Khmer

Thai King James Version

Mark

14

1នៅពីរថ្ងៃមុនបុណ្យចម្លង និង បុណ្យនំបុ័ងឥតមេ ក្រុមនាយកបូជាចារ្យ និង ពួកអាចារ្យ នាំគ្នារកមធ្យោបាយ ដើម្បីចាប់ព្រះយេស៊ូដោយកលល្បិចយកទៅធ្វើគុត។
1ยังอีกสองวันจะถึงเทศกาลปัสกาและเทศกาลกินขนมปังไร้เชื้อ พวกปุโรหิตใหญ่และพวกธรรมาจารย์ก็หาช่องที่จะจับพระองค์ด้วยอุบายและจะฆ่าเสีย
2ប៉ុន្ដែ គេនិយាយគ្នាថា៖«កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
2แต่เขาพูดกันว่า "ในวันเลี้ยง อย่าเพ่อทำเลย กลัวว่าประชาชนจะเกิดวุ่นวาย"
3ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ដ្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះ មានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។
3ในเวลาที่พระองค์ประทับอยู่ที่หมู่บ้านเบธานี ในเรือนของซีโมนคนโรคเรื้อน ขณะเมื่อทรงเอนพระกายลงเสวยอยู่ มีหญิงผู้หนึ่งถือผอบน้ำมันหอมนาระดาที่มีราคามากมาเฝ้าพระองค์ และนางทำให้ผอบนั้นแตกแล้วก็เทน้ำมันนั้นลงบนพระเศียรของพระองค์
4មានអ្នកខ្លះនៅទីនោះ ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ!
4แต่มีบางคนไม่พอใจพูดกันว่า "เหตุใดจึงทำให้น้ำมันนี้เสียเปล่า
5បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។
5เพราะว่าน้ำมันนี้ ถ้าขายก็คงได้เงินกว่าสามร้อยเหรียญเดนาริอัน แล้วจะแจกให้คนจนก็ได้" เขาจึงบ่นว่าผู้หญิงนั้น
6ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយនាងធ្វើតាមចិត្ដនាងទៅ! ហេតុអ្វីបានជារករឿងនាង! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
6ฝ่ายพระเยซูตรัสว่า "อย่าว่าเขาเลย กวนใจเขาทำไม เขาได้กระทำการดีแก่เรา
7អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្ដអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
7ด้วยว่าคนยากจนมีอยู่กับท่านเสมอ และท่านจะทำการดีแก่เขาเมื่อไรก็ทำได้ แต่เราจะไม่อยู่กับท่านเสมอไป
8ស្ដ្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសំរាប់យកទៅបញ្ចុះក្នុងផ្នូរ។
8ซึ่งผู้หญิงนี้ได้กระทำก็เป็นการสุดกำลังของเขา เขามาชโลมกายของเราก่อนเพื่อการศพของเรา
9ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូលកាលណាគេប្រកាសដំណឹងល្អ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង។
9เราบอกความจริงแก่ท่านทั้งหลายว่า ที่ไหนๆที่ข่าวประเสริฐนี้จะประกาศทั่วพิภพ การซึ่งผู้หญิงนี้ได้กระทำก็จะลือไปเป็นที่ระลึกถึงเขาที่นั่น"
10យូដាសអ៊ីស្ការីយ៉ុត ជាសិស្ស ម្នាក់ក្នុងក្រុមដប់ពីររូបបានទៅជួបពួកនាយកបូជាចារ្យ ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។
10ฝ่ายยูดาสอิสคาริโอท เป็นคนหนึ่งในพวกสาวกสิบสองคน ได้ไปหาพวกปุโรหิตใหญ่ เพื่อจะทรยศพระองค์ให้เขา
11កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្ដណាស់ ហើយសន្យាថានឹងអោយប្រាក់គាត់។ យូដាសក៏រកឱកាសល្អដើម្បីនាំគេទៅចាប់ព្រះអង្គ។
11ครั้นเขาได้ยินอย่างนั้นก็ดีใจ และสัญญาว่าจะให้เงินแก่ยูดาส แล้วยูดาสจึงคอยหาช่องที่จะทรยศพระองค์ให้แก่เขา
12នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សំរាប់បុណ្យចម្លង ពួកសិស្ស ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់អោយយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យចម្លង នៅកន្លែងណា?»។
