1បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាសមុទ្រទីបេរាស។
1ภายหลังเหตุการณ์เหล่านี้พระเยซูก็เสด็จไปข้ามทะเลกาลิลี คือทะเลทิเบเรียส
2មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសំគាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺអោយជា។
2คนเป็นอันมากได้ตามพระองค์ไป เพราะเขาเหล่านั้นได้เห็นการอัศจรรย์ที่พระองค์ได้ทรงกระทำต่อบรรดาคนป่วย
3ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសិស្ស ។
3พระเยซูเสด็จขึ้นไปบนภูเขาและประทับกับเหล่าสาวกของพระองค์ที่นั่น
4ពេលនោះ បុណ្យចម្លង ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។
4ขณะนั้นใกล้จะถึงปัสกาซึ่งเป็นเทศกาลเลี้ยงของพวกยิวแล้ว
5ព្រះយេស៊ូទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ទ្រង់មានព្រះបន្ទូលទៅលោកភីលីពថា៖«តើយើងទៅរកទិញអាហារឯណាមកចែកអោយអ្នកទាំងនេះបរិភោគបាន?»។
5เมื่อพระเยซูทรงเงยพระพักตร์ทอดพระเนตรและเห็นคนเป็นอันมากพากันมาหาพระองค์ พระองค์จึงตรัสกับฟีลิปว่า "เราจะซื้ออาหารที่ไหนให้คนเหล่านี้กินได้"
6ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្ដលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។
6พระองค์ตรัสอย่างนั้นเพื่อจะลองใจฟีลิป เพราะพระองค์ทรงทราบแล้วว่าพระองค์จะทรงกระทำประการใด
7លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង ទៅទិញនំបុ័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។
7ฟีลิปทูลตอบพระองค์ว่า "สองร้อยเหรียญเดนาริอันก็ไม่พอซื้ออาหารให้เขากินกันคนละเล็กละน้อย"
8មានសិស្សម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖
8สาวกคนหนึ่งของพระองค์คืออันดรูว์น้องชายของซีโมนเปโตรทูลพระองค์ว่า
9«នៅទីនេះ ក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និង ត្រីតូចៗពីរកន្ទុយ។ ប៉ុន្ដែ បើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងអោយគ្រាន់សំរាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។
9"ที่นี่มีเด็กชายคนหนึ่งมีขนมบารลีห้าก้อนกับปลาเล็กๆสองตัว แต่เท่านั้นจะพออะไรกับคนมากอย่างนี้"
10ព្រះយេស៊ូមានព្រះបន្ទូលថា៖«សុំអោយគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្ដាជនក៏នាំគ្នាអង្គុយមានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។
10พระเยซูตรัสว่า "ให้คนทั้งปวงนั่งลงเถิด" ที่นั่นมีหญ้ามาก คนเหล่านั้นจึงนั่งลง นับแต่ผู้ชายได้ประมาณห้าพันคน
11ព្រះយេស៊ូយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់រួចប្រទានអោយអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញព្រះអង្គក៏ធ្វើដូច្នោះដែរ ទ្រង់ប្រទានអោយគេ តាមតែម្នាក់ៗចង់បាន។
11แล้วพระเยซูก็ทรงหยิบขนมปังนั้น และเมื่อขอบพระคุณแล้ว ก็ทรงแจกแก่พวกสาวก และพวกสาวกแจกแก่บรรดาคนที่นั่งอยู่นั้น และให้ปลาด้วยตามที่เขาปรารถนา
12លុះគេបានបរិភោគឆ្អែតហើយព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលនំបុ័ងដែលនៅសល់ កុំអោយមានបាត់មួយដុំសោះឡើយ»។
12เมื่อเขาทั้งหลายกินอิ่มแล้วพระองค์ตรัสกับเหล่าสาวกของพระองค์ว่า "จงเก็บเศษอาหารที่เหลือไว้ เพื่อไม่ให้มีสิ่งใดเสียไป"
13ពួកសិស្សនាំគ្នារើសសំណល់នំបុ័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី?។
13เขาจึงเก็บเศษขนมบารลีห้าก้อนซึ่งเหลือจากที่คนทั้งหลายได้กินแล้วนั้น ใส่กระบุงได้สิบสองกระบุงเต็ม
14កាលមនុស្សម្នាឃើញទីសំគាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការី ដែលត្រូវមកក្នុងពិភពលោកមែន»។
