1នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ។
1ในวันนั้นพระเยซูก็เสด็จจากเรือนไปประทับที่ชายทะเลสาบ
2មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។
2มีคนพากันมาหาพระองค์มากนัก พระองค์จึงเสด็จลงไปประทับในเรือ และบรรดาคนเหล่านั้นก็ยืนอยู่บนฝั่ง
3ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។
3แล้วพระองค์ก็ตรัสกับเขาหลายประการเป็นคำอุปมาว่า "ดูเถิด มีผู้หว่านคนหนึ่งออกไปหว่านพืช
4ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។
4และเมื่อเขาหว่าน เมล็ดพืชก็ตกตามหนทางบ้าง แล้วนกก็มากินเสีย
5មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។
5บ้างก็ตกในที่ซึ่งมีพื้นหิน มีเนื้อดินแต่น้อย จึงงอกขึ้นโดยเร็วเพราะดินไม่ลึก
6លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។
6แต่เมื่อแดดจัดแดดก็แผดเผา เพราะรากไม่มีจึงเหี่ยวไป
7គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនអោយដុះបានឡើយ។
7บ้างก็ตกกลางต้นหนาม ต้นหนามก็งอกขึ้นปกคลุมเสีย
8គ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់អោយផលជាមួយរយគ្រាប់ មួយទៀតអោយហុកសិប និង មួយទៀតអោយសាមសិប។
8บ้างก็ตกที่ดินดี แล้วเกิดผล ร้อยเท่าบ้าง หกสิบเท่าบ้าง สามสิบเท่าบ้าง
9អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
9ใครมีหูจงฟังเถิด"
10ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុដូចម្ដេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។
10ฝ่ายพวกสาวกจึงมาทูลพระองค์ว่า "เหตุไฉนพระองค์ตรัสกับเขาเป็นคำอุปมา"
11ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំង របស់ព្រះរាជ្យ នៃស្ថានបរមសុខ រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានអោយយល់ឡើយ។
11พระองค์ตรัสตอบเขาว่า "เพราะว่าข้อความลึกลับของอาณาจักรแห่งสวรรค์ทรงโปรดให้ท่านทั้งหลายรู้ได้ แต่คนเหล่านั้นไม่โปรดให้รู้
12អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីអោយអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។
12ด้วยว่าผู้ใดมีอยู่แล้ว จะเพิ่มเติมให้คนนั้นมีเหลือเฟือ แต่ผู้ที่ไม่มีนั้น แม้ว่าซึ่งเขามีอยู่จะต้องเอาไปจากเขา
13ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នាគឺទោះបីគេមើល ក៏ពុំឃើញ ទោះបីគេស្ដាប់ ក៏ពុំឮហើយក៏ពុំយល់ដែរ
13เหตุฉะนั้น เราจึงกล่าวแก่เขาเป็นคำอุปมา เพราะว่าถึงเขาเห็นก็เหมือนไม่เห็น ถึงได้ยินก็เหมือนไม่ได้ยินและไม่เข้าใจ
14ដើម្បីអោយបានស្របនឹងសេចក្ដីដែលព្យាការី អេសាយថ្លែងទុកអំពីពួកគេថា៖ "អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ
14ความเป็นอยู่ของเขาก็สำเร็จตามคำพยากรณ์ของอิสยาห์ที่ว่า `พวกเจ้าจะได้ยินก็จริง แต่จะไม่เข้าใจ จะดูก็จริง แต่จะไม่สังเกต
15ដ្បិតចិត្ដប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែក មិនអោយមើលឃើញ មិនអោយត្រចៀកស្ដាប់ឮមិនអោយប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេអោយបានជា"។
15เพราะว่าชนชาตินี้กลายเป็นคนมีใจเฉื่อยชา หูก็ตึง และตาเขาเขาก็ปิด เกรงว่าในเวลาใดเขาจะเห็นด้วยตาของเขา และได้ยินด้วยหูของเขา และเข้าใจด้วยจิตใจของเขา และจะหันกลับมา และเราจะได้รักษาเขาให้หาย'
16រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ!
