Khmer

Turkish: New Testament

Matthew

7

1«កុំថ្កោលទោសអ្នកដទៃអោយសោះ ដើម្បីកុំអោយព្រះជាម្ចាស់ថ្កោលទោសអ្នករាល់គ្នា
1«Başkasını yargılamayın ki, siz de yargılanmayasınız.
2បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់អោយអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់អោយអ្នកដទៃ។
2Başkasını nasıl yargılarsanız, siz de aynı yoldan yargılanacaksınız. Hangi ölçekle ölçerseniz, size de aynı ölçek uygulanacak.
3ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ?
3Sen neden kardeşinin gözündeki çöpü görürsün de kendi gözündeki merteği farketmezsin?
4បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបងប្អូនថា "ទុកអោយខ្ញុំផ្ដិតយកល្អងធូលី ចេញពីភ្នែកអ្នក"!
4Senin gözünde mertek varken nasıl olur da kardeşine, `İzin ver de gözündeki çöpü çıkarayım' dersin?
5មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។
5Seni ikiyüzlü! Önce kendi gözündeki merteği çıkar, o zaman kardeşinin gözündeki çöpü çıkarmak için daha iyi görürsün.
6កុំយកអ្វីៗដែលជារបស់វិសុទ្ធ ទៅអោយឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខំាអ្នករាល់គ្នាវិញ»។
6«Kutsal olanı köpeklere vermeyin. İncilerinizi domuzların önüne atmayın. Yoksa bunları ayaklarıyla çiğnedikten sonra dönüp sizi parçalayabilirler.
7« ចូរសុំ នោះព្រះជាម្ចាស់នឹងប្រទានអោយអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកអោយអ្នករាល់គ្នាជាពុំខាន
7«Dileyin, size verilecek; arayın, bulacaksınız; kapıyı çalın, size açılacaktır.
8ដ្បិតអ្នកណាសុំ អ្នកនោះរមែងតែងតែបានទទួល អ្នកណាស្វែងរក អ្នកនោះរមែងតែងតែបានឃើញ ហើយគេតែងតែបើកទ្វារអោយអ្នកដែលគោះ។
8Çünkü her dileyen alır, arayan bulur, kapıyı çalana kapı açılır.
9ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំបុ័ងមិនដែលមាននរណាយកដុំថ្មអោយវាឡើយ
9Hanginiz kendisinden ekmek isteyen oğluna taş verir?
10ហើយបើកូនសុំត្រី ក៏មិនដែលមាននរណាយកពស់អសិរពិសអោយវាដែរ។
10Ya da balık isterse ona yılan verir?
11សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះអោយរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗអោយអស់អ្នកដែលទូលសូមពីព្រះអង្គ យ៉ាងណាទៅទៀត!»។
11Sizler kötü yürekli olduğunuz halde çocuklarınıza güzel armağanlar vermeyi biliyorsanız, göklerde olan Babanızın, kendisinden dileyenlere güzel şeyler vereceği çok daha kesin değil mi?
12«ដូច្នេះ បើអ្នករាល់គ្នាចង់អោយអ្នកដទៃប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ គម្ពីរវិន័យ និង គម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។
12«İnsanların size nasıl davranmasını istiyorsanız, siz de onlara öyle davranın. Kutsal Yasa'nın ve peygamberlerin söylediği budur.
13ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្ដរាយ ធំណាស់ ហើយផ្លូវទៅរកសេចកី្ដវិនាស ក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។
13«Dar kapıdan girin. Çünkü kişiyi yıkıma götüren kapı geniş ve yol enlidir. Bu kapıdan girenler çoktur.
14រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀតហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។
14Yaşama götüren kapı ise dar, yol da çetindir. Bu yolu bulanlar azdır.
15«ចូរប្រយ័ត្ននឹងពួកព្យាការី ក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។
15«Sahte peygamberlerden sakının! Kuzu postuna bürünerek gelirler size, ama özde yırtıcı kurtlardır.
16អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ដ។ ពុំដែលមាននរណាបេះផ្លែទំពំាងបាយជូរ និង ផ្លែឧទុម្ពរ ពីគុម្ពបន្លាឡើយ។
16Onları meyvelerinden tanıyacaksınız. Dikenli bitkilerden üzüm, devedikenlerinden incir toplanabilir mi?
17ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអាក្រក់ តែងផ្ដល់ផ្លែអាក្រក់។
17Bunun gibi, her iyi ağaç iyi meyve verir, kötü ağaç ise kötü meyve verir.
18ដើមឈើល្អមិនអាចផ្ដល់ផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ក៏មិនអាចផ្ដល់ផ្លែល្អបានដែរ។
18İyi ağaç kötü meyve veremez. Kötü ağaç da iyi meyve veremez.
19ដើមឈើណាមិនផ្ដល់ផ្លែល្អ គេនឹងកាប់យកទៅដុត។
19İyi meyve vermeyen her ağaç kesilip ateşe atılır.
20រីឯពួកព្យាការីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ដ»។
20Böylece sahte peygamberleri meyvelerinden tanıyacaksınız.
21« អ្នកដែលចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខនោះវិញ។
21«Beni, `Rab! Rab!' diye çağıran herkes Göklerin Egemenliğine girecek değildir. Ancak göklerde olan Babamın isteğini yerine getiren girecektir.
22នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ"។
22O gün birçokları bana diyecek ki, `Rab! Rab! Biz senin adınla peygamberlik etmedik mi? Senin adınla cinler kovmadık mı? Senin adınla birçok mucize yapmadık mı?'
23ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា "ពួកអ្នកប្រព្រឹត្ដ អំពើទុច្ចរិតអើយ! ចូរថយចេញអោយឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!" »។
23O zaman ben de onlara açıkça şöyle diyeceğim: `Ben sizi hiç tanımadım. Çekilin önümden, ey kötülük yapanlar!'
24«អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្ដតាមអ្នកនោះប្រៀបបានទៅនឹងមនុស្ស ឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។
24«İşte bu sözlerimi duyup uygulayan herkes, evini kaya üzerinde kuran akıllı adama benzer.
25ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។
25Yağmur yağmış, seller yükselmiş, yeller esmiş ve eve saldırmış; ama ev yıkılmamış. Çünkü kaya üzerine kurulmuştu.
26រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្ដតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់
26Bu sözlerimi duyup da uygulamayan herkes, evini kum üzerinde kuran budala adama benzer.
27ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។
27Yağmur yağmış, seller yükselmiş, yeller esmiş ve eve yüklenmiş. Ve ev çökmüş; çöküşü de korkunç olmuş.»
28កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ ចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលព្រះអង្គប្រៀនប្រដៅ
28İsa konuşmasını bitirince, halk O'nun öğretişine şaşıp kaldı.
29ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ របស់ពួកគេ។
29Çünkü onlara kendi din bilginleri gibi değil, yetkili biri gibi ders veriyordu.