14เมื่อคนเหล่านั้นได้เห็นการอัศจรรย์ซึ่งพระเยซูได้ทรงกระทำ เขาก็พูดกันว่า "แท้จริงท่านผู้นี้เป็นศาสดาพยากรณ์นั้นที่ทรงกำหนดให้เข้ามาในโลก"
15ព្រះយេស៊ូជ្រាបថាគេបំរុងនឹងចាប់ព្រះអង្គយកទៅតែងតំាងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។
15เมื่อพระเยซูทรงทราบว่า เขาทั้งหลายจะมาจับพระองค์ไปตั้งให้เป็นกษัตริย์ พระองค์ก็เสด็จไปที่ภูเขาอีกแต่ลำพัง
16លុះដល់ល្ងាច ពួកសិស្ស នាំគ្នាចុះទៅមាត់សមុទ្រ។
16พอค่ำลงเหล่าสาวกของพระองค์ก็ได้ลงไปที่ทะเล
17គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ
17แล้วลงเรือข้ามฟากไปยังเมืองคาเปอรนาอุม มืดแล้วแต่พระเยซูก็ยังมิได้เสด็จไปถึงเขา
18ខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលអោយទឹកសមុទ្រមានរលកធំៗ។
18ทะเลก็กำเริบขึ้นเพราะลมพัดกล้า
19កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬ ប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូកគេភ័យខ្លាចជាខ្លាំង។
19เมื่อเขาทั้งหลายตีกรรเชียงไปได้ประมาณห้าหกกิโลเมตร เขาก็เห็นพระเยซูเสด็จดำเนินมาบนทะเลใกล้เรือ เขาต่างก็ตกใจกลัว
20ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។
20แต่พระองค์ตรัสแก่เขาว่า "นี่เป็นเราเอง อย่ากลัวเลย"
21ពួកសិស្សចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបំរុងនឹងទៅ។
21ดังนั้นเขาจึงรับพระองค์ขึ้นเรือด้วยความเต็มใจ แล้วทันใดนั้นเรือก็ถึงฝั่งที่เขาจะไปนั้น
22ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសិស្ស ទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។
22วันรุ่งขึ้น เมื่อคนที่อยู่ฝั่งข้างโน้นเห็นว่าไม่มีเรืออื่นที่นั่น เว้นแต่ลำที่เหล่าสาวกของพระองค์ลงไปเพียงลำเดียว และเห็นว่าพระเยซูมิได้เสด็จลงเรือลำนั้นไปกับเหล่าสาวก แต่เหล่าสาวกของพระองค์ไปตามลำพังเท่านั้น
23ប៉ុន្ដែ មានទូកឯទៀតៗមកពីភូមិទីបេរាសចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។
23(แต่มีเรือลำอื่นมาจากทิเบเรียส ใกล้สถานที่ที่เขาได้กินขนมปัง หลังจากที่องค์พระผู้เป็นเจ้าได้ทรงขอบพระคุณแล้ว)
24កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និង ពួកសិស្សនៅទីនោះទៀតគេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាពើណិមតាមរកព្រះអង្គ។
24เหตุฉะนั้นเมื่อประชาชนเห็นว่า พระเยซูและเหล่าสาวกไม่ได้อยู่ที่นั่น เขาจึงลงเรือไปและตามหาพระเยซูที่เมืองคาเปอรนาอุม
25បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។
25ครั้นเขาได้พบพระองค์ที่ฝั่งทะเลข้างโน้นแล้ว เขาทั้งหลายทูลพระองค์ว่า "รับบี ท่านมาที่นี่เมื่อไร"
26ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសំគាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។
26พระเยซูตรัสตอบเขาว่า "เราบอกความจริงแก่ท่านทั้งหลายว่า ท่านทั้งหลายตามหาเรามิใช่เพราะได้เห็นการอัศจรรย์นั้น แต่เพราะได้กินขนมปังอิ่ม
27កុំធ្វើកិច្ចការ ដើម្បីអោយគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺអោយបានអាហារដែលនៅស្ថិតស្ថេរ និង ផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានអោយអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសំគាល់»។
27อย่าขวนขวายหาอาหารที่ย่อมเสื่อมสูญไป แต่จงหาอาหารที่ดำรงอยู่ถึงชีวิตนิรันดร์ซึ่งบุตรมนุษย์จะให้แก่ท่าน เพราะพระเจ้าคือพระบิดาได้ทรงประทับตรามอบอำนาจแก่พระบุตรแล้ว"
28គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើអោយយើងខ្ញុំប្រព្រឹត្ដដូចម្ដេចដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។