16แต่ตาของท่านทั้งหลายก็เป็นสุขเพราะได้เห็น และหูของท่านก็เป็นสุขเพราะได้ยิน
17ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និង មនុស្សសុចរិត ជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។
17เราบอกความจริงแก่ท่านทั้งหลายว่า ศาสดาพยากรณ์และผู้ชอบธรรมเป็นอันมากได้ปรารถนาจะเห็นซึ่งท่านทั้งหลายเห็นอยู่นี้ แต่เขามิเคยได้เห็น และอยากจะได้ยินซึ่งท่านทั้งหลายได้ยิน แต่เขาก็มิเคยได้ยิน
18ដូច្នេះ សុំស្ដាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅៈ
18เหตุฉะนั้น ท่านทั้งหลายจงฟังคำอุปมาว่าด้วยผู้หว่านพืชนั้น
19អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្ដគេនោះទៅ។
19เมื่อผู้ใดได้ยินพระวจนะแห่งอาณาจักรแต่ไม่เข้าใจ มารร้ายก็มาฉวยเอาพืชซึ่งหว่านในใจเขานั้นไปเสีย นั่นแหละได้แก่ผู้ซึ่งรับเมล็ดริมหนทาง
20រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ ក៏ទទួលយកភ្លាមដោយអំណរ
20และผู้ที่รับเมล็ดซึ่งตกในที่ดินซึ่งมีพื้นหินนั้น ได้แก่บุคคลที่ได้ยินพระวจนะ แล้วก็รับทันทีด้วยความปรีดี
21ប៉ុន្ដែគេពុំបានទុកអោយព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្ដតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬ ត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។
21แต่ไม่มีรากในตัวเองจึงทนอยู่ชั่วคราว และเมื่อเกิดการยากลำบากหรือการข่มเหงต่างๆเพราะพระวจนะนั้น ต่อมาเขาก็เลิกเสีย
22អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ រួបរឹតព្រះបន្ទូលមិនអោយបង្កើតផលបានឡើយ។
22ผู้ที่รับเมล็ดซึ่งตกกลางหนามนั้น ได้แก่บุคคลที่ได้ฟังพระวจนะ แล้วความกังวลตามธรรมดาโลก และการล่อลวงแห่งทรัพย์สมบัติก็รัดพระวจนะนั้นเสีย และเขาจึงไม่เกิดผล
23រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និង ខ្លះទៀតបានមួយជាសាមសិប»។
23ส่วนผู้ที่รับเมล็ดซึ่งตกในดินดีนั้น ได้แก่บุคคลที่ได้ยินพระวจนะและเข้าใจ คนนั้นก็เกิดผลร้อยเท่าบ้าง หกสิบเท่าบ้าง สามสิบเท่าบ้าง"
24ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖«ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។
24พระองค์ตรัสคำอุปมาอีกข้อหนึ่งให้เขาทั้งหลายฟังว่า "อาณาจักรแห่งสวรรค์เปรียบเหมือนชายคนหนึ่งได้หว่านพืชดีในนาของตน
25ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់ បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។
25แต่เมื่อคนทั้งหลายนอนหลับอยู่ ศัตรูของคนนั้นมาหว่านข้าวละมานปนกับข้าวสาลีนั้นไว้ แล้วก็หลบไป
26ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។
26ครั้นต้นข้าวนั้นงอกขึ้นออกรวงแล้ว ข้าวละมานก็ปรากฏขึ้นด้วย
27ពួកអ្នកបំរើចូលមកជំរាបម្ចាស់ស្រែថាៈ "លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?"។
27ผู้รับใช้แห่งเจ้าบ้านจึงมาแจ้งแก่นายว่า `นายเจ้าข้า ท่านได้หว่านพืชดีในนาของท่านมิใช่หรือ แต่มีข้าวละมานมาจากไหน'
28ម្ចាស់តបវិញថាៈ "ពិតជាមានមារសត្រូវមកព្រោះហើយ!"។ ពួកអ្នកបំរើសួរលោកទៀតថាៈ "តើលោកចង់អោយយើងខ្ញុំទៅដកស្រងែនោះចេញឬ?"។
28นายก็ตอบพวกเขาว่า `นี้เป็นการกระทำของศัตรู' พวกผู้รับใช้จึงถามนายว่า `ท่านปรารถนาจะให้พวกเราไปถอนและเก็บข้าวละมานหรือ'
29ម្ចាស់តបថាៈ "កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ
29แต่นายตอบว่า `อย่าเลย เกลือกว่าเมื่อกำลังถอนข้าวละมานจะถอนข้าวสาลีด้วย
30ទុកអោយវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ ពេលនោះខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែ ចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកអោយខ្ញុំ"»។
