1ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និង នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គដែលយាងមកយ៉ាងឱឡារឹក ដើម្បីគ្រងរាជ្យនោះថា
1I command you therefore before God and the Lord Jesus Christ, who will judge the living and the dead at his appearing and his Kingdom:
2ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេអោយដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និង បង្រៀនគេ ដោយចិត្ដអត់ធ្មត់គ្រប់ជំពូក
2preach the word; be urgent in season and out of season; reprove, rebuke, and exhort, with all patience and teaching.
3ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្ដរបស់គេ គ្រាន់តែអោយពីរោះត្រចៀកប៉ុណ្ណោះ។
3For the time will come when they will not listen to the sound doctrine, but, having itching ears, will heap up for themselves teachers after their own lusts;
4គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។
4and will turn away their ears from the truth, and turn aside to fables.
5ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនអោយបានល្អប្រសើរផង។
5But you be sober in all things, suffer hardship, do the work of an evangelist, and fulfill your ministry.
6រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។
6For I am already being offered, and the time of my departure has come.
7ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។
7I have fought the good fight. I have finished the course. I have kept the faith.
8ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបានបំរុងភួងជ័យនៃសេចក្ដីសុចរិតទុកសំរាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានអោយខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានអោយខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានអោយអស់អ្នកដែលមានចិត្ដស្រឡាញ់ ទន្ទឹងរង់ចំាព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។
8From now on, there is stored up for me the crown of righteousness, which the Lord, the righteous judge, will give to me on that day; and not to me only, but also to all those who have loved his appearing.
9ចូរលៃលកទៅរកខ្ញុំជាប្រញាប់។
9Be diligent to come to me soon,
10លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។
10for Demas left me, having loved this present world, and went to Thessalonica; Crescens to Galatia, and Titus to Dalmatia.
11មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។
11Only Luke is with me. Take Mark, and bring him with you, for he is useful to me for service.
12ខ្ញុំបានចាត់ លោកទីឃីកុសអោយទៅក្រុងអេភេសូ។
12But I sent Tychicus to Ephesus.
13ពេលអ្នកចេញទៅ ចូរយកអាវធំដែល ខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។
13Bring the cloak that I left at Troas with Carpus when you come, and the books, especially the parchments.
14លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ដនោះ ជាមិនខាន។
14Alexander, the coppersmith, did much evil to me. The Lord will repay him according to his works,
15អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។
15of whom you also must beware; for he greatly opposed our words.
16ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយគ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។
16At my first defense, no one came to help me, but all left me. May it not be held against them.
17មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និង ប្រទានអោយខ្ញុំមានកម្លាំង ដើម្បីអោយខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយអោយសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំ អោយរួចពីមាត់សឹង្ហដែរ។
17But the Lord stood by me, and strengthened me, that through me the message might be fully proclaimed, and that all the Gentiles might hear; and I was delivered out of the mouth of the lion.
18ព្រះអម្ចាស់នឹងរំដោះខ្ញុំអោយរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំដើម្បីអោយខ្ញុំបានចូលទៅក្នុងព្រះរាជ្យ របស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
18And the Lord will deliver me from every evil work, and will preserve me for his heavenly Kingdom; to whom be the glory forever and ever. Amen.
19សូមជំរាបសួរនាងព្រីស៊ីល និង លោកអគីឡាព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។
19Greet Prisca and Aquila, and the house of Onesiphorus.
20លោកអេរ៉ាស្ទុស ស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺអោយនៅក្រុងមីលេត។
20Erastus remained at Corinth, but I left Trophimus at Miletus sick.
21ចូរលៃលកទៅអោយបានមុនរដូវត្រជាក់ កុំបីខាន។ លោកអ៊ើប៊ូឡូស លោកពូដេន លោកលីណូសនាងក្លូឌាស និង បងប្អូនឯទៀតៗទាំងអស់សូមជំរាបសួរមកអ្នក។
21Be diligent to come before winter. Eubulus salutes you, as do Pudens, Linus, Claudia, and all the brothers.
22សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក! សូមអោយបងប្អូនប្រកបដោយព្រះគុណ! អាម៉ែន។
22The Lord Jesus Christ be with your spirit. Grace be with you. Amen.