12เมื่อวันต้นเทศกาลกินขนมปังไร้เชื้อ ถึงเวลาเขาเคยฆ่าลูกแกะสำหรับปัสกานั้น พวกสาวกของพระองค์มาทูลถามพระองค์ว่า "พระองค์ทรงประสงค์จะให้ข้าพระองค์ไปจัดเตรียมปัสกาให้พระองค์เสวยที่ไหน"
13ព្រះអង្គចាត់សិស្ស ពីររូបអោយទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ
13พระองค์จึงทรงใช้สาวกสองคนไป สั่งเขาว่า "จงเข้าไปในกรุง แล้วจะมีชายคนหนึ่งทูนหม้อน้ำมาพบท่าน จงตามคนนั้นไป
14គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា "បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យចម្លង នៅឯណា?"។
14เขาจะเข้าไปในที่ใด ท่านจงบอกเจ้าของเรือนนั้นว่า พระอาจารย์ถามว่า `ห้องที่เราจะกินปัสกากับเหล่าสาวกของเราได้นั้นอยู่ที่ไหน'
15ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាង លើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសំរាប់យើង នៅក្នុងបន្ទប់នោះចុះ»។
15เจ้าของเรือนจะชี้ให้ท่านเห็นห้องใหญ่ชั้นบนที่ตกแต่งไว้แล้ว ที่นั่นแหละ จงจัดเตรียมไว้สำหรับพวกเราเถิด"
16សិស្ស ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសំរាប់បុណ្យចម្លង។
16สาวกสองคนนั้นจึงออกเดินเข้าไปในกรุง และพบเหมือนพระดำรัสที่พระองค์ได้ตรัสแก่เขา แล้วได้จัดเตรียมปัสกาไว้พร้อม
17លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសិស្សទាំងដប់ពីររូប។
17ครั้นถึงเวลาค่ำแล้ว พระองค์จึงเสด็จมากับสาวกสิบสองคน
18នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាអោយបានដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
18เมื่อกำลังเอนกายลงรับประทานอาหารอยู่ พระเยซูจึงตรัสว่า "เราบอกความจริงแก่ท่านทั้งหลายว่า คนหนึ่งในพวกท่านจะทรยศเราไว้ คือคนหนึ่งที่รับประทานอาหารอยู่กับเรานี่แหละ"
19ពួកសិស្សព្រួយចិត្ដក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។
19ฝ่ายพวกสาวกก็เริ่มพากันเป็นทุกข์ และทูลถามพระองค์ทีละคนว่า "คือข้าพระองค์หรือ" และอีกคนหนึ่งถามว่า "คือข้าพระองค์หรือ"
20ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំនេះហើយ។
20พระองค์จึงตรัสตอบเขาว่า "เป็นคนหนึ่งในสาวกสิบสองคนนี้ คือเป็นคนจิ้มในจานเดียวกันกับเรา
21បុត្រមនុស្ស ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង»។
21เพราะบุตรมนุษย์จะเสด็จไปตามที่ได้มีคำเขียนไว้ถึงพระองค์นั้นจริง แต่วิบัติแก่ผู้ที่จะทรยศบุตรมนุษย์ไว้ ถ้าคนนั้นมิได้บังเกิดมาก็จะดีกว่า"
22នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះនេះជារូបកាយរបស់ខ្ញុំ»។
22ระหว่างอาหารมื้อนั้น พระเยซูทรงหยิบขนมปังมา ทรงขอบพระคุณ แล้วหักส่งให้แก่เหล่าสาวกตรัสว่า "จงรับกินเถิด นี่เป็นกายของเรา"
23បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានអោយពួកសិស្ស ពួកសិស្សក៏បរិភោគទាំងអស់គ្នា។
23แล้วพระองค์จึงทรงหยิบถ้วย ขอบพระคุณและส่งให้เขา เขาก็รับไปดื่มทุกคน
24ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំគឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសំរាប់មនុស្សទាំងអស់។
24แล้วพระองค์ตรัสแก่เขาว่า "นี่เป็นโลหิตของเราอันเป็นโลหิตแห่งพันธสัญญาใหม่ ซึ่งต้องหลั่งออกเพื่อคนเป็นอันมาก
25ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពំាងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពំាងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។