30ให้ทั้งสองจำเริญไปด้วยกันจนถึงฤดูเกี่ยว และในเวลาเกี่ยวนั้นเราจะสั่งผู้เกี่ยวว่า "จงเก็บข้าวละมานก่อนมัดเป็นฟ่อนเผาไฟเสีย แต่ข้าวสาลีนั้นจงเก็บไว้ในยุ้งฉางของเรา"'"
31ព្រះយេស៊ូមានព្រះបន្ទូល ជាពាក្យប្រស្នាមួយទៀតទៅគេថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដំាក្នុងចំការរបស់ខ្លួន។
31พระองค์ยังตรัสคำอุปมาอีกข้อหนึ่งให้เขาฟังว่า "อาณาจักรแห่งสวรรค์เปรียบเหมือนเมล็ดพันธุ์ผักกาดเมล็ดหนึ่ง ซึ่งชายคนหนึ่งเอาไปเพาะลงในไร่ของตน
32គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្ដែ ពេលដុះឡើង វាធំជាងដំណំាឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។
32เมล็ดนั้นเล็กกว่าเมล็ดทั้งปวง แต่เมื่องอกขึ้นแล้วก็ใหญ่กว่าผักอื่น และจำเริญเป็นต้นไม้จนนกในอากาศมาทำรังอาศัยอยู่ตามกิ่งก้านของต้นนั้นได้"
33ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំបុ័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើអោយម្សៅនោះដោរឡើង»។
33พระองค์ยังตรัสคำอุปมาให้เขาฟังอีกข้อหนึ่งว่า "อาณาจักรแห่งสวรรค์เปรียบเหมือนเชื้อ ซึ่งผู้หญิงคนหนึ่งเอามาเจือลงในแป้งสามถัง จนแป้งนั้นฟูขึ้นทั้งหมด"
34ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្ដីទាំងនេះ ទៅកាន់មហាជនជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ
34ข้อความเหล่านี้ทั้งสิ้น พระเยซูตรัสกับหมู่ชนเป็นคำอุปมา และนอกจากคำอุปมา พระองค์มิได้ตรัสกับเขาเลย
35ដើម្បីអោយស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក អោយគេដឹង»។
35ทั้งนี้เพื่อจะให้สำเร็จตามพระวจนะที่ตรัสโดยศาสดาพยากรณ์ว่า `เราจะอ้าปากกล่าวคำอุปมา เราจะกล่าวข้อความซึ่งปิดซ่อนไว้ตั้งแต่เดิมสร้างโลก'
36ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្ស នាំគ្នាចូលមកគាល់ព្រះអង្គទូលថា៖ «សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ អោយយើងខ្ញុំបានយល់អត្ថន័យផង»។
36แล้วพระเยซูจึงทรงให้คนเหล่านั้นจากไปและเสด็จเข้าไปในเรือน พวกสาวกของพระองค์ก็มาเฝ้าพระองค์ทูลว่า "ขอพระองค์ทรงโปรดอธิบายให้พวกข้าพระองค์เข้าใจคำอุปมาที่ว่าด้วยข้าวละมานในนานั้น"
37ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រមនុស្ស
37พระองค์ตรัสตอบเขาว่า "ผู้หว่านเมล็ดพืชดีนั้นได้แก่บุตรมนุษย์
38ស្រែ គឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញ គឺកូនចៅរបស់មារ កំណាច។
38นานั้นได้แก่โลก ส่วนเมล็ดพืชดีได้แก่พลเมืองแห่งอาณาจักร แต่ข้าวละมานได้แก่พลเมืองของมารร้าย
39សត្រូវដែលសាបព្រោះស្រងែ គឺមារ រដូវចំរូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវតា ។
39ศัตรูผู้หว่านข้าวละมานได้แก่พญามาร ฤดูเกี่ยวได้แก่การสิ้นสุดของโลกนี้ และผู้เกี่ยวนั้นได้แก่พวกทูตสวรรค์
40គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។
40เหตุฉะนั้น เขาเก็บข้าวละมานเผาไฟเสียอย่างไร ในการสิ้นสุดของโลกนี้ก็จะเป็นอย่างนั้น
41បុត្រមនុស្សនឹងចាត់ទេវតារបស់លោកអោយមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេអោយប្រព្រឹត្ដអំពើបាប និង ពួកអ្នកដែលបានប្រព្រឹត្ដអំពើទុច្ចរិតយកចេញពីព្រះរាជ្យ
41บุตรมนุษย์จะใช้พวกทูตสวรรค์ของท่านออกไปเก็บกวาดทุกสิ่งที่ทำให้หลงผิด และบรรดาผู้ที่ทำความชั่วช้าไปจากอาณาจักรของท่าน
42បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសំរែកយំសោក ខឹងសង្កៀតធ្មេញ។
42และจะทิ้งลงในเตาไฟอันลุกโพลง ที่นั่นจะมีการร้องไห้ขบเขี้ยวเคี้ยวฟัน
43រីឯអ្នកសុចរិត វិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
