1កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។
1İsa dağdan inince büyük bir kalabalık O'nun ardından gitti.
2ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយជាស្អាតបរិសុទ្ធ ផង»។
2Bu sırada cüzamlı bir adam yaklaşıp O'nun önünde yere kapanarak, «Rab» dedi, «eğer istersen beni temiz kılabilirsin.»
3ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយចូរអោយបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។
3İsa elini uzatıp adama dokundu, «İsterim, temiz ol!» dedi. Adam hemen o anda cüzamdan temizlendi.
4ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នអោយមែនទែន កុំនិយាយប្រាប់អោយនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ ហើយថ្វាយតង្វាយដូចលោកម៉ូសេ បានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
4Sonra İsa adama, «Sakın kimseye bir şey söyleme!» dedi. «Git, kâhine görün ve cüzamdan temizlendiğini herkese kanıtlamak için Musa'nın buyurduğu adağı sun.»
5នៅពេលព្រះយេស៊ូយាងចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ ចូលមកគាល់ព្រះអង្គ ទូលអង្វរថា៖
5İsa Kefernahum'a varınca bir yüzbaşı O'na gelip, «Ya Rab» diye yalvardı, «felçli uşağım korkunç acılar içinde evde yatıyor.»
6«លោកម្ចាស់អើយ! អ្នកបំរើរបស់ខ្ញុំប្របាទដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។
7İsa, «Gelip onu iyileştireceğim» dedi.
7ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់អោយបានជា»។
8Ama yüzbaşı, «Rab, ben layık değilim ki, çatımın altına giresin!» karşılığını verdi. «Sen yeter ki bir söz söyle, uşağımiyileşir.
8នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបំរើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។
9Ben de buyruk altında bir adamım, benim de buyruğumda askerlerim var. Birine, `Git' derim, gider; bir diğerine, `Gel' derim, gelir; köleme, `Şunu yap' derim, yapar.»
9ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់អោយទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតអោយមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបំរើអោយធ្វើការអ្វីមួយ គេនឹងធ្វើតាម»។
10İsa, duyduğu bu sözlere hayran kaldı. Ardından gelenlere, «Size doğrusunu söyleyeyim» dedi, «ben böyle imanı İsrail'de kimsede görmedim.
10កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គស្ងើចសរសើរណាស់ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។
11Size şunu söyleyeyim, doğudan ve batıdan birçok insan gelecek, Göklerin Egemenliğinde İbrahim, İshak ve Yakup'la birlikte sofraya oturacaklar.
11ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និង ទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុង~ព្រះរាជ្យ ~នៃស្ថានបរមសុខ ជាមួយលោកអប្រាហាំ លោកអ៊ីសាក និង លោកយ៉ាកុប។
12Ama bu egemenliğin asıl mirasçıları dışarıya, karanlığa atılacak. Orada ağlayış ve diş gıcırtısı olacaktır.»
12រីឯអស់អ្នកដែលត្រូវចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បែរជាដេញអោយទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។
13Sonra İsa yüzbaşıya, «Git, inandığın gibi olsun» dedi. Ve uşak o anda iyileşti.
13បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូមុំាងថា៖«អញ្ជើញត្រឡប់ទៅវិញទៅសុំអោយបានសំរេចតាមជំនឿរបស់លោកចុះ!»។ អ្នកបំរើក៏បានជាសះស្បើយនៅពេលនោះ។
14İsa Petrus'un evine geldiğinde, onun kaynanasının ateşler içinde yattığını gördü.
14បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកពេត្រុស ទតឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសំរាន្ដនៅលើគ្រែ។
15İsa kadının eline dokununca ateşi düşüverdi. Kadın kalkıp İsa'ya hizmet etmeye başladı.
15ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបំរើព្រះអង្គ។
16Akşam olunca cine tutsak birçok kişiyi kendisine getirdiler. İsa onlardaki kötü ruhları bir sözle kovdu, hastaların hepsini iyileştirdi.
16លុះដល់ល្ងាច គេនាំមនុស្សអារក្សចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺអោយបានជាគ្រប់ៗគ្នា
17Bu, Yeşaya peygamber aracılığıyla bildirilen şu sözün yerine gelmesi için oldu: «Zayıflıklarımızı O kaldırdı, hastalıklarımızı O yüklendi.»
17ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី អេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ»។
18İsa, çevresindeki kalabalığı görünce gölün karşı yakasına geçilmesini buyurdu.
18កាលព្រះយេស៊ូឃើញបណ្ដាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាអោយគេចេញ ទូកទៅត្រើយម្ខាង។
19O sırada din bilginlerinden biri gelip O'na şöyle dedi: «Öğretmenim, nereye gidersen, senin ardından geleceğim.»
19ពេលនោះ មានអាចារ្យ ម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្ដទៅតាមលោកទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។
20İsa ona, «Tilkilerin ini, gökte uçan kuşların yuvası var, ama İnsanoğlu'nun başını yaslayacak bir yeri yok» dedi.
20ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជំរកសំរាកសោះឡើយ»។
21Bir diğer öğrencisi İsa'ya, «Rab, izin ver de önce gidip babamı gömeyim» dedi.
21មានសិស្សមួយរូបទៀតទូលព្រះអង្គថា៖ «លោកម្ចាស់ សូមលោកអនុញ្ញាតអោយខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។
22İsa ona, «Sen ardımdan gel» dedi. «Ölüleri bırak, kendi ölülerini kendileri gömsünler.»
22ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកអោយមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។
23İsa kayığa binince, ardından öğrencileri de bindi.
23ព្រះយេស៊ូយាងចុះទូក ហើយពួកសិស្ស នាំគ្នាទៅជាមួយព្រះអង្គដែរ។
24Gölde ansızın büyük bir fırtına koptu. Öyle ki, dalgalar kayığın üzerinden aşıyordu. İsa ise uykuya dalmıştı.
24ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលអោយរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ទ្រង់ផ្ទំលក់។
25Öğrenciler gidip O'nu uyandırarak, «Rab, kurtar bizi, batıyoruz!» dediler.
25ពួកសិស្ស ចូលទៅជិតដាស់ព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។
26İsa, «Ey imanı kıt olanlar, neden korkuyorsunuz?» dedi. Sonra kalkıp rüzgârı ve gölü azarladı. Ortalık sütliman oldu.
26ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ ព្រះអង្គក្រោកឈរឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និង សមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។
27Hepsi hayret içinde kaldı. «Bu nasıl bir adam ki, rüzgâr da göl de O'nun sözünü dinliyor?» dediler.
27ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និង សមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។
28İsa gölün karşı yakasında Gadaralıların memleketine vardığında, cine tutsak iki kişi mezarlık mağaralardan çıkıp O'nu karşıladı. Bunlar öyle tehlikeliydi ki, o yoldan kimse geçemiyordu.
28កាលព្រះយេស៊ូ និង ពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន មានបុរសអារក្សចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតំរង់មករកព្រះអង្គ។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះទេ។
29İsa'ya, «Ey Tanrı'nın Oğlu, bizden ne istiyorsun?» diye bağırdılar. «Buraya, zaman dolmadan bize işkence etmeye mi geldin?»
29អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។
30Onlardan uzakta otlayan büyük bir domuz sürüsü vardı.
30នៅឆ្ងាយពីនោះបន្ដិចមានជ្រូកមួយហ្វូងធំកំពុងរកស៊ី។
31Cinler İsa'ya, «Bizi kovacaksan, şu domuz sürüsüne gönder» diye yalvardılar.
31ពួកអារក្សអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំអោយ ចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។
32İsa onlara, «Gidin!» dedi. Cinler de adamlardan çıkıp domuzların içine girdiler. O anda bütün sürü dik yamaçtan aşağı koşuşarak göle atlayıp boğuldu.
32ព្រះយេស៊ូមានព្រះបន្ទូលទៅអារក្សថា ៖ «ទៅចុះ!»។ ពួកអារក្សក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំតំរង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។
33Domuzları güdenler ise kaçıp kente gittiler. Cinli adamlarla ilgili haberleri dahil, olup bitenlerin hepsini anlattılar.
33អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអារក្សចូលទាំងពីរនាក់នោះផង។
34Bunun üzerine bütün kent halkı İsa'yı karşılamaya çıktı. O'nu görünce bölgelerinden ayrılması için yalvardılar.
34អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរព្រះអង្គអោយចាកចេញពីស្រុកភូមិរបស់គេ។