1ខ្ញុំប៉ូលជាសាវ័ក ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬ ដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើង ដោយព្រះយេស៊ូគ្រិស្ដ និង ព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។
1İnsanlarca ya da insan aracılığıyla değil, İsa Mesih ve O'nu ölümden diriltmiş olan Baba Tanrı aracılığıyla elçi atanan ben Pavlus'tan ve benimle beraber olan bütün kardeşlerden, Galatya'daki inanlı topluluklarına selam!
2ខ្ញុំ និង បងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។
3Babamız Tanrı'dan ve Rab İsa Mesih'ten size lütuf ve esenlik olsun.
3សូមព្រះជាម្ចាស់ ជាព្រះបិតានៃយើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និង សេចក្ដីសុខដល់បងប្អូន។
4Mesih, Babamız Tanrı'nın isteğine uyarak, bizi şimdiki kötü çağdan kurtarmak için günahlarımıza karşılık kendini feda etti.
4ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងអោយរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។
5Tanrı'ya sonsuzlara dek yücelik olsun. Amin.
5សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!អាម៉ែន!
6Sizi Mesih'in lütfuyla çağıranı bırakıp değişik bir müjdeye böylesine çabuk dönmenize şaşıyorum.
6ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ជាព្រះបិតានៃយើងហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត
7Aslında başka bir müjde yoktur. Ancak aklınızı karıştıran ve Mesih'in müjdesini çarpıtmak isteyen kimseler vardır.
7តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើអោយកើតវឹកវរ និង ចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
8Biz ya da gökten bir melek bile, size bildirdiğimiz müjdeye ters düşen bir müjde bildirirse, lanet olsun ona!
8ប្រសិនបើមាននរណាម្នាក់ទោះបីយើងក្ដី ឬ ទេវតា ណាមួយពីស្ថានបរមសុខ ក្ដីនាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមអោយអ្នកនោះត្រូវបណ្ដាសាទៅចុះ!
9Daha önce söylediğimizi şimdi yine söylüyorum, bir kimse size, kabul ettiğinize ters düşen bir müjde bildirirse, ona lanet olsun!
9ដូចយើងបានជំរាបមកស្រាប់ហើយ តែខ្ញុំក៏សូមជំរាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូនខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមអោយអ្នកនោះត្រូវបណ្ដាសាចុះ!
10Şimdi ben insanların onayını mı, Tanrı'nın onayını mı arıyorum? Yoksa insanları mı hoşnut etmeye çalışıyorum? Eğer hâlâ insanları hoşnut etmek isteseydim, Mesih'in kulu olmazdım.
10ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬ ធ្វើអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកអោយមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់អោយមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបំរើរបស់ព្រះគ្រិស្ដទៀតហើយ!
11Kardeşlerim, yaydığım müjdenin insan uydurması olmadığını bilmenizi istiyorum.
11បងប្អូនអើយ ខ្ញុំសូមជំរាបបងប្អូនថា ដំណឹងល្អ ដែលខ្ញុំបាននាំមកជូនបងប្អូនមិនមែនមានប្រភពចេញមកពីមនុស្សលោកទេ
12Ben bu müjdeyi insandan almadım, kimseden de öğrenmedim. Bunu bana İsa Mesih açıkladı.
12រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួលឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រិស្ដ ឯណោះ ដែលបានសំដែងអោយខ្ញុំស្គាល់។
13Yahudi dinine bağlı olduğum zaman ne tür bir yaşam sürdüğümü duydunuz. Tanrı'nın topluluğuna alabildiğine zulmediyor, onu kırıp geçiriyordum.
13បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់ យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កំទេចក្រុមជំនុំនេះទៀតផង។
14Atalarımın geleneklerini savunmakta son derece gayretli ve Yahudi dininde, yaşıtım olan soydaşlarımın birçoğundan daha ilerideydim.
14ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និង ជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្ដខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
15Ama beni daha annemin rahmindeyken seçip lütfuyla çağıran Tanrı, uluslara müjdelemem için Oğlunu bana göstermeye razı oldu. Ben de hemen insanlara danışmadım.
15ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ។
17Kudüs'e, yani benden önce elçi olanların yanına da gitmedim. Arabistan'a gittim, sonra yine Şam'a döndüm.
16នៅពេលព្រះអង្គសព្វព្រះហឫទ័យសំដែងអោយខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីអោយខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។
18Bundan üç yıl sonra Kefas ile tanışmak üzere Kudüs'e gittim; on beş gün onun yanında kaldım.
17ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័ក មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
19Öbür elçilerden hiçbirini görmedim; yalnız Rab İsa'nın kardeşi Yakup'u gördüm.
18បីឆ្នំាក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីអោយបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។
20Bakın, size yazdıklarımın yalan olmadığını Tanrı'nın önünde belirtiyorum.
19ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងសាវ័ក ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាបងប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
21Sonra Suriye ve Kilikya bölgelerine gittim.
20សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះ ឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។
22Yahudiye'nin Mesih'e ait toplulukları beni şahsen tanımıyorlardı.
21បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និង ស្រុកគីលីគា
23Yalnız şunu duymuşlardı: «Bir zamanlar bize zulmeden adam, önceleri yıkmaya çalıştığı imanı şimdi yayıyor.»
22តែក្រុមជំនុំនានាដែលជឿព្រះគ្រិស្ដនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។
24Böylece benden ötürü Tanrı'yı yüceltiyorlardı.
23បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា "អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អ អំពីជំនឿដែលគាត់ចង់កំទេចពីមុននោះទៅវិញ!"។
24គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។