1ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូ មានព្រះបន្ទូលទៅសិស្ស ថា៖«ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។
1ในระหว่างนั้นคนเป็นอันมากนับไม่ถ้วนชุมนุมเบียดเสียดกันอยู่ พระองค์ทรงตั้งต้นตรัสกับเหล่าสาวกของพระองค์ก่อนว่า "ท่านทั้งหลายจงระวังเชื้อของพวกฟาริสี ซึ่งเป็นความหน้าซื่อใจคด
2ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងអោយគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកអោយគេដឹងដែរ។
2เพราะว่าไม่มีสิ่งใดปิดบังไว้ที่จะไม่ต้องเปิดเผย หรือการลับที่จะไม่เผยให้ประจักษ์
3ហេតុនេះហើយបានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នក រាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសយ៉ាងខ្លាំងនៅលើដំបូលផ្ទះមិនខាន។
3เหตุฉะนั้น สิ่งสารพัดซึ่งพวกท่านได้กล่าวในที่มืดจะได้ยินในที่สว่าง และซึ่งได้กระซิบในหูที่ห้องส่วนตัวจะต้องประกาศบนดาดฟ้าหลังคาบ้าน
4ខ្ញុំសុំប្រាប់អ្នករាល់គ្នា ជាមិត្ដសំឡាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។
4มิตรสหายของเราเอ๋ย เราบอกท่านทั้งหลายว่า อย่ากลัวผู้ที่ฆ่าได้แต่กาย และภายหลังไม่มีอะไรที่จะทำได้อีก
5ខ្ញុំសុំប្រាប់អោយដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណាគឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់ អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។
5แต่เราจะเตือนให้ท่านรู้ว่าควรจะกลัวผู้ใด จงกลัวพระองค์ผู้ทรงฆ่าแล้วก็ยังมีฤทธิ์อำนาจที่จะทิ้งลงในนรกได้ แท้จริงเราบอกท่านว่า จงกลัวพระองค์นั้นแหละ
6ធម្មតាគេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាង នេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។
6นกกระจอกห้าตัวเขาขายสองบาทมิใช่หรือ และนกนั้นแม้สักตัวเดียว พระเจ้ามิได้ทรงลืมเลย
7សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។
7ถึงผมของท่านทั้งหลายก็ทรงนับไว้แล้วทุกเส้น เหตุฉะนั้น อย่ากลัวเลย ท่านทั้งหลายก็ประเสริฐกว่านกกระจอกหลายตัว
8ខ្ញុំសុំប្រាប់ អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្ស នឹងទទួលស្គាល់អ្នកនោះ នៅចំពោះ មុខពួកទេវតា របស់ព្រះជាម្ចាស់ដែរ។
8และเราบอกท่านทั้งหลายด้วยว่า ทุกคนที่จะรับเราต่อหน้ามนุษย์ บุตรมนุษย์ก็จะรับผู้นั้นต่อหน้าเหล่าทูตสวรรค์ของพระเจ้าด้วย
9រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ។
9แต่ผู้ที่ปฏิเสธเราต่อหน้ามนุษย์ เราจะปฏิเสธผู้นั้นต่อหน้าเหล่าทูตสวรรค์ของพระเจ้า
10អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសអោយបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើកលែងទោសអោយឡើយ។
10ผู้ใดจะกล่าวร้ายต่อบุตรมนุษย์ จะทรงโปรดยกโทษให้ผู้นั้นได้ แต่ถ้าผู้ใดจะกล่าวหมิ่นประมาทต่อพระวิญญาณบริสุทธิ์ จะทรงโปรดยกโทษให้ผู้นั้นไม่ได้
11កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬ នៅមុខចៅក្រម និង អ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬ សេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ
11เมื่อเขาพาพวกท่านเข้าในธรรมศาลา หรือต่อหน้าเจ้าเมือง และผู้ที่มีอำนาจ อย่ากระวนกระวายว่าจะตอบอย่างไรหรืออะไร หรือจะกล่าวอะไร
12ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នាអោយដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។
