1ពេលព្រះយេស៊ូយាងចេញ ពីព្រះវិហារ ទៅ មានសិស្ស ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។
1เมื่อพระองค์เสด็จออกจากพระวิหาร มีสาวกของพระองค์คนหนึ่งทูลพระองค์ว่า "พระอาจารย์เจ้าข้า ดูเถิด ศิลาและตึกเหล่านี้ใหญ่จริง"
2ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
2พระองค์จึงตรัสแก่สาวกนั้นว่า "ท่านเห็นตึกใหญ่เหล่านี้หรือ ศิลาที่ซ้อนทับกันอยู่ที่นี่ซึ่งจะไม่ถูกทำลายลงก็ไม่มี"
3ព្រះអង្គគង់នៅលើភ្នំដើមអូលីវ ទល់មុខព្រះវិហារ ។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និង លោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖
3เมื่อพระองค์ประทับบนภูเขามะกอกเทศตรงหน้าพระวิหาร เปโตร ยากอบ ยอห์นและอันดรูว์มากราบทูลถามพระองค์ส่วนตัวว่า
4«សូមព្រះគ្រូប្រាប់អោយយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់អោយយើងខ្ញុំដឹងថា ព្រឹត្ដិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។
4"ขอทรงโปรดให้ข้าพระองค์ทั้งหลายทราบว่า เหตุการณ์เหล่านี้จะบังเกิดขึ้นเมื่อไร สิ่งไรจะเป็นหมายสำคัญว่าการณ์ทั้งปวงนี้จวนจะสำเร็จ"
5ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ
5พระเยซูจึงตั้งต้นตรัสตอบเขาว่า "ระวังให้ดี อย่าให้ผู้ใดล่อลวงท่านให้หลง
6ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា "ខ្ញុំនេះហើយជាព្រះគ្រិស្ដ !"។ គេនឹងនាំមនុស្សជាច្រើនអោយវង្វេង។
6ด้วยว่าจะมีหลายคนมาต่างอ้างนามของเราว่า `เราเป็นพระคริสต์' และจะล่อลวงคนเป็นอันมากให้หลงไป
7កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និង ឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។
7เมื่อท่านทั้งหลายจะได้ยินถึงการสงครามและข่าวลือเรื่องสงคราม อย่าตื่นตระหนกเลย ด้วยว่าบรรดาสิ่งเหล่านี้จำต้องบังเกิดขึ้น แต่ที่สุดปลายยังไม่มาถึง
8ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ដ្រី ដែលហៀបនឹងសំរាលកូន។
8เพราะประชาชาติต่อประชาชาติ ราชอาณาจักรต่อราชอาณาจักรจะต่อสู้กัน ทั้งจะเกิดแผ่นดินไหวในที่ต่างๆ และจะเกิดกันดารอาหารและความทุกข์ยาก เหตุการณ์ทั้งปวงนี้เป็นขั้นแรกแห่งความทุกข์ลำบาก
9ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនអោយមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ គេនឹងនាំអ្នករាល់គ្នាទៅអោយទេសាភិបាល និង អោយស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ជាឱកាសសំរាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពអោយគេដឹងឮ។
9แต่จงระวังตัวให้ดี เพราะคนเขาจะมอบท่านทั้งหลายไว้กับศาล และจะเฆี่ยนท่านในธรรมศาลา และท่านจะต้องยืนต่อหน้าเจ้าเมืองและกษัตริย์เพราะเห็นแก่เรา เพื่อจะได้เป็นพยานแก่เขา
10ត្រូវប្រកាសដំណឹងល្អ អោយមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។
10ข่าวประเสริฐจะต้องประกาศทั่วประชาชาติทั้งปวงก่อน
11ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែព្រះជាម្ចាស់ប្រទានអោយអ្នករាល់គ្នានិយាយនៅពេលនោះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេតើ ដែលនឹងមានព្រះបន្ទូល។
11แต่ว่าเมื่อเขาจะนำท่านมามอบไว้นั้น อย่าเป็นกังวลก่อนว่าจะพูดอะไรดี และอย่าตรึกตรองเลย แต่จงพูดตามซึ่งได้ทรงโปรดให้ท่านพูดในเวลานั้น เพราะว่าผู้ที่พูดนั้นมิใช่ตัวท่านเอง แต่เป็นพระวิญญาณบริสุทธิ์
