Khmer

Turkish: New Testament

2 Corinthians

13

1នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬ បីនាក់។
1Bu, yanınıza üçüncü gelişim olacak. Her sav, iki ya da üç tanığın tanıklığıyla doğrulanmalıdır.
2កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជំរាបអស់អ្នកដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន និង សូមជំរាបអ្នកឯទៀតៗទាំងអស់ អោយបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ
2Daha önce, aranızda ikinci kez bulunduğumda, geçmişte günah işlemiş olanlarla onların dışında kalanların hepsine söylemiştim, şimdi sizden uzaktayken de yineliyorum: tekrar yanınıza gelirsem, hiç kimseyi esirgemeyeceğim!
3ដ្បិតបងប្អូនចង់បានភស្ដុតាងថា ព្រះគ្រិស្ដមានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះបងប្អូនទេ គឺព្រះអង្គបង្ហាញឫទ្ធានុភាពនៅកណ្ដាលចំណោមបងប្អូនវិញ។
3Mesih'in benim aracılığımla konuştuğuna dair kanıt istiyorsunuz. Mesih size karşı güçsüz değildir; O'nun gücü sizde etkindir.
4ព្រះអង្គត្រូវគេឆ្កាងដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្ដែ ព្រះអង្គមានព្រះជន្មរស់ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្ដែ ដោយយល់ដល់បងប្អូនយើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
4Güçsüzlük içinde çarmıha gerildiği halde, şimdi Tanrı'nın gücüyle yaşıyor. Biz de O'nda güçsüz olduğumuz halde, Tanrı'nın gücü sayesinde O'nunla birlikte sizin yararınıza yaşayacağız.
5សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេ ឬ ថាព្រះយេស៊ូគ្រិស្ដគង់នៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា ព្រះអង្គមិនគង់នៅជាមួយ!
5İman yolunda olup olmadığınızı anlamak için kendi kendinizi sınayın, kendinizi yoklayın. İsa Mesih'in içinizde olduğunu bilmiyor musunuz? Aksi halde sınavdan başarısız çıkardınız.
6ខ្ញុំសង្ឃឹមថា បងប្អូនពិតជាដឹងថា ព្រះអង្គគង់នៅជាមួយយើងមែន។
6Umarım bizim başarısızlığa uğramadığımızı anlayacaksınız.
7យើងទូលអង្វរព្រះជាម្ចាស់ សូមកុំអោយបងប្អូនប្រព្រឹត្ដអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានព្រះអង្គគង់ជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីព្រះអង្គគង់ជាមួយក៏ដោយ
7Kötü bir şey yapmamanız için Tanrı'ya dua ediyoruz. Dileğimiz, bizim sınavı geçmiş görünmemiz değil, biz sınavda başarısız görünsek bile sizin iyi olanıyapmanızdır.
8ដ្បិតយើងមិនអាចប្រឆាំងនឹងសេចក្ដីពិតបានឡើយ គឺយើងគ្រាន់តែអាចបំរើសេចក្ដីពិតប៉ុណ្ណោះ។
8Çünkü gerçeğe karşı değil, ancak gerçeğin uğruna bir şey yapabiliriz.
9យើងសប្បាយចិត្ដ នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះគឺសូមអោយបងប្អូនបានគ្រប់លក្ខណៈ។
9Ne zaman biz güçsüz ve siz güçlü olursanız, seviniyoruz. Yetkin olmanız için de dua ediyoruz.
10ហេតុនេះហើយបានជាពេលខ្ញុំនៅឆ្ងាយ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន។ ដូច្នេះ កាលណាខ្ញុំមកដល់ខ្ញុំមិនបាច់និយាយតឹងរ៉ឹងមកកាន់បងប្អូន តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំនោះឡើយ។ ព្រះអង្គប្រទានអំណាចនេះមកខ្ញុំ មិនមែនដើម្បីបំផ្លាញទេគឺដើម្បីកសាងវិញ។
10Rab'bin yıkmak için değil, geliştirmek için bana verdiği yetkiyi yanınıza geldiğim zaman sert biçimde kullanmak zorunda kalmayayım diye, bunları aranızda değilken yazıyorum.
11នៅទីបញ្ចប់ បងប្អូនអើយចូរមានអំណរឡើង ចូរខំប្រឹងអោយបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្ដគ្នា ចូរមានចិត្ដគំនិតតែមួយចូររស់នៅដោយសុខសាន្ដជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និង សេចក្ដីសុខសាន្ដ មុខជាគង់ជាមួយបងប្អូនមិនខាន។
11Son olarak hoşça kalın, kardeşlerim. Yetkin olun, çağrıma kulak verin, düşüncelerinizde birlik olun, esenlik içinde yaşayın. Sevgi ve esenlik kaynağı olan Tanrı sizinle birlikte olacaktır.
12ចូរជំរាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។ បងប្អូនដ៏វិសុទ្ធ ទាំងអស់ ក៏សូមជំរាបសួរមកបងប្អូនដែរ។
12Birbirinizi kutsal öpüşle selamlayın.
13សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និង ការរួមរស់ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ។
13Bütün kutsallar size selam ederler.
14Rab İsa Mesih'in lütfu, Tanrı'nın sevgisi ve Kutsal Ruh'un paydaşlığı hepinizle birlikte olsun.