1«កុំធ្វើបុណ្យទាន នៅមុខមនុស្សម្នា ដើម្បីអោយតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់ អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទេ។
1«Dikkat edin! Yapmanız gereken doğru işleri gösteriş için insanların gözü önünde yapmayın. Öyle yaparsanız, göklerdeki Babanızdan ödül alamazsınız.
2ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ ឬ នៅតាមដងផ្លូវ ដើម្បីអោយមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាអោយដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
2«Bu nedenle, birisine sadaka vereceğiniz zaman bunu ilan etmek için önünüzde borazan çaldırmayın. İkiyüzlü kişiler, insanların övgüsünü kazanmak için havralarda ve sokaklarda böyle yaparlar. Size doğrusunu söyleyeyim, onlar ödüllerini almışlardır.
3រីឯអ្នកវិញ កាលណាដៃស្ដំាអ្នកធ្វើទាន មិនបាច់អោយដៃឆ្វេងដឹងឡើយ
3Siz sadaka verdiğiniz zaman, sol eliniz sağ elinizin ne yaptığını bilmesin.
4ដើម្បីអោយទានរបស់អ្នកនៅ ស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។
4Öyle ki, verdiğiniz sadaka gizli kalsın. Gizlilik içinde yapılanı gören Babanız sizi ödüllendirecektir.
5« កាលណាអ្នករាល់គ្នាអធិស្ឋាន កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្ដឈរអធិស្ឋាន នៅក្នុងសាលាប្រជុំ និង នៅត្រង់ថ្នល់កែង ដើម្បីអោយមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបាន ទទួលរង្វាន់របស់គេហើយ។
5«Dua ettiğiniz zaman ikiyüzlüler gibi olmayın. Onlar, herkes kendilerini görsün diye havralarda ve caddelerin köşe başlarında dikilip dua etmekten zevk alırlar. Size doğrusunu söyleyeyim, onlar ödüllerini almışlardır.
6រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារអោយជិត ហើយទូលទៅកាន់ ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទី ស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។
6Siz ise, dua edeceğiniz zaman odanıza girip kapıyı örtün ve gizlide olan Babanıza dua edin. Gizlilik içinde yapılanı gören Babanız sizi ödüllendirecektir.
7ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។
7Dua ettiğinizde, putperestler gibi boş sözler tekrarlayıp durmayın. Onlar, söz kalabalığıyla seslerini duyurabileceklerini sanırlar.
8កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
8Siz onlara benzemeyin! Çünkü Babanız, nelere gereksinmeniz olduğunu daha siz O'ndan dilemeden önce bilir.
9អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅៈ ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ អើយ!
9«Bunun için siz şöyle dua edin: `Göklerdeki Babamız, adın kutsal kılınsın.
10សូមសំដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ អោយមនុស្សលោកស្គាល់ សូមអោយព្រះរាជ្យ ព្រះអង្គបានមកដល់ សូមអោយព្រះហឫទ័យរបស់ព្រះអង្គ បានសំរេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។
10Egemenliğin gelsin. Gökte olduğu gibi, yeryüzünde de senin istediğin olsun.
11សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
11Bugün bize gündelik ekmeğimizi ver.
12សូមអត់ទោសអោយយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសអោយ អស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។
12Bize karşı suç işleyenleri bağışladığımız gibi, sen de bizim suçlarımızı bağışla.
13សូមកុំបណ្ដោយអោយយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំអោយរួចពីមារ កំណាច ចាដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព និង សិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
13Ayartılmamıza izin verme. Kötü olandan bizi kurtar. Çünkü egemenlik, güç ve yücelik sonsuzlara dek senindir. Amin.'
14បើអ្នករាល់គ្នាអត់ទោសអោយមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ ក៏អត់ទោសអោយអ្នករាល់គ្នាដែរ។
14«Başkalarının suçlarını bağışlarsanız, göksel Babanız da sizin suçlarınızı bağışlar.
15ប៉ុន្ដែ បើអ្នករាល់គ្នាមិនអត់ទោសអោយមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ»។
15Ama siz başkalarının suçlarını bağışlamazsanız, Babanız da sizin suçlarınızı bağışlamaz.
16«កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខអោយអ្នកដទៃឃើញ ថាខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
16«Oruç tuttuğunuz zaman, ikiyüzlüler gibi surat asmayın. Onlar oruç tuttuklarını insanlara belli etmek için kendilerine perişan bir görünüm verirler. Size doğrusunu söyleyeyim, onlar ödüllerini almışlardır.
17រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង
17Siz oruç tuttuğunuz zaman, başınıza yağ sürüp yüzünüzü yıkayın.