28แล้วเขาทั้งหลายก็ทูลพระองค์ว่า "ข้าพเจ้าทั้งหลายจะต้องทำประการใด จึงจะทำงานของพระเจ้าได้"
29ព្រះយេស៊ូមានព្រះបន្ទូលថា៖«កិច្ចការរបស់ព្រះជាម្ចាស់គឺអោយអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់អោយមក»។
29พระเยซูตรัสตอบเขาว่า "งานของพระเจ้านั้นคือการที่ท่านเชื่อในท่านที่พระองค์ทรงใช้มานั้น"
30គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសំគាល់អោយយើងខ្ញុំឃើញ និង ជឿលោក?តើលោកធ្វើកិច្ចការអ្វីខ្លះ?។
30เขาทั้งหลายจึงทูลพระองค์ว่า "ถ้าเช่นนั้น ท่านจะกระทำหมายสำคัญอะไร เพื่อข้าพเจ้าทั้งหลายจะเห็นและเชื่อในท่าน ท่านจะกระทำการอะไรบ้าง
31បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា "ព្រះអង្គបានប្រទានអោយគេបរិភោគនំបុ័ង ដែលធ្លាក់ពីស្ថានបរមសុខ មក"»។
31บรรพบุรุษของข้าพเจ้าทั้งหลายได้กินมานาในถิ่นทุรกันดารนั้น ตามที่มีคำเขียนไว้ว่า `ท่านได้ให้เขากินอาหารจากสวรรค์'"
32ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារ ពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ មកអោយអ្នករាល់គ្នា
32พระเยซูจึงตรัสกับเขาว่า "เราบอกความจริงแก่ท่านทั้งหลายว่า มิใช่โมเสสที่ให้อาหารจากสวรรค์นั้นแก่ท่าน แต่พระบิดาของเราประทานอาหารแท้ซึ่งมาจากสวรรค์ให้แก่ท่านทั้งหลาย
33ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានអោយនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតអោយមនុស្សលោក»។
33เพราะว่าอาหารของพระเจ้านั้น คือท่านที่ลงมาจากสวรรค์ และประทานชีวิตให้แก่โลก"
34គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះអោយយើងខ្ញុំ រហូតតទៅ»។
34เขาทั้งหลายจึงทูลพระองค์ว่า "พระองค์เจ้าข้า โปรดให้อาหารนั้นแก่ข้าพเจ้าทั้งหลายเสมอไปเถิด"
35ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារយដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។
35พระเยซูตรัสกับเขาว่า "เราเป็นอาหารแห่งชีวิต ผู้ที่มาหาเราจะไม่หิวอีก และผู้ที่เชื่อในเราจะไม่กระหายอีกเลย
36ប៉ុន្ដែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា "អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ"។
36แต่เราได้บอกท่านทั้งหลายแล้วว่า ท่านได้เห็นเราแล้วแต่ก็ไม่เชื่อ
37អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត
37สารพัดที่พระบิดาทรงประทานแก่เราจะมาสู่เรา และผู้ที่มาหาเรา เราก็จะไม่ทิ้งเขาเลย
38ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំអោយមក គឺពុំមែនធ្វើតាមបំណងចិត្ដរបស់ខ្ញុំទេ។
38เพราะว่าเราได้ลงมาจากสวรรค์ มิใช่เพื่อกระทำตามความประสงค์ของเราเอง แต่เพื่อกระทำตามพระประสงค์ของพระองค์ผู้ทรงใช้เรามา
39រីឯព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះ ទ្រង់មិនសព្វព្រះហឫទ័យអោយនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំត្រូវវិនាសអន្ដរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យអោយខ្ញុំប្រោសគេ អោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។
39และพระประสงค์ของพระบิดาผู้ทรงใช้เรามานั้น ก็คือให้เรารักษาบรรดาผู้ที่พระองค์ได้ทรงมอบไว้กับเรา มิให้หายไปสักคนเดียว แต่ให้ฟื้นขึ้นมาในวันที่สุด
40ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យអោយអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
40เพราะนี่แหละเป็นพระประสงค์ของผู้ที่ทรงใช้เรามานั้น ที่จะให้ทุกคนที่เห็นพระบุตร และเชื่อในพระบุตรได้มีชีวิตนิรันดร์ และเราจะให้ผู้นั้นฟื้นขึ้นมาในวันสุดท้าย"
41ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា "ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ "។
41พวกยิวจึงบ่นพึมพำกันเรื่องพระองค์เพราะพระองค์ตรัสว่า "เราเป็นอาหารซึ่งลงมาจากสวรรค์"
42គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។
42เขาทั้งหลายว่า "คนนี้เป็นเยซูลูกชายของโยเซฟมิใช่หรือ พ่อแม่ของเขาเราก็รู้จัก เหตุใดคนนี้จึงพูดว่า `เราได้ลงมาจากสวรรค์'"
43ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទំាទៅ!។
43พระเยซูจึงตรัสตอบเขาเหล่านั้นว่า "อย่าบ่นกันเลย
44ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំអោយមកមិនទាក់ទាញចិត្ដគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំបានឡើយ។ រីឯខ្ញុំខ្ញុំនឹងប្រោសអ្នកនោះអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។
44ไม่มีผู้ใดมาถึงเราได้นอกจากพระบิดาผู้ทรงใช้เรามาจะทรงชักนำให้เขามา และเราจะให้ผู้นั้นฟื้นขึ้นมาในวันสุดท้าย
45ក្នុងគម្ពីរព្យាការី មានចែងទុកមកថា"ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់"។ អស់អ្នកដែលបានស្ដាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ មុខជាមករកខ្ញុំពុំខាន។
45มีคำเขียนไว้ในคัมภีร์ศาสดาพยากรณ์ว่า `ทุกคนจะเรียนรู้จากพระเจ้า' เหตุฉะนั้นทุกคนที่ได้ยินได้ฟัง และได้เรียนรู้จากพระบิดาก็มาถึงเรา
46សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះគឺអ្នកនោះហើយដែលបានឃើញព្រះអង្គ។
46ไม่มีผู้ใดได้เห็นพระบิดา นอกจากท่านที่มาจากพระเจ้า ท่านนั้นแหละได้เห็นพระบิดาแล้ว
47ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។
47เราบอกความจริงแก่ท่านทั้งหลายว่า ผู้ที่เชื่อในเราก็มีชีวิตนิรันดร์
48ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។
48เราเป็นอาหารแห่งชีวิตนั้น
49បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។
49บรรพบุรุษของท่านทั้งหลายได้กินมานาในถิ่นทุรกันดารและสิ้นชีวิต
50រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគអ្នកនោះមិនស្លាប់ឡើយ។
50แต่นี่เป็นอาหารที่ลงมาจากสวรรค์ เพื่อให้ผู้ที่ได้กินแล้วไม่ตาย
51ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងអោយនោះ គឺខ្លួនខ្ញុំ ផ្ទាល់ដែលត្រូវបូជាសំរាប់អោយមនុស្សលោកមានជីវិត»។
51เราเป็นอาหารที่ธำรงชีวิตซึ่งลงมาจากสวรรค์ ถ้าผู้ใดกินอาหารนี้ ผู้นั้นจะมีชีวิตนิรันดร์ และอาหารที่เราจะให้เพื่อเป็นชีวิตของโลกนั้นก็คือเนื้อของเรา"
52ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចអោយខ្លួនគាត់ផ្ទាល់ មកយើងបរិភោគដូចម្ដេចកើត?»។
52แล้วพวกยิวก็ทุ่มเถียงกันว่า "ผู้นี้จะเอาเนื้อของเขาให้เรากินได้อย่างไร"
53ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និង លោហិតរបស់បុត្រមនុស្ស ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។
53พระเยซูจึงตรัสกับเขาว่า "เราบอกความจริงแก่ท่านทั้งหลายว่า ถ้าท่านไม่กินเนื้อและดื่มโลหิตของบุตรมนุษย์ ท่านก็ไม่มีชีวิตในตัวท่าน
54អ្នកណាពិសាសាច់ និង លោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។
54ผู้ที่กินเนื้อและดื่มโลหิตของเราก็มีชีวิตนิรันดร์ และเราจะให้ผู้นั้นฟื้นขึ้นมาในวันสุดท้าย
55សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។
55เพราะว่าเนื้อของเราเป็นอาหารแท้และโลหิตของเราก็เป็นของดื่มแท้
56អ្នកណាពិសាសាច់ និង លោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
56ผู้ที่กินเนื้อและดื่มโลหิตของเรา ผู้นั้นก็อยู่ในเราและเราอยู่ในเขา