25เราบอกความจริงแก่ท่านทั้งหลายว่า เราจะไม่ดื่มน้ำผลแห่งเถาองุ่นนี้ต่อไปอีกจนวันนั้นมาถึง คือวันที่เราจะดื่มใหม่ในอาณาจักรของพระเจ้า"
26ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។
26เมื่อร้องเพลงสรรเสริญแล้ว พระองค์กับเหล่าสาวกก็พากันออกไปยังภูเขามะกอกเทศ
27ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស ថា៖«អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា "យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ"។
27พระเยซูจึงตรัสกับเหล่าสาวกว่า "ท่านทั้งหลายจะสะดุดใจเพราะเราในคืนนี้เอง ด้วยมีคำเขียนไว้ว่า `เราจะตีผู้เลี้ยงแกะ และแกะฝูงนั้นจะกระจัดกระจายไป'
28ក៏ប៉ុន្ដែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។
28แต่เมื่อทรงชุบให้เราฟื้นขึ้นมาแล้ว เราจะไปยังแคว้นกาลิลีก่อนหน้าท่าน"
29លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ព្រះអង្គចោលក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។
29เปโตรทูลพระองค์ว่า "แม้คนทั้งปวงจะสะดุดใจ ข้าพระองค์จะไม่สะดุดใจ"
30ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថានៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។
30พระเยซูจึงตรัสกับเขาว่า "เราบอกความจริงแก่ท่านว่า ในวันนี้ คือคืนนี้เอง ก่อนไก่จะขันสองหน ท่านจะปฏิเสธเราสามครั้ง"
31ប៉ុន្ដែលោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។
31แต่เปโตรทูลแข็งแรงทีเดียวว่า "ถึงแม้ข้าพระองค์จะต้องตายกับพระองค์ ข้าพระองค์ก็จะไม่ปฏิเสธพระองค์เลย" เหล่าสาวกก็ทูลเช่นนั้นเหมือนกันทุกคน
32ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន សិន»។
32พระเยซูกับเหล่าสาวกมายังที่แห่งหนึ่งชื่อเกทเสมนี และพระองค์ตรัสแก่สาวกของพระองค์ว่า "จงนั่งอยู่ที่นี่ขณะเมื่อเราอธิษฐาน"
33ព្រះអង្គនាំលោកពេត្រុសលោកយ៉ាកុប និង លោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។
33พระองค์ก็พาเปโตร ยากอบ และยอห์นไปด้วย แล้วพระองค์ทรงเริ่มวิตกยิ่งและหนักพระทัยนัก
34ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។
34จึงตรัสกับเหล่าสาวกว่า "ใจเราเป็นทุกข์แทบจะตาย จงเฝ้าอยู่ที่นี่เถิด"
35ព្រះអង្គយាងទៅមុខបន្ដិច ក្រាបចុះដល់ដីទូលអង្វរសូមអោយទុក្ខលំបាកនេះ ចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។
35แล้วพระองค์เสด็จดำเนินไปอีกหน่อยหนึ่ง ซบพระกายลงที่ดินอธิษฐานว่า ถ้าเป็นได้ให้เวลานั้นล่วงพ้นไปจากพระองค์
36ព្រះអង្គទូលថា៖ «អ័ប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសំរេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញអោយឆ្ងាយពីទូលបង្គំទៅ ប៉ុន្ដែ សូមកុំតាមបំណងចិត្ដទូលបង្គំឡើយ គឺសូមអោយបានសំរេចតាមព្រះហឫទ័យព្រះអង្គវិញ»។
36พระองค์ทูลว่า "อับบา พระบิดาเจ้าข้า พระองค์ทรงสามารถกระทำสิ่งทั้งปวงได้ ขอเอาถ้วยนี้เลื่อนพ้นไปจากข้าพระองค์เถิด แต่ว่าอย่าให้เป็นตามใจปรารถนาของข้าพระองค์ แต่ให้เป็นไปตามพระทัยของพระองค์"
37ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖«ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រំាប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ?
