1ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បាន ត្រាស់ហៅបងប្អូន ចូររស់នៅ អោយបានសមរម្យនឹងការត្រាស់ហៅនោះទៅ។
1I therefore, the prisoner in the Lord, beg you to walk worthily of the calling with which you were called,
2ចូរបន្ទាបខ្លួន មានចិត្ដស្លូតបូត និង ចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
2with all lowliness and humility, with patience, bearing with one another in love;
3ចូរយកចិត្ដទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្ដធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។
3being eager to keep the unity of the Spirit in the bond of peace.
4ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។
4There is one body, and one Spirit, even as you also were called in one hope of your calling;
5ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក មានតែមួយ។
5one Lord, one faith, one baptism,
6ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និង សណ្ឋិតនៅក្នុងមនុស្សទាំងអស់។
6one God and Father of all, who is over all, and through all, and in us all.
7ព្រះអង្គបានផ្ដល់ព្រះគុណមកអោយយើងម្នាក់ៗតាមកំរិតព្រះអំណោយទាន ដែលព្រះគ្រិស្ដប្រទានមកយើង។
7But to each one of us was the grace given according to the measure of the gift of Christ.
8ហេតុនេះហើយបានជាមានថ្លែងទុកថា ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយព្រះអង្គប្រទានព្រះអំណោយទាន ផ្សេងៗដល់មនុស្សលោក»។
8Therefore he says, “When he ascended on high, he led captivity captive, and gave gifts to men.” Psalm 68:18
9ពាក្យថា"យាងឡើងទៅ"នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថាព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។
9Now this, “He ascended,” what is it but that he also first descended into the lower parts of the earth?
10ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ ដើម្បីបំពេញអ្វីៗទាំងអស់។
10He who descended is the one who also ascended far above all the heavens, that he might fill all things.
11គឺព្រះអង្គហើយ ដែលបានប្រទានអោយអ្នកខ្លះមានមុខងារជាសាវ័ក អោយអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ អ្នកខ្លះជាអ្នកគង្វាល និង អ្នកខ្លះទៀតជាអ្នកបង្រៀន
11He gave some to be apostles; and some, prophets; and some, evangelists; and some, shepherds or, pastors and teachers;
12ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធអោយបំពេញមុខងារបំរើ និង កសាងព្រះកាយរបស់ព្រះគ្រិស្ដឡើង
12for the perfecting of the saints, to the work of serving, to the building up of the body of Christ;
13រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និង ទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់ព្រះគ្រិស្ដដែលបំពេញអ្វីៗទាំងអស់។
13until we all attain to the unity of the faith, and of the knowledge of the Son of God, to a full grown man, to the measure of the stature of the fullness of Christ;
14ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានា ផាត់ចុះផាត់ឡើង នោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬ ចាញ់កលល្បិចមនុស្សដែលពូកែនាំអោយវង្វេងនោះទៀតដែរ។
14that we may no longer be children, tossed back and forth and carried about with every wind of doctrine, by the trickery of men, in craftiness, after the wiles of error;
15ផ្ទុយទៅវិញ បើយើងប្រព្រឹត្ដតាមសេចក្ដីពិតដោយចិត្ដស្រឡាញ់ យើងនឹងបានចំរើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់ព្រះគ្រិស្ដជាសិរសា
15but speaking truth in love, we may grow up in all things into him, who is the head, Christ;
16គឺព្រះអង្គហើយ ដែលធ្វើអោយព្រះកាយទាំងមូលបានផ្គុំគ្នា និង ភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបំរើព្រះកាយ តាមកំរិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីអោយព្រះកាយនោះចំរើន និង កសាងឡើង ក្នុងសេចក្ដីស្រឡាញ់។
16from whom all the body, being fitted and knit together through that which every joint supplies, according to the working in measure of each individual part, makes the body increase to the building up of itself in love.
17ដូច្នេះ ខ្ញុំសូមជំរាបបងប្អូន និង បញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្ដតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។
17This I say therefore, and testify in the Lord, that you no longer walk as the rest of the Gentiles also walk, in the futility of their mind,
18គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ព្រោះគេមិនស្គាល់ព្រះអង្គ ហើយមានចិត្ដរឹងរូសទៀតផង។
18being darkened in their understanding, alienated from the life of God, because of the ignorance that is in them, because of the hardening of their hearts;
19ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្ដអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្ដលោភលន់របស់គេ។
19who having become callous gave themselves up to lust, to work all uncleanness with greediness.
20រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រិស្ដរបៀបនេះទេ។
20But you did not learn Christ that way;
21ប្រសិនបើបងប្អូនបានឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្ដីពិតដែលមកពីព្រះអង្គមែន
21if indeed you heard him, and were taught in him, even as truth is in Jesus:
22បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្ដនេះចោលទៅ។
22that you put away, as concerning your former way of life, the old man, that grows corrupt after the lusts of deceit;
23ត្រូវប្រែគំនិតប្រាជ្ញា និង វិញ្ញាណអោយបានថ្មីឡើង
23and that you be renewed in the spirit of your mind,
24ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និង វិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
24and put on the new man, who in the likeness of God has been created in righteousness and holiness of truth.
25ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ» ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
25Therefore putting away falsehood, speak truth each one with his neighbor. For we are members of one another.
26ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្នកុំប្រព្រឹត្ដអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។
26“Be angry, and don’t sin.” Psalm 4:4 Don’t let the sun go down on your wrath,
27កុំហុចឱកាសអោយមារ មកល្បួងបងប្អូន។
27neither give place to the devil.
28អ្នកណាធ្លាប់លួចកុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្ដទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។
28Let him who stole steal no more; but rather let him labor, working with his hands the thing that is good, that he may have something to give to him who has need.
29កុំអោយមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកអោយអ្នកស្ដាប់ផងដែរ។
29Let no corrupt speech proceed out of your mouth, but such as is good for building up as the need may be, that it may give grace to those who hear.
30កុំធ្វើអោយព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះជាម្ចាស់ ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសំគាល់របស់ព្រះវិញ្ញាណមកលើបងប្អូនទុកសំរាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។
30Don’t grieve the Holy Spirit of God, in whom you were sealed for the day of redemption.
31សូមបងប្អូនកំចាត់ចិត្ដជូរចត់ ចិត្ដក្ដៅក្រហាយកំហឹង សំរែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។
31Let all bitterness, wrath, anger, outcry, and slander, be put away from you, with all malice.
32ត្រូវមានចិត្ដសប្បុរស និង ចេះអាណិតមេត្ដាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមកដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រិស្ដដែរ។
32And be kind to one another, tenderhearted, forgiving each other, just as God also in Christ forgave you.