12เพราะว่าพระวิญญาณบริสุทธิ์จะทรงโปรดสอนท่านในเวลาโมงนั้นเองว่า ท่านควรจะพูดอะไรบ้าง"
13ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំអោយយកកេរមត៌ក មកចែកខ្ញុំផង»។
13และมีผู้หนึ่งในหมู่คนทูลพระองค์ว่า "อาจารย์เจ้าข้า ขอสั่งพี่ชายของข้าพเจ้าให้แบ่งมรดกให้กับข้าพเจ้า"
14ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំអោយធ្វើជាចៅក្រមចែកទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា?»។
14แต่พระองค์ตรัสตอบเขาว่า "บุรุษเอ๋ย ใครได้ตั้งเราให้เป็นตุลาการ หรือเป็นผู้แบ่งมรดกให้ท่าน"
15បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្ដិអោយសោះ។ ទោះបីមនុស្សមានសម្បត្ដិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យ នៅលើទ្រព្យសម្បត្ដិឡើយ»។
15แล้วพระองค์จึงตรัสแก่เขาทั้งหลายว่า "จงระวังและเว้นเสียจากความโลภ เพราะว่าชีวิตของบุคคลใดๆมิได้อยู่ในของบริบูรณ์ซึ่งเขามีอยู่นั้น"
16ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ ជាសេដ្ឋីដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។
16และพระองค์จึงตรัสคำอุปมาเรื่องหนึ่งให้เขาฟังว่า "ไร่นาของเศรษฐีคนหนึ่งเกิดผลบริบูรณ์มาก
17គាត់រិះគិតក្នុងចិត្ដថា "ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?"។
17เศรษฐีคนนั้นจึงคิดในใจว่า `เราจะทำอย่างไรดี เพราะว่าเราไม่มีที่ที่จะเก็บผลของเรา'
18គាត់គិតទៀតថា "ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកអោយធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។
18เขาจึงคิดว่า `เราจะทำอย่างนี้ คือจะรื้อยุ้งฉางของเราเสีย และจะสร้างใหม่ให้โตขึ้น แล้วเราจะรวบรวมข้าวและสมบัติทั้งหมดของเราไว้ที่นั่น
19បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្ដិយ៉ាងច្រើនបរិបូណ៌ បំរុងទុកចិញ្ចឹមជីវិតសំរាប់ច្រើនឆ្នំា ខ្ញុំត្រូវសំរាក គិតតែស៊ីផឹកសប្បាយទៅ!"។
19แล้วเราจะว่าแก่จิตใจของเราว่า "จิตใจเอ๋ย เจ้ามีทรัพย์สมบัติมากเก็บไว้พอหลายปี จงอยู่สบาย กิน ดื่ม และรื่นเริงเถิด"'
20ប៉ុន្ដែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថាៈ"នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះយើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្ដិដែលអ្នកបានប្រមូលទុកសំរាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?"។
20แต่พระเจ้าตรัสแก่เขาว่า `โอ คนโง่ ในคืนวันนี้ชีวิตของเจ้าจะต้องเรียกเอาไปจากเจ้า แล้วของซึ่งเจ้าได้รวบรวมไว้นั้นจะเป็นของใครเล่า'
21អ្នកណាប្រមូលទ្រព្យសម្បត្ដិទុកសំរាប់តែខ្លួនឯង ហើយគ្មានសម្បត្ដិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។
21คนที่ส่ำสมทรัพย์สมบัติไว้สำหรับตัว และมิได้มั่งมีจำเพาะพระเจ้าก็เป็นเช่นนั้นแหละ"
22ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាកុំអោយខ្វល់ខ្វាយ អំពីម្ហូបអាហារ សំរាប់ចិញ្ចឹមជីវិត ឬ អំពីសម្លៀកបំពាក់ សំរាប់បិទបាំងរូបកាយឡើយ
22และพระองค์ตรัสกับเหล่าสาวกของพระองค์ว่า "เหตุฉะนั้นเราบอกท่านทั้งหลายว่า อย่ากระวนกระวายถึงชีวิตของตนว่าจะเอาอะไรกิน และอย่ากระวนกระวายถึงร่างกายของตนว่าจะเอาอะไรนุ่งห่ม
23ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។
23เพราะว่าชีวิตสำคัญยิ่งกว่าอาหาร และร่างกายสำคัญยิ่งกว่าเครื่องนุ่งห่ม
