1នៅគ្រានោះ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ បានជ្រាបអំពីព្រះកិត្ដិនាមរបស់ព្រះយេស៊ូ
1ครั้งนั้นเฮโรดเจ้าเมืองได้ยินกิตติศัพท์ของพระเยซู
2ទ្រង់មានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ បានជាគាត់មានឫទ្ធានុភាព សំដែងការអស្ចារ្យយ៉ាងនេះ»។
2จึงกล่าวแก่พวกคนใช้ของท่านว่า "ผู้นี้แหละเป็นยอห์นผู้ให้รับบัพติศมา ท่านได้เป็นขึ้นมาจากความตายแล้ว เหตุฉะนั้นท่านจึงกระทำการอิทธิฤทธิ์ได้"
3ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីពជាអនុជ
3ด้วยว่าเฮโรดได้จับยอห์นมัดแล้วขังคุกไว้ เพราะเห็นแก่นางเฮโรเดียสภรรยาของฟีลิปน้องชายของตน
4ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។
4เพราะยอห์นเคยทูลท่านว่า "ท่านผิดพระราชบัญญัติที่รับนางมาเป็นภรรยา"
5ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី មួយរូប។
5ถึงเฮโรดอยากจะฆ่ายอห์นก็กลัวประชาชน ด้วยว่าเขาทั้งหลายนับถือยอห์นว่าเป็นศาสดาพยากรณ์
6នៅថ្ងៃបុណ្យខួបចំរើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌាស ចូលមករាំនៅមុខភ្ញៀវ ធ្វើអោយស្ដេចពេញចិត្ដយ៉ាងខ្លាំង
6แต่เมื่อวันฉลองวันกำเนิดของเฮโรดมาถึง บุตรสาวนางเฮโรเดียสก็เต้นรำต่อหน้าเขาทั้งหลาย ทำให้เฮโรดชอบใจ
7រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានអោយទាំងអស់។
7เฮโรดจึงสัญญาโดยปฏิญาณว่า เธอจะขอสิ่งใดๆ ก็จะให้สิ่งนั้น
8នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកអោយខ្ញុំម្ចាស់!»។
8บุตรสาวก็ทูลตามที่มารดาได้สั่งไว้แล้วว่า "ขอศีรษะยอห์นผู้ให้รับบัพติศมาใส่ถาดมาให้หม่อมฉันที่นี่เพคะ"
9ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ ជ្រុលហួសទៅហើយ។ ទ្រង់ក៏បញ្ជាអោយគេធ្វើតាមពាក្យសុំរបស់នាង
9ฝ่ายกษัตริย์เฮโรดก็เศร้าใจ แต่เพราะเหตุที่ได้ปฏิญาณไว้และเพราะเห็นแก่พวกที่เอนกายลงรับประทานด้วยกันกับท่าน จึงออกคำสั่งอนุญาตให้
10គឺចាត់ទាហានអោយទៅកាត់កលោកយ៉ូហាន
10แล้วก็ใช้คนไปตัดศีรษะยอห์นในคุก
11យកក្បាលដាក់លើថាសមួយប្រគល់អោយនាង រួចនាងយកទៅថ្វាយមាតា។
11เขาจึงเอาศีรษะของยอห์นใส่ถาดมาให้หญิงสาวนั้น หญิงสาวนั้นก็เอาไปให้มารดา
12ពួកសិស្សរបស់លោកយ៉ូហាន មកយកសពលោកទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។
12ฝ่ายพวกสาวกของยอห์นก็มารับเอาศพไปฝังไว้ แล้วก็มาทูลพระเยซูให้ทรงทราบ
13កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះទូក ចាកចេញជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្ដែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។
13เมื่อพระเยซูได้ทรงทราบแล้ว พระองค์จึงลงเรือเสด็จไปจากที่นั่น ไปยังที่เปลี่ยวแต่ลำพังพระองค์ เมื่อประชาชนทั้งปวงทราบ เขาก็ออกจากเมืองต่างๆเดินตามพระองค์ไป
14កាលព្រះយេស៊ូយាងឡើងពីទូក ទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ហើយទ្រង់ក៏ប្រោសអ្នកជំងឺអោយបានជា។
14ครั้นพระเยซูเสด็จขึ้นจากเรือแล้ว ก็ทอดพระเนตรเห็นประชาชนหมู่ใหญ่ พระองค์ทรงสงสารเขา จึงได้ทรงรักษาคนป่วยของเขาให้หาย
15ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះអោយត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។
15ครั้นเวลาเย็นแล้วพวกสาวกของพระองค์มาทูลพระองค์ว่า "ที่นี่กันดารอาหารนัก และบัดนี้ก็เย็นลงมากแล้ว ขอพระองค์ทรงให้ประชาชนไปเสียเถิด เพื่อเขาจะได้ไปซื้ออาหารตามหมู่บ้าน"
16ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «មិនបាច់អោយគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ»។
16ฝ่ายพระเยซูตรัสกับพวกสาวกว่า "เขาไม่จำเป็นต้องไปจากที่นี่ พวกท่านจงเลี้ยงเขาเถิด"
17សិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និង ត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។
17พวกสาวกจึงทูลพระองค์ว่า "ที่นี่พวกข้าพระองค์มีแต่ขนมปังเพียงห้าก้อนกับปลาสองตัวเท่านั้น"
18ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និង ត្រីនោះមកអោយខ្ញុំ»។
18พระองค์จึงตรัสว่า "เอาอาหารนั้นมาให้เราเถิด"
