1ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូ អំពីអ្នកស្រុកកាលីឡេដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។
1ขณะนั้น มีบางคนอยู่ที่นั่นเล่าเรื่องชาวกาลิลี ซึ่งปีลาตเอาโลหิตของเขาระคนกับเครื่องบูชาของเขา ให้พระองค์ฟัง
2ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬបានជាគេស្លាប់របៀបនេះ?
2พระเยซูจึงตรัสตอบเขาว่า "ท่านทั้งหลายคิดว่าชาวกาลิลีเหล่านั้นเป็นคนบาปยิ่งกว่าชาวกาลิลีอื่นๆทั้งปวง เพราะว่าเขาได้ทุกข์ทรมานอย่างนั้นหรือ
3ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេមិនខាន។
3เราบอกท่านทั้งหลายว่า มิใช่ แต่ถ้าท่านทั้งหลายมิได้กลับใจเสียใหม่ก็จะต้องพินาศเหมือนกัน
4ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ?
4หรือสิบแปดคนนั้นซึ่งหอรบที่สิโลอัมได้พังทับเขาตายเสียนั้น ท่านทั้งหลายคิดว่า เขาเป็นคนบาปยิ่งกว่าคนทั้งปวงที่อาศัยอยู่ในกรุงเยรูซาเล็มหรือ
5ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាបើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូច្នោះដែរ»។
5เราบอกท่านทั้งหลายว่า มิใช่ แต่ถ้าท่านทั้งหลายมิได้กลับใจเสียใหม่จะต้องพินาศเหมือนกัน"
6បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ មួយដើម ដុះក្នុងចំការបុរសម្នាក់។ ម្ចាស់ចំការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ
6พระองค์ตรัสคำอุปมาต่อไปนี้ว่า "คนหนึ่งมีต้นมะเดื่อต้นหนึ่งปลูกไว้ในสวนองุ่นของตน และเขามาหาผลที่ต้นนั้นแต่ไม่พบ
7គាត់ក៏ប្រាប់អ្នកថែចំការថា៖ «មើល៍ ខ្ញុំមករកបេះផ្លែ ឧទុម្ពរនេះបីឆ្នំាហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។
7เขาจึงว่าแก่คนที่รักษาสวนองุ่นว่า `ดูเถิด เรามาหาผลที่ต้นมะเดื่อนี้ได้สามปีแล้ว แต่ไม่พบ จงโค่นมันเสีย จะให้ดินรกไปเปล่าๆทำไม'
8អ្នកថែចំការឆ្លើយ តបថា៖ «សូមលោកទុកវាមួយឆ្នំាទៀតសិន ចំាខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។
8แต่ผู้รักษาสวนองุ่นตอบเขาว่า `นายเจ้าข้า ขอเอาไว้ปีนี้อีก ให้ข้าพเจ้าพรวนดินเอาปุ๋ยใส่
9ប្រហែលជាឆ្នំាក្រោយនឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!»។
9แล้วถ้ามันเกิดผลก็ดีอยู่ ถ้าไม่เกิดผล ภายหลังท่านจงโค่นมันเสีย'"
10ថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ ។
10พระองค์กำลังทรงสั่งสอนอยู่ที่ธรรมศาลาแห่งหนึ่งในวันสะบาโต
11នៅទីនោះ មានស្ដ្រីម្នាក់ដែលត្រូវ វិញ្ញាណអាក្រក់ធ្វើអោយពិការ អស់រយៈពេលដប់ប្រាំបីឆ្នំាមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។
11และดูเถิด มีหญิงคนหนึ่งซึ่งมีผีเข้าสิงทำให้พิการมาสิบแปดปีแล้ว หลังโกง ยืดตัวขึ้นไม่ได้เลย
12ពេលព្រះយេស៊ូទតឃើញស្ដ្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖«នាងអើយ! នាងបានជាសះស្បើយហើយ»។
12เมื่อพระเยซูทอดพระเนตรเห็นเขา จึงเรียกและตรัสกับเขาว่า "หญิงเอ๋ย ตัวเจ้าหายพ้นจากโรคของเจ้าแล้ว"
13ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។
13พระองค์ทรงวางพระหัตถ์บนเขา และในทันใดนั้นเขาก็ยืดตัวตรงได้ และสรรเสริญพระเจ้า
14ប៉ុន្ដែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្ដណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺអោយបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបាន ចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។
