Khmer

Turkish: New Testament

Matthew

5

1ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស នាំគ្នាចូលមកគាល់ព្រះអង្គ
1İsa kalabalıkları görünce dağa çıktı. Oturduktan sonra, öğrencileri yanına geldiler.
2ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖
2Onlara seslenip şöyle ders vermeye başladı: «Ne mutlu ruhta yoksul olanlara! Göklerin Egemenliği onlarındır.
3«អ្នកណាដាក់ចិត្ដជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យ នៃស្ថានបរមសុខ!
4Ne mutlu yaslı olanlara! Onlar teselli edilecekler.
4អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសំរាលទុក្ខពួកគេ!
5Ne mutlu yumuşak huylu olanlara! Onlar yeryüzünü miras alacaklar.
5អ្នកណាមានចិត្ដស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក!
6Ne mutlu doğruluğa acıkıp susayanlara! Onlar doyurulacaklar.
6អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានអោយពួកគេបានឆ្អែត!
7Ne mutlu merhametli olanlara! Onlar merhamet bulacaklar.
7អ្នកណាមានចិត្ដមេត្ដាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសំដែងព្រះហឫទ័យ មេត្ដាករុណាដល់ពួកគេវិញ!
8Ne mutlu yüreği temiz olanlara! Onlar Tanrı'yı görecekler.
8អ្នកណាមានចិត្ដបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!
9Ne mutlu barışı sağlayanlara! Onlara Tanrı oğulları denecek.
9អ្នកណាកសាងសន្ដិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រ របស់ព្រះជាម្ចាស់!
10Ne mutlu doğruluk uğruna zulüm görenlere! Göklerin Egemenliği onlarındır.
10អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ!
11«Bana olan bağlılığınızdan ötürü insanlar size sövüp zulmettikleri, yalan yere size karşı her türlü kötü sözü söyledikleri zaman ne mutlu size!
11ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និង មានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!
12Sevinin, sevinçle coşun! Çünkü göklerdeki ödülünüz büyüktür. Sizden önce yaşamış olan peygamberlere de böyle zulmettiler.
12ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។~
13«Yeryüzünün tuzu sizsiniz. Ama tuz tadını yitirirse, ona tekrar nasıl tuz tadı verilebilir? Artık dışarı atılıp insanların ayakları altında çiğnenmekten başka bir şeye yaramaz.
13«អ្នករាល់គ្នាជាអំបិល សំរាប់មនុស្សលោក ប៉ុន្ដែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើអោយប្រៃឡើងវិញបាន?។ អំបិលនោះ គ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ អោយមនុស្សដើរជាន់ប៉ុណ្ណោះ។
14«Dünyanın ışığı sizsiniz. Tepenin üzerine kurulan kent gizlenemez.
14អ្នករាល់គ្នាជាពន្លឺ សំរាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។
15İnsanlar da kandil yakıp tahıl ölçeği altına koymazlar. Tersine, kandilliğe koyarlar; oradan da evdekilerin hepsine ışık verir.
15គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើង ចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។
16Sizin ışığınız insanların önünde öyle parlasın ki, iyi işlerinizi görerek göklerde olan Babanızı yüceltsinler!
16ចូរអោយពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ »។
17«Kutsal Yasa'yı ya da peygamberlerin sözlerini geçersizkılmak için geldiğimi sanmayın. Ben geçersiz kılmaya değil, tamamlamaya geldim.
17«សុំកុំនឹកស្មានថាខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬ គម្ពីរព្យាការី ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើអោយគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។
18Size doğrusunu söyleyeyim, gök ve yer ortadan kalkmadan, her şey gerçekleşmeden, Kutsal Yasa'dan ufacık bir harf ya da bir nokta bile eksilmeyecek.
18ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និង ផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬ បន្ដក់ណាមួយក្នុងគម្ពីរវិន័យ ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ ទីបំផុត។
19Bu nedenle, bu buyrukların en küçüklerinden birini kim çiğner ve başkalarına öyle yapmayı öğretirse, Göklerin Egemenliğinde en küçük sayılacak. Ama bu buyrukları kim yerine getirir ve başkalarına öğretirse, Göklerin Egemenliğinde büyük sayılacak.
19អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងអោយធ្វើ តាមអ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្ដតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងអោយប្រព្រឹត្ដតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។
20Size şunu söyleyeyim: doğruluğunuz din bilginleriyle Ferisilerinkini kat kat aşmadıkça, Göklerin Egemenliğine asla giremezsiniz!
20ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ និង ពួកផារីស៊ី ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ»។
21«Atalarımıza, `Adam öldürme. Öldüren, yargılanmayı hak edecek' denildiğini duydunuz.
21«អ្នករាល់គ្នា ធ្លាប់ ឮ សេចក្ដី ដែល មានថ្លែង ប្រាប់បុព្វបុរស ថា "កុំសម្លាប់មនុស្ស " អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។
22Ama ben size diyorum ki, kardeşine karşı öfkelenen her kişi yargılanmayı hak edecek. Kim kardeşine aşağılayıcı bir söz söylerse, Yüksek Kurul'un yargısını hak edecek. Kim kardeşine ahmak derse, cehennem ateşini hak edecek.
22រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្ដាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់ កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវីចី។
23Bu yüzden, adağını sunağa getirdiğinde, orada kardeşinin sana karşı bir şikâyeti olduğunu hatırlarsan, adağını orada, sunağın önünde bırak, git, önce kardeşinle barış; sonra gel, adağını sun.