24ចូរមើលក្អែកវាមិនដែលសាបព្រោះមិនដែល ច្រូតកាត់ គ្មានឃ្លំាងគ្មានជង្រុកសោះ ប៉ុន្ដែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។
24จงพิจารณาดูอีกา มันมิได้หว่าน มิได้เกี่ยว และมิได้มียุ้งหรือฉาง แต่พระเจ้ายังทรงเลี้ยงมันไว้ ท่านทั้งหลายก็ประเสริฐกว่านกมากทีเดียว
25ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនអោយវែងបានឡើយ សូម្បីតែបន្ដិចក៏មិនបានដែរ។
25มีใครในพวกท่าน โดยความกระวนกระวาย อาจต่อความสูงให้ยาวออกไปอีกศอกหนึ่งได้หรือ
26ដូច្នេះ បើអ្នករាល់គ្នាពុំអាចសំរេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។
26เหตุฉะนั้น ถ้าสิ่งเล็กน้อยที่สุดยังทำไม่ได้ ท่านยังจะกระวนกระวายถึงสิ่งอื่นทำไมอีกเล่า
27ចូរគិតមើល ផ្កាដុះឡើងយ៉ាងណាវាមិនដែល នឿយហត់នឹងធ្វើការ ឬ ត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូនកាលពីជំនាន់ដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។
27จงพิจารณาดอกไม้ว่ามันงอกเจริญขึ้นอย่างไร มันไม่ทำงาน มันไม่ปั่นด้าย แต่เราบอกท่านทั้งหลายว่า ซาโลมอนเมื่อบริบูรณ์ด้วยสง่าราศี ก็มิได้ทรงเครื่องงามเท่าดอกไม้นี้ดอกหนึ่ง
28មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សំរស់អោយផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបំរុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?
28แม้ว่าพระเจ้าทรงตกแต่งหญ้าที่ทุ่งนาอย่างนั้น ซึ่งเป็นอยู่วันนี้และรุ่งขึ้นต้องทิ้งในเตาไฟ โอ ผู้ที่มีความเชื่อน้อย พระองค์จะทรงตกแต่งท่านมากยิ่งกว่านั้นสักเท่าใด
29ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ
29ท่านทั้งหลายอย่าเสาะหาว่าจะกินอะไรดีหรือจะดื่มอะไรและอย่ามีใจสงสัยเลย
30ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។
30เพราะว่าคนทุกประเทศทั่วโลกเสาะหาสิ่งของทั้งปวงนี้ แต่ว่าพระบิดาของท่านทั้งหลายทรงทราบแล้วว่าท่านต้องการสิ่งเหล่านี้
31ចូរខំស្វែងរកព្រះរាជ្យ របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។
31แต่ท่านทั้งหลายจงแสวงหาอาณาจักรของพระเจ้า แล้วจะทรงเพิ่มเติมสิ่งทั้งปวงเหล่านี้ให้แก่ท่าน
32«កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នា សព្វព្រះហឫទ័យប្រទានព្រះរាជ្យមកអោយអ្នករាល់គ្នាហើយ។
32ฝูงแกะเล็กน้อยเอ๋ย อย่ากลัวเลย เพราะว่าพระบิดาของท่านชอบพระทัยที่จะประทานอาณาจักรนั้นให้แก่ท่าน
33ចូរលក់ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្ដិដែលមិនចេះរលាយ ទុកសំរាប់ខ្លួននៅស្ថានបរមសុខ ជាស្ថានដែលគ្មានចោរប្លន់ ឬ កណ្ដៀរស៊ីឡើយ។
33จงขายของที่ท่านมีอยู่และทำทาน จงกระทำถุงใส่เงินสำหรับตนซึ่งไม่รู้เก่า คือให้มีทรัพย์สมบัติไว้ในสวรรค์ซึ่งไม่เสื่อมสูญไป ที่ขโมยมิได้เข้ามาใกล้ และที่ตัวมอดมิได้ทำลายเสีย
34ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្ដរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។
34เพราะว่าทรัพย์สมบัติของท่านอยู่ที่ไหน ใจของท่านก็อยู่ที่นั่นด้วย
35«ចូរប្រុងប្រៀបខ្លួន ហើយទុកអោយចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។
35ท่านทั้งหลายจงคาดเอวของท่านไว้ และให้ตะเกียงของท่านจุดอยู่
36ចូរប្រព្រឹត្ដអោយបានដូចពួកអ្នកបំរើដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបំរើទៅបើកជូនភ្លាម។
36พวกท่านเองจงเหมือนคนที่คอยรับนายของตน เมื่อนายจะกลับมาจากงานสมรส เพื่อเมื่อนายมาเคาะประตูแล้ว เขาจะเปิดให้นายทันทีได้
37ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបំរើណានៅរង់ចាំលោក អ្នកបំរើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងអោយអ្នកបំរើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបំរើគេវិញ។
37ผู้รับใช้ซึ่งนายมาพบกำลังคอยเฝ้าอยู่ก็เป็นสุข เราบอกความจริงแก่ท่านทั้งหลายว่า นายนั้นจะคาดเอวไว้และให้ผู้รับใช้เหล่านั้นเอนกายลงและนายนั้นจะมาปรนนิบัติเขา
38បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬ ជិតភ្លឺ ហើយឃើញអ្នកបំរើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។
38ถ้านายมาเวลาสองยามหรือสามยาม และพบผู้รับใช้อยู่อย่างนั้น ผู้รับใช้เหล่านั้นก็จะเป็นสุข
39អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណាគាត់នឹងមិនបណ្ដោយអោយវាចូលមកក្នុងផ្ទះគាត់បានឡើយ។
39ให้เข้าใจอย่างนี้เถอะว่า ถ้าเจ้าของบ้านล่วงรู้ได้ว่าขโมยจะมาเวลาไหน เขาจะตื่นอยู่และระวังไม่ให้ทะลวงเรือนของเขาได้
40រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្ស នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
40เหตุฉะนั้น ท่านทั้งหลายจงเตรียมตัวไว้ให้พร้อมด้วย เพราะบุตรมนุษย์เสด็จมาในโมงที่ท่านไม่คิดไม่ฝัน"
41លោកពេត្រុសទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះសំរាប់ ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬ មួយសំរាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។
41ฝ่ายเปโตรทูลพระองค์ว่า "พระองค์เจ้าข้า พระองค์ได้ตรัสคำอุปมานั้นแก่พวกข้าพระองค์หรือ หรือตรัสแก่คนทั้งปวง"
42ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបំរើណាមានចិត្ដស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់អោយគាត់មើលខុសត្រូវលើអ្នកបំរើឯទៀតៗ ក្នុងការចែកម្ហូបអាហារអោយគេ តាមពេលកំណត់ជាមិនខាន។
42องค์พระผู้เป็นเจ้าตรัสว่า "ใครเป็นคนต้นเรือนสัตย์ซื่อและฉลาด ที่นายได้ตั้งไว้เหนือพวกคนใช้สำหรับแจกอาหารตามเวลา
43ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបំរើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបំរើនោះប្រាកដជាមានសុភមង្គល។
43เมื่อนายมาพบเขากระทำอยู่อย่างนั้น ผู้รับใช้ผู้นั้นก็จะเป็นสุข
44ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់អោយគាត់មើលខុសត្រូវលើទ្រព្យសម្បត្ដិទាំងប៉ុន្មានរបស់លោកថែម ទៀតផង។
44เราบอกความจริงแก่ท่านทั้งหลายว่า นายจะตั้งเขาไว้ให้ดูแลบรรดาข้าวของทั้งสิ้นของท่าน
45ផ្ទុយទៅវិញ ប្រសិនបើអ្នកបំរើនឹកក្នុងចិត្ដថា "ម្ចាស់អញក្រមកដល់ណាស់" គាត់ក៏វាយអ្នកបំរើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។
45แต่ถ้าผู้รับใช้นั้นจะคิดในใจว่า `นายของข้าคงจะมาช้า' แล้วจะตั้งต้นโบยตีผู้รับใช้ชายหญิงและกินดื่มเมาไป
46ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបំរើនោះមិនបានរង់ចាំ ឬ នៅពេលដែលគាត់មិនដឹងលោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយអោយគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។
46นายของผู้รับใช้ผู้นั้นจะมาในวันที่เขาไม่คิด ในโมงที่เขาไม่รู้ และจะทำโทษเขาถึงสาหัส ทั้งจะขับไล่เขาให้ไปอยู่กับคนที่ไม่เชื่อ
47អ្នកបំរើណាស្គាល់ចិត្ដម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្ដលោក អ្នកបំរើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។