37พระองค์จึงเสด็จกลับมาทรงพบเหล่าสาวกนอนหลับอยู่ และตรัสกับเปโตรว่า "ซีโมนเอ๋ย ท่านนอนหลับหรือ จะคอยเฝ้าอยู่สักทุ่มหนึ่งไม่ได้หรือ
38ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំអោយចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។
38ท่านทั้งหลายจงเฝ้าระวังและอธิษฐานเพื่อท่านจะไม่ต้องถูกการทดลอง จิตใจพร้อมแล้วก็จริง แต่เนื้อหนังยังอ่อนกำลัง"
39ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរ ដោយប្រើពាក្យដដែល។
39พระองค์จึงเสด็จไปอธิษฐานอีกครั้งหนึ่ง ทรงกล่าวคำเหมือนคราวก่อน
40ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។
40ครั้นพระองค์เสด็จกลับมาก็ทรงพบสาวกนอนหลับอยู่อีก (เพราะตาเขาลืมไม่ขึ้น) และเขาไม่รู้ว่าจะทูลประการใด
41ព្រះយេស៊ូវិលមករកគេជាលើក ទីបីមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់អ្នករាល់គ្នាសំរាកដល់អង្កាល់ទៀត?ប៉ុណ្ណឹងល្មមហើយ!ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។
41เมื่อเสด็จกลับมาครั้งที่สามพระองค์จึงตรัสแก่เขาว่า "ท่านจงนอนต่อไปให้หายเหนื่อย พอเถอะ ดูเถิด เวลาซึ่งบุตรมนุษย์ต้องถูกทรยศไว้ในมือของคนบาปนั้นมาถึงแล้ว
42ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។
42ลุกขึ้นไปกันเถิด ดูเถิด ผู้ที่จะทรยศเราไว้มาใกล้แล้ว"
43ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីររូបមកដល់ដោយមានបណ្ដាជនមួយក្រុម កាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ ពួកអាចារ្យ និង ពួកព្រឹទ្ធាចារ្យ បានចាត់អ្នកទាំងនោះអោយមក។
43พระองค์ตรัสยังไม่ทันขาดคำ ในทันใดนั้นยูดาสซึ่งเป็นคนหนึ่งในเหล่าสาวกสิบสองคนนั้น กับหมู่ชนเป็นอันมาก ถือดาบถือไม้ตะบอง ได้มาจากพวกปุโรหิตใหญ่ พวกธรรมาจารย์ และพวกผู้ใหญ่
44យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅដោយប្រយ័ត្នប្រយែងអោយមែនទែន»។
44ผู้ที่จะทรยศพระองค์นั้นได้ให้สัญญาณแก่เขาว่า "เราจุบผู้ใด ก็เป็นผู้นั้นแหละ จงจับกุมเขาไปให้มั่นคง"
45កាលមកដល់ភ្លាម យូដាសដើរតំរង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ
45และทันทีที่ยูดาสมาถึง เขาตรงเข้ามาหาพระองค์ทูลว่า "พระอาจารย์เจ้าข้า พระอาจารย์เจ้าข้า" แล้วจุบพระองค์
46ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។
46คนเหล่านั้นก็จับกุมพระองค์ไป
47មានម្នាក់ដែលនៅទីនោះ ហូតដាវកាប់អ្នកបំរើរបស់មហាបូជាចារ្យដាច់ស្លឹកត្រចៀកម្ខាង។
47คนหนึ่งในพวกเหล่านั้นที่ยืนอยู่ใกล้ๆ ได้ชักดาบออกฟันผู้รับใช้คนหนึ่งของมหาปุโรหิตถูกหูของเขาขาด
48ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោក កាន់ដាវ កាន់ដំបង មកចាប់ខ្ញុំដូច្នេះ?។
48พระเยซูจึงตรัสถามพวกเหล่านั้นว่า "ท่านทั้งหลายเห็นเราเป็นโจรหรือจึงถือดาบ ถือตะบองออกมาจับเรา
49ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើងដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។
49เราได้อยู่กับท่านทั้งหลายทุกวันสั่งสอนในพระวิหาร ท่านก็หาได้จับเราไม่ แต่จะต้องสำเร็จตามพระคัมภีร์"
50ពេលនោះ ពួកសិស្សបោះបង់ព្រះយេស៊ូចោល ហើយរត់បាត់អស់ទៅ។
50แล้วสาวกทั้งหมดได้ละทิ้งพระองค์ไว้และพากันหนีไป
51មានកំឡោះម្នាក់ដែលបានទៅតាមព្រះអង្គ មានតែសំពត់មួយផ្ទំាងបិទបាំងកាយប៉ុណ្ណោះ គេបានចាប់គាត់ដែរ
51มีชายหนุ่มคนหนึ่งห่มผ้าป่านผืนหนึ่งคลุมร่างกายที่เปลือยเปล่าของตนติดตามพระองค์ไป พวกหนุ่มๆก็จับเขาไว้
52តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។
52แต่เขาได้สลัดผ้าป่านผืนนั้นทิ้งเสีย แล้วเปลือยกายหนีไป
53គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ ។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ និង ពួកអាចារ្យ មកជួបជុំទាំងអស់គ្នានៅទីនោះ។
53เขาพาพระเยซูไปหามหาปุโรหิต และมีบรรดาพวกปุโรหิตใหญ่ พวกผู้ใหญ่ และพวกธรรมาจารย์ชุมนุมพร้อมกันอยู่ที่นั่น
54លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអំាងភ្លើងជាមួយកងរក្សាព្រះវិហារ ។
54ฝ่ายเปโตรได้ติดตามพระองค์ไปห่างๆจนเข้าไปถึงคฤหาสน์ของมหาปุโรหิต และนั่งผิงไฟอยู่กับพวกคนใช้
55ពួកនាយកបូជាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូលនាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ តែរកមិនបានសោះ។
55พวกปุโรหิตใหญ่ กับบรรดาสมาชิกสภาจึงหาพยานมาเบิกปรักปรำพระเยซูเพื่อจะประหารพระองค์เสีย แต่หาหลักฐานไม่ได้
56មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្ដែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។
56ด้วยว่ามีหลายคนเป็นพยานเท็จปรักปรำพระองค์ แต่คำของเขาแตกต่างกัน
57មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយ ចោទប្រកាន់ព្រះអង្គថា៖
57มีบางคนยืนขึ้นเบิกความเท็จปรักปรำพระองค์ว่า
58«យើងបានឮអ្នកនេះពោលថា "ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ"»។
58"ข้าพเจ้าได้ยินคนนี้ว่า `เราจะทำลายพระวิหารนี้ที่สร้างไว้ด้วยมือมนุษย์ และในสามวันจะสร้างขึ้นอีกวิหารหนึ่งซึ่งไม่สร้างด้วยมือมนุษย์เลย'"
59ប៉ុន្ដែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។
59แต่คำพยานของคนเหล่านั้นเองก็ยังแตกต่างไม่ถูกต้องกัน
60ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?»