14แต่นายธรรมศาลาก็เคืองใจ เพราะพระเยซูได้ทรงรักษาโรคในวันสะบาโต จึงว่าแก่ประชาชนว่า "มีหกวันที่ควรจะทำงาน เหตุฉะนั้นในหกวันนั้นจงมาให้รักษาโรคเถิด แต่ในวันสะบาโตนั้นอย่าเลย"
15ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬ លា បញ្ចេញពីក្រោលដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។
15แต่องค์พระผู้เป็นเจ้าตรัสตอบเขาว่า "โอ คนหน้าซื่อใจคด เจ้าทั้งหลายทุกคนได้แก้วัวแก้ลาจากคอกมันพาไปให้กินน้ำในวันสะบาโตมิใช่หรือ
16ឯស្ដ្រីនេះជាពូជពង្សរបស់លោកអប្រាហំា មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នំាមកហើយ តើមិនគួរអោយខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។
16ดูเถิด ฝ่ายหญิงผู้นี้เป็นเชื้อสายของอับราฮัม ซึ่งซาตานได้ผูกมัดไว้สิบแปดปีแล้ว ไม่ควรหรือที่จะให้เขาหลุดพ้นจากเครื่องจำจองอันนี้ในวันสะบาโต"
17កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។
17เมื่อพระองค์ตรัสคำเหล่านั้นแล้ว บรรดาคนที่เป็นปฏิปักษ์กับพระองค์ต้องขายหน้า และประชาชนทั้งหลายก็เปรมปรีดิ์เพราะสรรพคุณความดีที่พระองค์ได้ทรงกระทำ
18ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ ទៅនឹងអ្វី?។
18พระองค์จึงตรัสว่า "อาณาจักรของพระเจ้าเหมือนสิ่งใด และเราจะเปรียบอาณาจักรนั้นกับอะไรดี
19ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដំាក្នុងចំការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅតាមមែក របស់វា»។
19ก็เปรียบเหมือนเมล็ดพันธุ์ผักกาดเมล็ดหนึ่ง ที่คนหนึ่งได้เอาไปปลูกในสวนของตน มันงอกขึ้นเป็นต้นใหญ่ และนกในอากาศมาอาศัยอยู่ตามกิ่งก้านของต้นนั้น"
20ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។
20พระองค์ตรัสอีกว่า "เราจะเปรียบอาณาจักรของพระเจ้ากับสิ่งใด
21ព្រះរាជ្យ ព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ដ្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅធ្វើអោយម្សៅ នោះដោរឡើង»។
21ก็เปรียบเหมือนเชื้อ ซึ่งผู้หญิงคนหนึ่งเอาเจือลงในแป้งสามถังจนแป้งนั้นฟูขึ้นทั้งหมด"
22ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។
22พระองค์เสด็จไปตามบ้านตามเมืองสั่งสอนเขา และทรงดำเนินไปยังกรุงเยรูซาเล็ม
23មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖
23มีคนหนึ่งทูลถามพระองค์ว่า "พระองค์เจ้าข้า คนที่รอดนั้นน้อยหรือ" พระองค์ตรัสแก่เขาทั้งหลายว่า
24«ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាមានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុនែ្ដគេមិនអាចចូលបានឡើយ។
24"จงเพียรเข้าไปทางประตูคับแคบ เพราะเราบอกท่านทั้งหลายว่า คนเป็นอันมากจะพยายามเข้าไป แต่จะเข้าไม่ได้
25កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅគោះទ្វារផ្ទះទាំងអង្វរថា "ឱព្រះអម្ចាស់អើយ សូមបើកទ្វារអោយយើងខ្ញុំផង"។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!"។
25เมื่อเจ้าบ้านลุกขึ้นปิดประตูแล้ว และท่านทั้งหลายเริ่มยืนอยู่ภายนอกเคาะที่ประตูว่า `นายเจ้าข้าๆ ขอเปิดให้ข้าพเจ้าเถิด' และเจ้าบ้านนั้นจะตอบท่านทั้งหลายว่า `เราไม่รู้จักเจ้าว่าเจ้ามาจากไหน'
