เป็นผู้ใด"
13ប៉ុន្ដែ បុរសដែលបានជាមិនដឹងថានរណា បានប្រោសគាត់អោយជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។
13คนที่ได้รับการรักษาให้หายโรคนั้นไม่รู้ว่าเป็นผู้ใด เพราะพระเยซูเสด็จหลบไปแล้ว เนื่องจากขณะนั้นมีคนอยู่ที่นั่นเป็นอันมาก
14ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្ដអំពើបាបទៀតអោយសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។
14ภายหลังพระเยซูได้ทรงพบคนนั้นในพระวิหารและตรัสกับเขาว่า "ดูเถิด เจ้าหายโรคแล้ว อย่าทำบาปอีก มิฉะนั้นเหตุร้ายกว่านั้นจะเกิดกับเจ้า"
15បុរសនោះចេញទៅប្រាប់ជនជាតិយូដាអោយដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់អោយជា។
15ชายคนนั้นก็ได้ออกไปและบอกพวกยิวว่า ท่านที่ได้รักษาเขาให้หายโรคนั้นคือพระเยซู
16ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។
16เหตุฉะนั้นพวกยิวจึงข่มเหงพระเยซู และแสวงหาโอกาสที่จะฆ่าพระองค์ เพราะพระองค์ทรงกระทำเช่นนั้นในวันสะบาโต
17ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។
17แต่พระเยซูตรัสตอบเขาว่า "พระบิดาของเราก็ยังทรงกระทำการอยู่จนถึงบัดนี้ และเราก็ทำด้วย"
18កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនមកពីព្រះអង្គមិនបានគោរពតាមវិន័យ សំរាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។
18เหตุฉะนั้นพวกยิวยิ่งแสวงหาโอกาสที่จะฆ่าพระองค์ มิใช่เพราะพระองค์ล่วงกฎวันสะบาโตเท่านั้น แต่ยังได้เรียกพระเจ้าว่าเป็นบิดาของตนด้วย ซึ่งเป็นการกระทำตนเสมอกับพระเจ้า
19ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអី្វដោយព្រះអង្គផ្ទាល់បានឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណា ដែលទ្រង់បានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។
19ดังนั้นพระเยซูตรัสกับเขาว่า "เราบอกความจริงแก่ท่านทั้งหลายว่า พระบุตรจะกระทำสิ่งใดตามใจไม่ได้ นอกจากที่ได้เห็นพระบิดาทรงกระทำ เพราะสิ่งใดที่พระบิดาทรงกระทำ สิ่งนั้นพระบุตรจึงทรงกระทำด้วย
20ព្រះបិតាមានព្រះហឫទ័យស្រឡាញ់ព្រះបុត្រា និង បង្ហាញអោយព្រះបុត្រាឃើញគ្រប់កិច្ចការដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញអោយព្រះបុត្រាឃើញកិច្ចការធំជាងនេះទៅទៀត ដើម្បីអោយអ្នករាល់គ្នាងឿងឆ្ងល់។
20เพราะว่าพระบิดาทรงรักพระบุตร และทรงสำแดงให้พระบุตรเห็นทุกสิ่งที่พระองค์ทรงกระทำ และพระองค์จะทรงสำแดงให้พระบุตรเห็นการที่ยิ่งใหญ่กว่านั้นอีก เพื่อท่านทั้งหลายจะประหลาดใจ
21ដូចព្រះបិតាប្រោសមនុស្សស្លាប់អោយមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតអោយនរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ។
21เพราะพระบิดาทรงทำให้คนที่ตายแล้วฟื้นขึ้นมาและมีชีวิตฉันใด ถ้าพระบุตรปรารถนาจะกระทำให้ผู้ใดมีชีวิตก็จะกระทำเหมือนกันฉันนั้น
22ព្រះបិតាមិនដាក់ទោសនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចដាក់ទោសទាំងអស់អោយព្រះបុត្រាវិញ
22เพราะว่าพระบิดามิได้ทรงพิพากษาผู้ใด แต่พระองค์ได้ทรงมอบการพิพากษาทั้งสิ้นไว้กับพระบุตร
23ដើម្បីអោយមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតា។ អ្នកណាមិនគោរពព្រះបុត្រាទេអ្នកនោះក៏មិនគោរពព្រះបិតា ដែលបានចាត់ព្រះបុត្រាអោយយាងមកនោះដែរ។