43คราวนั้นผู้ชอบธรรมจะส่องแสงอยู่ในอาณาจักรพระบิดาของเขาดุจดวงอาทิตย์ ใครมีหูจงฟังเถิด
44«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្ដត្រេកអរជាខ្លាំង ក៏ចេញទៅ លក់ទ្រព្យសម្បត្ដិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។
44อีกประการหนึ่ง อาณาจักรแห่งสวรรค์เปรียบเหมือนขุมทรัพย์ซ่อนไว้ในทุ่งนา เมื่อมีผู้ใดพบแล้วก็กลับซ่อนเสียอีก และเพราะความปรีดีจึงไปขายสรรพสิ่งซึ่งเขามีอยู่ แล้วไปซื้อทุ่งนานั้น
45ម៉្យាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។
45อีกประการหนึ่ง อาณาจักรแห่งสวรรค์เปรียบเหมือนพ่อค้าที่ไปหาไข่มุกอย่างดี
46កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មានយកប្រាក់មកទិញពេជ្រនោះ»។
46ซึ่งเมื่อได้พบไข่มุกเม็ดหนึ่งมีค่ามาก ก็ไปขายสิ่งสารพัดซึ่งเขามีอยู่ ไปซื้อไข่มุกนั้น
47«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។
47อีกประการหนึ่ง อาณาจักรแห่งสวรรค์เปรียบเหมือนอวนที่ลากอยู่ในทะเล ติดปลารวมทุกชนิด
48ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញ គេបោះចោល។
48ซึ่งเมื่อเต็มแล้วเขาก็ลากขึ้นฝั่งนั่งเลือกเอาแต่ที่ดีใส่ตะกร้า แต่ที่ไม่ดีนั้นก็ทิ้งเสีย
49នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា នាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត
49ในการสิ้นสุดของโลกก็จะเป็นอย่างนั้นแหละ พวกทูตสวรรค์จะออกมาแยกคนชั่วออกจากคนชอบธรรม
50រួចបោះមនុស្សទុច្ចរិតទាំងនោះ ទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសំរែកយំសោកខឹងសង្កៀតធ្មេញ។
50แล้วจะทิ้งลงในเตาไฟอันลุกโพลง ที่นั่นจะมีการร้องไห้ขบเขี้ยวเคี้ยวฟัน"
51តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះអង្គថា៖ «បាទ យល់!»។
51พระเยซูตรัสกับเขาว่า "ข้อความเหล่านี้ท่านทั้งหลายเข้าใจแล้วหรือ" เขาทูลตอบพระองค์ว่า "เข้าใจ พระเจ้าข้า"
52ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។
52ฝ่ายพระองค์ตรัสกับเขาว่า "เพราะฉะนั้นพวกธรรมาจารย์ทุกคนที่ได้เรียนรู้ถึงอาณาจักรแห่งสวรรค์แล้ว ก็เป็นเหมือนเจ้าของบ้านที่เอาทั้งของใหม่และของเก่าออกจากคลังของตน"
53កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ
53ต่อมาเมื่อพระเยซูได้ตรัสคำอุปมาเหล่านี้เสร็จแล้ว พระองค์ก็เสด็จไปจากที่นั่น
54ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ របស់គេ ធ្វើអោយគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និង ឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?
54เมื่อพระองค์เสด็จมาถึงตำบลบ้านของพระองค์แล้ว พระองค์ก็สั่งสอนในธรรมศาลาของเขา จนคนทั้งหลายประหลาดใจแล้วพูดกันว่า "คนนี้มีสติปัญญาและการอิทธิฤทธิ์อย่างนี้มาจากไหน
55អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន យូដាស ទេតើ!
55คนนี้เป็นลูกช่างไม้มิใช่หรือ มารดาของเขาชื่อมารีย์มิใช่หรือ และน้องชายของเขาชื่อยากอบ โยเสส ซีโมน และยูดาสมิใช่หรือ
56ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះគាត់ដឹងសេចក្ដី ទាំងនេះពីណាមក?»។
56และน้องสาวก็อยู่กับเรามิใช่หรือ เขาได้สิ่งทั้งปวงเหล่านี้มาจากไหน"
57ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និង ក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។
57เขาทั้งหลายจึงหมางใจในพระองค์ ฝ่ายพระเยซูตรัสกับเขาว่า "ศาสดาพยากรณ์จะไม่ขาดความนับถือ เว้นแต่ในบ้านเมืองของตน และในครัวเรือนของตน"
58នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។
58พระองค์จึงมิได้ทรงกระทำการอิทธิฤทธิ์มากที่นั่น เพราะเขาไม่มีความเชื่อ