12បងប្អូននឹងចាប់បញ្ជូនគ្នាទៅអោយគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅអោយគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅអោយគេសម្លាប់ទៀតផង។
12แม้ว่าพี่ก็จะทรยศน้องให้ถึงความตาย พ่อก็จะมอบลูก และลูกก็จะทรยศต่อพ่อแม่ให้ถึงแก่ความตาย
13មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ប៉ុន្ដែ អ្នកណាស៊ូទ្រំារហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។
13คนทั้งปวงจะเกลียดชังท่านเพราะนามของเรา แต่ผู้ใดทนได้จนถึงที่สุด ผู้นั้นจะรอด
14«ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរអោយស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនត្រូវឈរ-សូម អោយអ្នកអានយល់ពាក្យនេះចុះ- ពេលនោះអស់អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។
14แต่เมื่อท่านทั้งหลายจะเห็นสิ่งที่น่าสะอิดสะเอียนซึ่งกระทำให้เกิดการรกร้างว่างเปล่า ที่ดาเนียลศาสดาพยากรณ์ได้กล่าวถึงนั้น ตั้งอยู่ในที่ซึ่งไม่สมควรจะตั้ง" (ให้ผู้อ่านเข้าใจเอาเถิด) "เวลานั้นให้ผู้ที่อยู่ในแคว้นยูเดียหนีไปยังภูเขา
15រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ
15ผู้ที่อยู่บนดาดฟ้าหลังคาบ้าน อย่าให้ลงมาเข้าไปเก็บเอาสิ่งของในบ้านของตนเลย
16ហើយអ្នកដែលនៅឯចំការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។
16ผู้ที่อยู่ตามทุ่งนา อย่าให้กลับไปเอาเสื้อผ้าของตน
17គ្រានោះស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីបំបៅកូន មុខជាវេទនាពុំខាន។
17แต่ในวันเหล่านั้น อนิจจาน่าสงสารหญิงที่มีครรภ์หรือมีลูกอ่อนกินนมอยู่
18ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំអោយហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ
18ท่านทั้งหลายจงอธิษฐานขอเพื่อเหตุการณ์เหล่านี้จะไม่เกิดขึ้นในฤดูหนาว
19ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។
19ด้วยว่าในคราวนั้นจะเกิดความทุกข์ลำบากอย่างที่ไม่เคยมี ตั้งแต่พระเจ้าทรงสร้างโลกมาจนถึงทุกวันนี้ และในเบื้องหน้าจะไม่มีต่อไปอีก
20ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។
20ถ้าองค์พระผู้เป็นเจ้ามิได้ทรงให้วันเหล่านั้นย่นสั้นเข้า จะไม่มีเนื้อหนังใดๆรอดได้เลย แต่เพราะทรงเห็นแก่ผู้ถูกเลือกสรรซึ่งพระองค์ได้ทรงเลือกไว้ พระองค์จึงทรงให้วันเหล่านั้นย่นสั้นเข้า
21ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា "ព្រះគ្រិស្ដ គង់នៅទីនេះ ឬ នៅទីនោះ "កុំជឿគេឡើយ
21และในเวลานั้น ถ้าผู้ใดจะบอกพวกท่านว่า `ดูเถิด พระคริสต์อยู่ที่นี่' หรือ `ดูเถิด อยู่ที่โน่น' อย่าได้เชื่อเลย
22ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ផ្សេងៗដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសអោយវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
22ด้วยว่าจะมีพระคริสต์เทียมเท็จและผู้ทำนายเทียมเท็จหลายคนเกิดขึ้น ทำหมายสำคัญและการมหัศจรรย์เพื่อล่อลวงผู้ที่ถูกเลือกสรรแล้วให้หลง ถ้าเป็นได้
23ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់អោយអ្នករាល់គ្នាដឹងជាមុន សព្វគ្រប់ហើយ»។