19បន្ទាប់មកព្រះអង្គប្រាប់បណ្ដាជនអោយអង្គុយលើស្មៅ ព្រះអង្គយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ហើយកាច់នំបុ័ងប្រទានអោយពួកសិស្ស ពួកសិស្សក៏ចែកអោយបណ្ដាជនបរិភោគ។
19แล้วพระองค์ทรงสั่งให้คนเหล่านั้นนั่งลงที่หญ้า เมื่อทรงรับขนมปังห้าก้อนกับปลาสองตัวนั้นแล้ว ก็ทรงแหงนพระพักตร์ดูฟ้าสวรรค์ ทรงขอบพระคุณ และหักขนมปังส่งให้เหล่าสาวก เหล่าสาวกก็แจกให้คนทั้งปวง
20អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំបុ័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
20เขาได้กินอิ่มทุกคน ส่วนเศษอาหารที่ยังเหลือนั้น เขาเก็บไว้ได้ถึงสิบสองกระบุงเต็ม
21អស់អ្នកដែលបានបរិភោគនំបុ័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និង ក្មេងៗផងទេ។
21ฝ่ายคนที่ได้รับประทานอาหารนั้นมีผู้ชายประมาณห้าพันคน มิได้นับผู้หญิงและเด็ก
22រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស អោយចុះទូក ឆ្លងទៅត្រើយម្ខាង មុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនអោយវិលត្រឡប់ទៅវិញដែរ។
22ในทันใดนั้นพระเยซูได้ตรัสให้เหล่าสาวกของพระองค์ลงเรือข้ามฟากไปก่อน ส่วนพระองค์ทรงรอส่งประชาชนกลับบ้าน
23កាលព្រះអង្គអោយមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំដាច់ឡែកពីគេ ដើម្បីអធិស្ឋាន ។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។
23และเมื่อให้ประชาชนเหล่านั้นไปหมดแล้ว พระองค์เสด็จขึ้นไปบนภูเขาโดยลำพังเพื่อจะอธิษฐาน เวลาก็ดึกลง พระองค์ยังทรงอยู่ที่นั่นแต่ผู้เดียว
24ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។
24แต่ขณะนั้นเรืออยู่กลางทะเลแล้ว และถูกคลื่นโคลงเพราะทวนลมอยู่
25ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។
25ครั้นเวลาสามยามเศษ พระเยซูจึงทรงดำเนินบนน้ำทะเลไปยังเหล่าสาวก
26កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះគេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។
26เมื่อเหล่าสาวกเห็นพระองค์ทรงดำเนินมาบนทะเล เขาก็ตกใจนัก พูดกันว่า "เป็นผี" เขาจึงร้องอึงไปเพราะกลัว
27រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។
27ในทันใดนั้นพระเยซูตรัสกับเขาว่า "จงชื่นใจเถิด คือเราเอง อย่ากลัวเลย"
28លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាអោយខ្ញុំអាចដើរលើទឹកទៅរកលោកផង»។
28ฝ่ายเปโตรจึงทูลตอบพระองค์ว่า "พระองค์เจ้าข้า ถ้าเป็นพระองค์แน่แล้ว ขอทรงโปรดให้ข้าพระองค์เดินบนน้ำไปหาพระองค์"
29ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។
29พระองค์ตรัสว่า "มาเถิด" เมื่อเปโตรลงจากเรือแล้ว เขาก็เดินบนน้ำไปหาพระเยซู
30ប៉ុន្ដែ កាលលោកឃើញខ្យល់បក់ខ្លាំងលោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។
30แต่เมื่อเขาเห็นลมพัดแรงก็กลัว และเมื่อกำลังจะจมก็ร้องว่า "พระองค์เจ้าข้า ช่วยข้าพระองค์ด้วย"
31ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្ដ ដូច្នេះ?។
31ในทันใดนั้นพระเยซูทรงเอื้อมพระหัตถ์จับเขาไว้ แล้วตรัสกับเขาว่า "โอ คนมีความเชื่อน้อย เจ้าสงสัยทำไม"
32បន្ទាប់មក ព្រះអង្គ និង លោកពេត្រុសចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។
32เมื่อพระองค์กับเปโตรขึ้นเรือแล้ว ลมก็เงียบลง
33អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
33เขาทั้งหลายที่อยู่ในเรือจึงมานมัสการพระองค์ทูลว่า "พระองค์ทรงเป็นพระบุตรของพระเจ้าจริงแล้ว"
34ព្រះយេស៊ូ និង ពួកសិស្ស បានឆ្លងទៅដល់ត្រើយម្ខាងត្រង់ស្រុកគេនេសារ៉ែត។
34ครั้นพวกเขาข้ามฟากไปแล้ว ก็มาถึงแขวงเยนเนซาเรท
35អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ
35เมื่อคนในสถานที่นั้นรู้จักพระองค์แล้วก็ใช้คนไปบอกกล่าวทั่วแคว้นนั้น ต่างก็พาบรรดาคนเจ็บป่วยมาเฝ้าพระองค์
36អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលបានពាល់ បានជាសះស្បើយ គ្រប់ៗគ្នា។
36เขาทูลอ้อนวอนขอพระองค์โปรดให้เขาได้แตะต้องแต่ชายฉลองพระองค์เท่านั้น และผู้ใดได้แตะต้องแล้วก็หายป่วยบริบูรณ์ดีทุกคน