23ដូចេ្នះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក
25Senden davacı olanla, daha yoldayken çabucak anlaş. Yoksa o seni yargıca, yargıç da gardiyana teslim edebilir; sonunda da hapse atılabilirsin.
24ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។
26Sana doğrusunu söyleyeyim, son kuruşu ödemedikçe oradan asla çıkamazsın.
25កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។
27«`Zina etme' denildiğini duydunuz.
26ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។
28Ama ben size diyorum ki, bir kadına şehvetle bakan her adam, zaten yüreğinde o kadınla zina etmiştir.
27«អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា "កុំប្រព្រឹត្ដអំពើផិតក្បត់"។
29Eğer sağ gözün seni günaha sokarsa, onu çıkar, at. Çünkü vücudunun bir üyesinin yok olması, tüm vücudunun cehenneme atılmasından iyidir.
28រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ដ្រីម្នាក់ ហើយមានចិត្ដស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្ដរបស់ខ្លួន រួចស្រេចទៅហើយ។
30Eğer sağ elin seni günaha sokarsa, onu kes, at. Çünkü vücudunun bir üyesinin yok olması, tüm vücudunun cehenneme gitmesinden iyidir.
29ប្រសិនបើភ្នែកស្ដំារបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។
31«`Kim karısını boşarsa ona boş kâğıdını versin' denilmiştir.
30ប្រសិនបើដៃស្ដំារបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់វា ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។
32Ama ben size diyorum ki, karısını cinsel ahlaksızlıktan başka bir nedenle boşayan her adam, onu zinaya itmiş olur. Boşanmış bir kadınla evlenen de zina etmiş olur.
31«មានសេចក្ដីថ្លែងទុកមកថា "បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះអោយនាង"
33«Yine atalarımıza, `Yalan yere ant içme, ama Rab'be içtiğin antları tut' denildiğini duydunuz.
32រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) បុរសនោះធ្វើអោយនាងទៅជាស្ដ្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្ដអំពើផិតក្បត់ដែរ»។
34Oysa ben size diyorum ki, hiç ant içmeyin, ne gök üzerine - çünkü orası Tanrı'nın tahtıdır; ne yer üzerine - çünkü orası O'nun ayaklarının basamağıdır; ne de Kudüs üzerine - çünkü orası Büyük Kral'ın kentidir.
33«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស ថាៈ " កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់"។
36Başınızın üzerine de ant içmeyin. Çünkü saçınızın tek telini ak ya da kara edemezsiniz.
34រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថអោយសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់
37`Evet'iniz evet, `hayır'ınız hayır olsun. Bundan fazlası Şeytan'dandır.
35ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹម ជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។
38«`Göze göz, dişe diş' denildiğini duydunuz.
36កុំស្បថដោយយក ក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើអោយសក់របស់អ្នកទៅជា ស ឬ ខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។
39Ama ben size diyorum ki, kötüye karşı direnmeyin. Sağ yanağınıza bir tokat atana öbür yanağınızı da çevirin.
37ត្រូវនិយាយអោយទៀងទាត់ បើ "មែន" អោយប្រាកដជា "មែន"បើ "ទេ" អោយប្រាកដជា"ទេ"។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។
40Size karşı davacı olup mintanınızı almak isteyene abanızı da verin.
38«អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែង ទុកមកថា "ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេអោយបាក់ធ្មេញតែមួយដែរ"។
41Sizi bin adım yol yürümeye zorlayanla iki bin adım yürüyün.
39រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចអោយសោះ បើមានគេទះកំផ្លៀងស្ដំារបស់អ្នក ចូរបែរអោយគេទះម្ខាងទៀតទៅ។
42Sizden bir şey dileyene verin, sizden ödünç isteyeni geri çevirmeyin.
40បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរអោយគេយកអាវធំថែមទៀតទៅ។
43«`Komşunu sev, düşmanından nefret et' denildiğini duydunuz.
41បើមានគេបង្ខំអ្នកអោយធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។
44Ama ben size diyorum ki, düşmanlarınızı sevin, size zulmedenler için dua edin.
42អ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។
45Öyle ki, göklerde olan Babanızın oğulları olasınız. Çünkü O, güneşini hem kötülerin hem de iyilerin üzerine doğdurur. Yağmurunu da hem doğruların hem de eğrilerin üzerine yağdırır.
43«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា "ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។
46Eğer yalnız sizi sevenleri severseniz, ne ödülünüz olur? Vergi görevlileri de öyle yapmıyor mu?
44រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរអោយអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។
47Yalnız kardeşlerinize selam verirseniz, fazladan ne yapmış olursunuz? Putperestler de öyle yapmıyor mu?
45ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្រ របស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានអោយព្រះអាទិត្យរបស់ព្រះអង្គរះ បំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀង អោយទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។
48Bu nedenle, göksel Babanız yetkin olduğu gibi, siz de yetkin olun.
46ប្រសិនបើអ្នករាល់គ្នា ស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ ក៏ចេះស្រឡាញ់គ្នាគេដែរ។
47បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដ ដូច្នោះដែរ។
48ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខណ៍យ៉ាង ណា សុំអោយអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។