23แต่ท่านทั้งหลายจงระวังให้ดี ดูเถิด เราได้บอกสิ่งสารพัดให้แก่ท่านทั้งหลายไว้ก่อนแล้ว
24«លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ
24ภายหลังเมื่อคราวลำบากนั้นพ้นไปแล้ว `ดวงอาทิตย์จะมืดไป และดวงจันทร์จะไม่ส่องแสง
25រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។
25ดวงดาวทั้งปวงจะตกจากฟ้า และบรรดาสิ่งที่มีอำนาจในท้องฟ้าจะสะเทือนสะท้าน'
26ពេលនោះ គេនឹងឃើញ បុត្រមនុស្ស យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និង ដោយសិរីរុងរឿង។
26เมื่อนั้นเขาจะเห็น `บุตรมนุษย์เสด็จมาบนเมฆ' ทรงฤทธานุภาพและสง่าราศีเป็นอันมาก
27លោកនឹងចាត់ពួកទេវតា របស់លោកអោយទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។
27เมื่อนั้นพระองค์จะทรงใช้เหล่าทูตสวรรค์ของพระองค์ ให้รวบรวมคนทั้งปวงที่พระองค์ทรงเลือกสรรไว้แล้วทั้งสี่ทิศนั้น ตั้งแต่ที่สุดปลายแผ่นดินโลกจนถึงที่สุดขอบฟ้า
28«ចូរអ្នករាល់គ្នាយកពាក្យប្រស្នា ស្ដីអំពីដើមឧទុម្ពរ ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថារដូវប្រាំងជិតមកដល់ហើយ។
28จงเรียนคำอุปมาเรื่องต้นมะเดื่อ เมื่อแตกกิ่งแตกใบ ท่านก็รู้ว่าฤดูร้อนใกล้จะถึงแล้ว
29ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្ស ក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។
29เช่นนั้นแหละ เมื่อท่านทั้งหลายเห็นเหตุการณ์เหล่านั้นเกิดขึ้น ก็ให้รู้ว่า พระองค์เสด็จมาใกล้จะถึงประตูแล้ว
30ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។
30เราบอกความจริงแก่ท่านทั้งหลายว่า คนชั่วอายุนี้จะไม่ล่วงลับไปก่อนสิ่งทั้งปวงนั้นบังเกิดขึ้น
31ផ្ទៃមេឃ និង ផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។
31ฟ้าและดินจะล่วงไป แต่ถ้อยคำของเราจะสูญหายไปหามิได้เลย
32រីឯថ្ងៃកំណត់ និង ពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា នៅស្ថានបរមសុខ ឬ ព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។
32แต่วันนั้นโมงนั้นไม่มีใครรู้ ถึงบรรดาทูตสวรรค์ในสวรรค์หรือพระบุตรก็ไม่รู้ รู้แต่พระบิดาองค์เดียว
33អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីអោយមែនទែន
33จงเฝ้าระวังและอธิษฐานอยู่ เพราะท่านไม่รู้ว่าเวลาวันนั้นจะมาถึงเมื่อไร
34ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកអោយពួកអ្នកបំរើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារអោយរៀងៗខ្លួនព្រមទាំងបង្គាប់អោយអ្នកយាមផ្ទះប្រុងស្មារតីផង។
34ด้วยว่าบุตรมนุษย์เปรียบเหมือนเจ้าของบ้านคนหนึ่งที่ออกจากบ้านไปทางไกล มอบสิทธิอำนาจให้แก่พวกผู้รับใช้ของเขา และให้รู้การงานของตนว่ามีหน้าที่อะไรและได้สั่งนายประตูให้เฝ้าบ้านอยู่
35អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្ដាលអធ្រាត្រ ពេលមានរងាវ ឬ ពេលព្រលឹមទេ
35เหตุฉะนั้น ท่านทั้งหลายจงเฝ้าระวังอยู่ เพราะท่านไม่รู้ว่าเจ้าของบ้านจะมาเมื่อไร จะมาเวลาค่ำ หรือเที่ยงคืน หรือเวลาไก่ขัน หรือรุ่งเช้า
36ក្រែងលោកត្រឡប់មកវិញ ដោយមិនបានអោយដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។
36กลัวว่าจะมาฉับพลันและจะพบท่านนอนหลับอยู่
37ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។
37ซึ่งเราบอกพวกท่าน เราก็บอกคนทั้งปวงด้วยว่า จงเฝ้าระวังอยู่เถิด"