23เพื่อคนทั้งปวงจะได้ถวายเกียรติแด่พระบุตรเหมือนที่เขาถวายเกียรติแด่พระบิดา ผู้ใดไม่ถวายเกียรติแด่พระบุตร ผู้นั้นก็ไม่ถวายเกียรติแด่พระบิดาผู้ทรงใช้พระบุตรมา
24ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំអោយមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
24เราบอกความจริงแก่ท่านทั้งหลายว่า ถ้าผู้ใดฟังคำของเราและเชื่อในพระองค์ผู้ทรงใช้เรามา ผู้นั้นก็มีชีวิตนิรันดร์ และไม่ถูกพิพากษา แต่ได้ผ่านพ้นความตายไปสู่ชีวิตแล้ว
25ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះនឹងមានជីវិតរស់នៅ
25เราบอกความจริงแก่ท่านทั้งหลายว่า เวลาที่กำหนดนั้นใกล้จะถึงแล้ว และบัดนี้ก็ถึงแล้ว คือเมื่อผู้ที่ตายแล้วจะได้ยินพระสุรเสียงแห่งพระบุตรของพระเจ้า และบรรดาผู้ที่ได้ยินจะมีชีวิต
26ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានអោយព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ
26เพราะว่าพระบิดาทรงมีชีวิตในพระองค์เองฉันใด พระองค์ก็ได้ทรงประทานให้พระบุตรมีชีวิตในพระองค์ฉันนั้น
27ហើយព្រះបិតាក៏ប្រទានអោយព្រះបុត្រាមានអំណាចដាក់ទោស ថែមទៀតផងព្រោះព្រះបុត្រាជាបុត្រមនុស្ស ។
27และได้ทรงประทานให้พระบุตรมีสิทธิอำนาจที่จะพิพากษาด้วย เพราะพระองค์ทรงเป็นบุตรมนุษย์
28សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា
28อย่าประหลาดใจในข้อนี้เลย เพราะใกล้จะถึงเวลาที่บรรดาผู้ที่อยู่ในอุโมงค์ฝังศพจะได้ยินพระสุรเสียงของพระองค์
29ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្ដអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
29และจะได้ออกมา บรรดาผู้ที่ได้ประพฤติดีก็ฟื้นขึ้นสู่ชีวิต บรรดาผู้ที่ได้ประพฤติชั่วก็จะฟื้นขึ้นสู่การพิพากษา
30«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្ដខ្ញុំឡើយ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់អោយខ្ញុំមកនោះវិញ។
30เราจะทำสิ่งใดตามอำเภอใจไม่ได้ เราได้ยินอย่างไร เราก็พิพากษาอย่างนั้น และการพิพากษาของเราก็ยุติธรรม เพราะเรามิได้มุ่งที่จะทำตามใจของเราเอง แต่ตามพระประสงค์ของพระบิดาผู้ทรงใช้เรามา
31ប្រសិនបើខ្ញុំធ្វើជាបន្ទាល់អោយខ្លួនខ្ញុំផ្ទាល់សក្ខីភាពរបស់ខ្ញុំមិនពិតទេ។
31ถ้าเราเป็นพยานถึงตัวเราเอง คำพยานของเราก็ไม่จริง
32ប៉ុន្ដែ មានម្នាក់ទៀតធ្វើជាបន្ទាល់អោយខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។
32มีอีกผู้หนึ่งที่เป็นพยานถึงเรา และเรารู้ว่าคำพยานที่พระองค์ทรงเป็นพยานถึงเรานั้น เป็นความจริง
33អ្នករាល់គ្នាបានចាត់គេអោយទៅសួរលោកយ៉ូហាន លោកក៏ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត។
33ท่านทั้งหลายได้ใช้คนไปหายอห์น และยอห์นก็ได้เป็นพยานถึงความจริง
34ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយតែខ្ញុំពោលដូចេ្នះ ដើម្បីអោយអ្នករាល់គ្នាទទួលការសង្គ្រោះ។
34เรามิได้รับคำพยานจากมนุษย์ แต่ที่เรากล่าวสิ่งเหล่านี้ก็เพื่อให้ท่านทั้งหลายรอด
35លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះ មួយស្របក់ដែរ។