47ผู้รับใช้นั้นที่ได้รู้น้ำใจของนาย และมิได้เตรียมตัวไว้ มิได้กระทำตามน้ำใจนาย จะต้องถูกเฆี่ยนมาก
48ផ្ទុយទៅវិញ អ្នកបំរើណាមិនស្គាល់ចិត្ដម្ចាស់របស់ខ្លួន ហើយប្រព្រឹត្ដខុសឆ្គងសមនឹង ទទួលទោសអ្នកបំរើនោះនឹងត្រូវរំពាត់តែបន្ដិចទេ។ បើគេអោយអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណាគេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។
48แต่ผู้ที่มิได้รู้ แล้วได้กระทำสิ่งซึ่งสมจะถูกเฆี่ยน ก็จะถูกเฆี่ยนน้อย ผู้ใดได้รับมาก จะต้องเรียกเอาจากผู้นั้นมาก และผู้ใดได้รับฝากไว้มาก ก็จะต้องทวงเอาจากผู้นั้นมาก
49«ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្ដហើយ។
49เรามาเพื่อจะทิ้งไฟลงบนแผ่นดินโลก และเราจะปรารถนาอะไรเล่า ถ้าหากไฟนั้นได้ติดขึ้นแล้ว
50ខ្ញុំត្រូវទទួលពិធីជ្រមុជ ម៉្យាង។ ខ្ញុំតានតឹងក្នុងចិត្ដក្រៃលែង ចង់តែអោយពិធីនោះបានសំរេចឆាប់ៗ។
50เราจะต้องรับบัพติศมาอย่างหนึ่ง เราเป็นทุกข์มากจนกว่าจะสำเร็จ
51កុំនឹកស្មានថាខ្ញុំមក ដើម្បីផ្ដល់សន្ដិភាពអោយផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។
51ท่านทั้งหลายคิดว่า เรามาเพื่อจะให้เกิดสันติภาพในโลกหรือ เราบอกท่านว่า มิใช่ แต่จะให้แตกแยกกันต่างหาก
52ចាប់ពីពេលនេះតទៅឧបមាថាក្នុងផ្ទះមួយ មានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់
52ด้วยว่าตั้งแต่นี้ไปห้าคนในเรือนหนึ่งก็จะแตกแยกกัน คือสามต่อสองและสองต่อสาม
53ឪពុកនឹងបែកចេញពីកូនប្រុសកូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រីកូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។
53พ่อจะแตกแยกจากลูกชาย และลูกชายจะแตกแยกจากพ่อ แม่จากลูกสาว และลูกสาวจากแม่ แม่สามีจากลูกสะใภ้ และลูกสะใภ้จากแม่สามี"
54ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖«កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។
54และพระองค์ตรัสกับประชาชนอีกว่า "เมื่อท่านทั้งหลายเห็นเมฆเกิดขึ้นในทิศตะวันตก ท่านก็กล่าวทันทีว่า `ฝนจะตก' และก็เป็นอย่างนั้นจริง
55កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។
55เมื่อท่านเห็นลมพัดมาแต่ทิศใต้ ท่านก็ว่า `จะร้อนจัด' และก็เป็นจริง
56មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និង នៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។
56เจ้าคนหน้าซื่อใจคด เจ้าทั้งหลายรู้จักวิจัยความเป็นไปของแผ่นดินและท้องฟ้า แต่เหตุไฉนพวกเจ้าวิจัยความเป็นไปของยุคนี้ไม่ได้
57«ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិតដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ដ?
57เหตุไฉนเจ้าทั้งหลายไม่ตัดสินเอาเองว่าสิ่งไรเป็นสิ่งที่ถูก
58ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទនៅតាមផ្លូវ អ្នកត្រូវខំសំរុះសំរួលជាមួយអ្នកនោះអោយហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។
58เพราะเมื่อเจ้ากับโจทก์พากันไปหาผู้พิพากษา จงอุตส่าห์หาช่องที่จะปรองดองกับเขาเมื่อยังอยู่กลางทาง เกลือกว่าเขาจะฉุดลากเจ้าเข้าไปถึงผู้พิพากษา และผู้พิพากษาจะมอบเจ้าไว้กับผู้คุม และผู้คุมจะขังเจ้าไว้ในเรือนจำ
59ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះអ្នកនឹងមិនរួចខ្លួនឡើយ»។
59เราบอกเจ้าว่า เจ้าจะออกจากที่นั่นไม่ได้จนกว่าจะได้ใช้หนี้ครบทุกสตางค์"