60มหาปุโรหิตจึงลุกขึ้นยืนท่ามกลางที่ชุมนุมถามพระเยซูว่า "ท่านไม่ตอบอะไรบ้างหรือ ซึ่งเขาเบิกความปรักปรำท่านนั้นจะว่าอย่างไร"
61ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះដែលយើងសរសើរតម្កើងមែនឬ?»។
61แต่พระองค์ทรงนิ่งอยู่ มิได้ตอบประการใด ท่านมหาปุโรหิตจึงถามพระองค์อีกว่า "ท่านเป็นพระคริสต์พระบุตรของผู้ทรงบรมสุขหรือ"
62ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញបុត្រមនុស្ស គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក នៅលើមេឃ»។
62พระเยซูทรงตอบว่า "เราเป็น และท่านทั้งหลายจะได้เห็นบุตรมนุษย์นั่งข้างขวาของผู้ทรงฤทธานุภาพ และเสด็จมาในเมฆแห่งฟ้าสวรรค์"
63លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ
63ท่านมหาปุโรหิตจึงฉีกเสื้อของตนแล้วกล่าวว่า "เราต้องการพยานอะไรอีกเล่า
64អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសំរេចចិត្ដទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។
64ท่านทั้งหลายได้ยินเขาพูดหมิ่นประมาทแล้ว ท่านทั้งหลายคิดเห็นอย่างไร" คนทั้งปวงจึงเห็นพร้อมกันว่าควรจะมีโทษถึงตาย
65អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភ័ក្ដ្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖«ទាយមើល៍!»។ កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។
65บางคนก็เริ่มถ่มน้ำลายรดพระองค์ ปิดพระพักตร์พระองค์ ตีพระองค์ แล้วว่าแก่พระองค์ว่า "พยากรณ์ซิ" และพวกคนใช้ก็เอาฝ่ามือตบพระองค์
66ពេលលោកពេត្រុសនៅក្នុងទីធ្លា មានស្ដ្រីបំរើម្នាក់របស់លោកមហាបូជាចារ្យ មកដល់។
66และขณะที่เปโตรอยู่ใต้คฤหาสน์ข้างล่างนั้น มีหญิงคนหนึ่งในพวกสาวใช้ของท่านมหาปุโรหิตเดินมา
67នាងឃើញលោកពេត្រុសកំពុងអំាងភ្លើង ក៏សំឡឹងមើលមុខគាត់អោយបានច្បាស់ រួចពោលថា៖ «អ្នកឯងក៏ជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។
67เมื่อเห็นเปโตรผิงไฟอยู่เขาเขม้นดู แล้วพูดว่า "เจ้าได้อยู่กับเยซูชาวนาซาเร็ธด้วย"
68ប៉ុន្ដែលោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះមាន់រងាវឡើង។
68แต่เปโตรปฏิเสธว่า "ที่เจ้าว่านั้นข้าไม่รู้เรื่องและไม่เข้าใจ" เปโตรจึงออกไปที่ระเบียงบ้าน แล้วไก่ก็ขัน
69ស្ដ្រីបំរើឃើញលោកពេត្រុស ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ»។
69อีกครั้งหนึ่งสาวใช้คนหนึ่งได้เห็นเปโตร แล้วเริ่มบอกกับคนที่ยืนอยู่ที่นั่นว่า "คนนี้แหละ เป็นพวกเขา"
70លោកពេត្រុសប្រកែកសាជាថ្មី។ បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។
70แต่เปโตรก็ปฏิเสธอีก แล้วอีกสักครู่หนึ่งคนทั้งหลายที่ยืนอยู่ที่นั่นได้ว่าแก่เปโตรว่า "เจ้าเป็นคนหนึ่งในพวกเขาแน่แล้ว ด้วยว่าเจ้าเป็นชาวกาลิลี และสำเนียงของเจ้าก็ส่อไปทางเดียวกันด้วย"
71លោកពេត្រុសក៏និយាយឡើងថា៖ «បើខ្ញុំកុហក សូមអោយព្រះជាម្ចាស់ដាក់ ទោសខ្ញុំចុះខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។
71แต่เปโตรเริ่มสบถและสาบานว่า "คนที่เจ้าว่านั้นข้าไม่รู้จัก"
72ភ្លាមនោះ មាន់រងាវឡើង ជាលើកទីពីរ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលថា "មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ" គាត់ក៏ទ្រហោយំ។
72แล้วไก่ก็ขันเป็นครั้งที่สอง เปโตรจึงระลึกถึงคำที่พระเยซูตรัสไว้แก่เขาว่า "ก่อนไก่ขันสองหน ท่านจะปฏิเสธเราสามครั้ง" เมื่อเปโตรหวนคิดขึ้นได้ก็ร้องไห้