18កុំអោយមនុស្សម្នាឃើញថាអ្នកតមឡើយ គឺអោយតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
18Öyle ki, insanlara değil, gizlide olan Babanıza oruçlu görünesiniz. Gizlilik içinde yapılanı gören Babanız sizi ödüllendirecektir.
19«កុំសន្សំទ្រព្យសម្បត្ដិទុកសំរាប់ខ្លួន នៅលើផែនដីជាកន្លែងដែលមានកណ្ដៀរ និង ច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះអោយសោះ។
19«Yeryüzünde kendinize hazineler biriktirmeyin. Burada güve ve pas onları yiyip bitirir, hırsızlar da girip çalarlar.
20ចូរប្រមូលទ្រព្យសម្បត្ដិទុកនៅស្ថានបរមសុខ វិញ ជាស្ថានដែលគ្មានកណ្ដៀរ និង ច្រែះស៊ីជាស្ថានដែលគ្មាន ចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ
20Bunun yerine kendinize gökte hazineler biriktirin. Orada ne güve ne pas onları yiyip bitirir, ne de hırsızlar girip çalar.
21ដ្បិតទ្រព្យសម្បត្ដិអ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅកន្លែងនោះដែរ»។
21Hazineniz neredeyse, yüreğiniz de orada olacak.
22«ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ
22«Bedenin ışığı gözdür. Gözünüz sağlamsa, tüm bedeniniz aydınlık olur.
23តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ នោះមិនដឹងជាសេចក្ដីងងឹតនឹងទៅជាសូន្យសុង ដល់កំរិតណាទៀតទេ»។
23Gözünüz bozuksa, tüm bedeniniz karanlık olur. Buna göre, içinizdeki `ışık' karanlıksa, ne korkunçtur o karanlık!
24«គ្មានអ្នកណាម្នាក់អាចបំរើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀត ជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបំរើព្រះជាម្ចាស់ផង ហើយគោរពបំរើទ្រព្យសម្បត្ដិ ទុកជាព្រះផងបានឡើយ»។
24«Hiç kimse iki efendiye kulluk edemez. Ya birinden nefret edip öbürünü sever, ya da birine bağlanıp öbürünü hor görür. Siz hem Tanrı'ya, hem de paraya kulluk edemezsiniz.
25«ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំអោយខ្វល់ខ្វាយអំពីម្ហូបអាហារសំរាប់ចិញ្ចឹមជីវិតឬសម្លៀកបំពាក់សំរាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។
25«Bu nedenle size şunu söylüyorum: `Ne yiyip ne içeceğiz?' diye canınız için, ya da `Ne giyeceğiz?' diye bedeniniz için kaygılanmayın. Can yiyecekten, beden de giyecekten daha önemli değil mi?
26ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្ដែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។
26Gökte uçan kuşlara bakın! Ne eker, ne biçer, ne de ambarlarda yiyecek biriktirirler. Göksel Babanız yine de onları doyurur. Siz onlardan çok daha değerli değil misiniz?
27ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណា ក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួន អោយវែងបានដែរ សូម្បីតែបន្ដិចក៏មិនបានផង។
27Hangi biriniz kaygılanmakla ömrünü bir anlık uzatabilir?
28ហេតុដូចម្ដេច បានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬ ត្បាញរវៃឡើយ
28Giyecek konusunda neden kaygılanıyorsunuz? Kır zambaklarının nasıl büyüdüğüne bakın! Ne çalışırlar, ne de iplik eğirirler.
29ប៉ុន្ដែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។
29Ama size şunu söyleyeyim, tüm görkemine rağmen Süleyman bilebunlardan biri gibi giyinmiş değildi.
30មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សំរស់អោយផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែក ត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបំរុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?។
30Bugün var olup yarın ocağa atılacak olan kır otunu böyle giydiren Tanrı'nın sizi de giydireceği çok daha kesin değil mi, ey imanı kıt olanlar?
31ហេតុនេះ កុំខ្វល់ខ្វាយ ដោយពោលថា "យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់?" នោះឡើយ
31«Öyleyse, `Ne yiyeceğiz?' `Ne içeceğiz?' ya da `Ne giyeceğiz?' diyerek kaygılanmayın.
32ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។
32Uluslar hep bu şeylerin peşinden giderler. Oysa göksel Babanız tüm bunları gereksindiğinizi bilir.
33ចូរស្វែងរកព្រះរាជ្យ របស់ព្រះជាម្ចាស់ និង សេចក្ដីសុចរិត របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
33Siz önce O'nun egemenliğinin ve O'ndaki doğruluğun ardından gidin, o zaman size tüm bunlar da verilecektir.
34កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសំរាប់តែថ្ងៃនោះបានហើយ»។
34O halde yarın için kaygılanmayın. Yarının kaygısı yarının olsun. Her günün derdi kendine yeter.