35ยอห์นเป็นโคมที่จุดสว่างไสว และท่านทั้งหลายก็พอใจที่จะชื่นชมยินดีชั่วขณะหนึ่งในความสว่างของยอห์นนั้น
36រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានអោយខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំអោយមកមែន។
36แต่คำพยานที่เรามีนั้นยิ่งใหญ่กว่าคำพยานของยอห์น เพราะว่างานที่พระบิดาทรงมอบให้เราทำให้สำเร็จ งานนี้แหละเรากำลังทำอยู่เป็นพยานถึงเราว่าพระบิดาทรงใช้เรามา
37ព្រះបិតាដែលបានចាត់ខ្ញុំអោយមក ក៏បានធ្វើជាបន្ទាល់អោយខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភ័ក្ដ្ររបស់ព្រះអង្គផង។
37และพระบิดาผู้ทรงใช้เรามา พระองค์เองก็ได้ทรงเป็นพยานถึงเรา ท่านทั้งหลายไม่เคยได้ยินพระสุรเสียงของพระองค์ และไม่เคยเห็นรูปร่างของพระองค์
38អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្ដទេ ព្រោះអ្នករាល់គ្នា ពុំជឿអ្នកដែលព្រះបិតាបានចាត់អោយមក។
38และท่านทั้งหลายไม่มีพระดำรัสของพระองค์อยู่ในตัวท่าน เพราะว่าท่านทั้งหลายมิได้เชื่อในพระองค์ผู้ที่พระบิดาทรงใช้มานั้น
39អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ច ដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់អោយខ្ញុំ
39จงค้นดูในพระคัมภีร์ เพราะท่านคิดว่าในพระคัมภีร์นั้นมีชีวิตนิรันดร์ และพระคัมภีร์นั้นเป็นพยานถึงเรา
40ប៉ុន្ដែ អ្នករាល់គ្នាមិនចង់មករកខ្ញុំដើម្បីអោយបានជីវិតឡើយ។
40แต่ท่านทั้งหลายไม่ยอมมาหาเราเพื่อจะได้ชีวิต
41ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។
41เราไม่รับเกียรติจากมนุษย์
42ម៉្យាងទៀតខ្ញុំស្គាល់ចិត្ដអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្មានចិត្ដស្រឡាញ់ព្រះជាម្ចាស់សោះ។
42แต่เรารู้ว่าท่านไม่มีความรักพระเจ้าในตัวท่าน
43ខ្ញុំមក ក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន!
43เราได้มาในพระนามพระบิดาของเรา และท่านทั้งหลายมิได้รับเรา ถ้าผู้อื่นจะมาในนามของเขาเอง ท่านทั้งหลายก็จะรับผู้นั้น
44តើអោយអ្នករាល់គ្នាអាចជឿដូចម្ដេចបានបើអ្នករាល់គ្នាចូលចិត្ដទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះជាម្ចាស់តែមួយគត់សោះនោះ?
44ผู้ที่ได้รับยศศักดิ์จากกันเอง และมิได้แสวงหายศศักดิ์ซึ่งมาจากพระเจ้าเท่านั้น ท่านจะเชื่อผู้นั้นได้อย่างไร
45កុំនឹកស្មានថាខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នា នៅចំពោះព្រះភ័ក្ដ្រព្រះបិតាឡើយ គឺលោកម៉ូសេជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។
45อย่าคิดว่าเราจะฟ้องท่านทั้งหลายต่อพระบิดา มีผู้ฟ้องท่านแล้ว คือโมเสส ผู้ซึ่งท่านทั้งหลายหวังใจอยู่
46ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេ អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះលោកបានសរសេរទុកក្នុងគម្ពីរស្ដីអំពីខ្ញុំ
46ถ้าท่านทั้งหลายเชื่อโมเสส ท่านทั้งหลายก็จะเชื่อเรา เพราะโมเสสได้เขียนกล่าวถึงเรา
47ប៉ុន្ដែ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលលោកបានសរសេរទុកទៅហើយនោះ ធ្វើម្ដេចនឹងអោយអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន!»។
47แต่ถ้าท่านทั้งหลายไม่เชื่อเรื่องที่โมเสสเขียนแล้ว ท่านจะเชื่อถ้อยคำของเราอย่างไรได้"