26អ្នករាល់គ្នាមុខជាជំរាបលោកថា "យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំ នៅតាមភូមិដែរ"។
26ขณะนั้นท่านทั้งหลายเริ่มจะว่า `ข้าพเจ้าได้กินได้ดื่มกับท่าน และท่านได้สั่งสอนที่ถนนของพวกข้าพเจ้า'
27លោកនឹងប្រាប់អ្នករាល់គ្នាវិញថា "ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតអើយ! ចូរថយចេញអោយឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!"។
27เจ้าบ้านนั้นจะว่า `เราบอกเจ้าทั้งหลายว่า เราไม่รู้จักเจ้าว่าเจ้ามาจากไหน เจ้าผู้กระทำความชั่วช้า จงไปเสียให้พ้นหน้าเรา'
28កាលអ្នករាល់គ្នាឃើញលោកអប្រាហំា លោកអ៊ីសាក លោកយ៉ាកុប និង ព្យាការី ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់ តែព្រះអង្គចោល អ្នករាល់គ្នាអោយនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។
28เมื่อท่านทั้งหลายจะเห็นอับราฮัม อิสอัค ยาโคบ และบรรดาศาสดาพยากรณ์ในอาณาจักรของพระเจ้า แต่ตัวท่านเองถูกขับไล่ไสส่งออกไปภายนอก ที่นั่นจะมีการร้องไห้ขบเขี้ยวเคี้ยวฟัน
29មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។
29จะมีคนมาจากทิศตะวันออก ทิศตะวันตก ทิศเหนือ ทิศใต้ จะมาเอนกายลงในอาณาจักรของพระเจ้า
30ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
30และดูเถิด จะมีผู้ที่เป็นคนสุดท้ายกลับเป็นคนต้น และผู้ที่เป็นคนต้นกลับเป็นคนสุดท้าย"
31នៅពេលនោះ មានពួកខាងគណៈផារីស៊ី ខ្លះមកទូលព្រះយេស៊ូថា៖«សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។
31ในวันนั้นเอง มีพวกฟาริสีบางคนมาทูลพระองค์ว่า "ท่านจงไปจากที่นี่เถิด เพราะว่าเฮโรดจะใคร่ประหารชีวิตของท่านเสีย"
32ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និង ថ្ងៃស្អែក ខ្ញុំបណ្ដេញអារក្ស ខ្ញុំមើលអ្នកជំងឺអោយជា លុះដល់ខានស្អែកខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។
32พระองค์จึงตรัสแก่เขาว่า "จงไปบอกสุนัขจิ้งจอกนั้นว่า `ดูเถิด เราขับผีออกและรักษาโรคในวันนี้และพรุ่งนี้ แล้ววันที่สามเราจะทำการให้สำเร็จ'
33ប៉ុន្ដែនៅថ្ងៃនេះ ស្អែក និង ខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរអោយព្យាការី ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។
33แต่ว่าจำเป็นซึ่งเราจะเดินไปวันนี้ พรุ่งนี้ และมะรืนนี้ เพราะว่าศาสดาพยากรณ์จะถูกฆ่านอกกรุงเยรูซาเล็มก็หามิได้
34អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់អោយមករកអ្នក រាល់គ្នា។ ច្រើនលើកច្រើនសាមកហើយ ដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
34โอ เยรูซาเล็ม เยรูซาเล็ม ที่ได้ฆ่าบรรดาศาสดาพยากรณ์และเอาหินขว้างผู้ที่รับใช้มาหาเจ้าให้ถึงตาย เราใคร่จะรวบรวมลูกของเจ้าไว้เนืองๆ เหมือนแม่ไก่กกลูกอยู่ใต้ปีกของมัน แต่เจ้าไม่ยอมเลยหนอ
35ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹង លែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលៈ "សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់!" »។
35ดูเถิด `บ้านเมืองของเจ้าจะถูกละทิ้งให้รกร้างแก่เจ้า' และเราบอกความจริงแก่เจ้าทั้งหลายว่า เจ้าจะไม่เห็นเราอีกจนกว่าเาลานั้นจะมาถึงเมื่อเจ้าจะกล่าวว่า `ขอให้พระองค์ผู้เสด็จมาในพระนามขององค์พระผู้เป็นเจ้าทรงพระเจริญ'"