57ព្រះបិតាដែលបានចាត់ខ្ញុំអោយមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណាអ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។
57พระบิดาผู้ทรงดำรงพระชนม์ได้ทรงใช้เรามาและเรามีชีวิตเพราะพระบิดานั้นฉันใด ผู้ที่กินเรา ผู้นั้นก็จะมีชีวิตเพราะเราฉันนั้น
58អាហារដែលបានចុះពីស្ថានបរមសុខមកមានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។
58นี่แหละเป็นอาหารซึ่งลงมาจากสวรรค์ ไม่เหมือนกับมานาที่พวกบรรพบุรุษของท่านได้กินและสิ้นชีวิต ผู้ที่กินอาหารนี้จะมีชีวิตนิรันดร์"
59ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។
59คำเหล่านี้พระองค์ได้ตรัสในธรรมศาลา ขณะที่พระองค์ทรงสั่งสอนอยู่ที่เมืองคาเปอรนาอุม
60ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសិស្ស មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។
60ดังนั้นเมื่อเหล่าสาวกของพระองค์หลายคนได้ฟังเช่นนั้นก็พูดว่า "ถ้อยคำเหล่านี้ยากนัก ใครจะฟังได้"
61ព្រះយេស៊ូឈ្វេងយល់ថា ពួកសិស្សរអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំអោយអ្នករាល់គ្នារវាតចិត្ដ បាត់ជំនឿឬ?
61เมื่อพระเยซูทรงทราบเองว่าเหล่าสาวกของพระองค์บ่นถึงเรื่องนั้น พระองค์จึงตรัสกับเขาว่า "เรื่องนี้ทำให้ท่านทั้งหลายลำบากใจหรือ
62ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្ដអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។
62ถ้าท่านจะได้เห็นบุตรมนุษย์เสด็จขึ้นไปยังที่ที่ท่านอยู่แต่ก่อนนั้น ท่านจะว่าอย่างไร
63មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។
63จิตวิญญาณเป็นที่ให้มีชีวิต ส่วนเนื้อหนังไม่มีประโยชน์อันใด ถ้อยคำซึ่งเราได้กล่าวกับท่านทั้งหลายนั้น เป็นจิตวิญญาณและเป็นชีวิต
64ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គ រួចស្រេចទៅហើយ។
64แต่ในพวกท่านมีบางคนที่ไม่เชื่อ" เพราะพระเยซูทรงทราบแต่แรกว่าผู้ใดไม่เชื่อ และเป็นผู้ใดที่จะทรยศพระองค์ไว้
65ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេ នោះគ្មាននរណាអាចមករកខ្ញុំបានឡើយ»។
65และพระองค์ตรัสว่า "เหตุฉะนั้นเราจึงได้บอกท่านทั้งหลายว่า `ไม่มีผู้ใดจะมาถึงเราได้ นอกจากพระบิดาของเราจะทรงโปรดประทานให้ผู้นั้น'"
66ចាប់ពីពេលនោះមក ក្នុងចំណោមសិស្ស មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។
66ตั้งแต่นั้นมาสาวกของพระองค์หลายคนก็ท้อถอยไม่ติดตามพระองค์อีกต่อไป
67ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសិស្សទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។
67พระเยซูตรัสกับสิบสองคนนั้นว่า "ท่านทั้งหลายก็จะจากเราไปด้วยหรือ"
68លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើអោយយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។
68ซีโมนเปโตรทูลตอบพระองค์ว่า "พระองค์เจ้าข้า พวกข้าพระองค์จะจากไปหาผู้ใดเล่า พระองค์มีถ้อยคำซึ่งให้มีชีวิตนิรันดร์
69យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់អោយមក »។
69และข้าพระองค์ทั้งหลายก็เชื่อและแน่ใจแล้วว่า พระองค์ทรงเป็นพระคริสต์พระบุตรของพระเจ้าผู้ทรงดำรงพระชนม์"
70ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។
70พระเยซูตรัสตอบเขาว่า "เราเลือกพวกท่านสิบสองคนมิใช่หรือ และคนหนึ่งในพวกท่านเป็นมารร้าย"
71ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសិស្សមួយរូប ក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។
71พระองค์ทรงหมายถึงยูดาสอิสคาริโอทบุตรชายซีโมน เพราะว่าเขาเป็นผู้ที่จะทรยศพระองค์ไว้ คือคนหนึ่งในอัครสาวกสิบสองคน