1Kuapeuh Jesu tuh Kris ahi chih gingta tuh Pathian suahsak ahi; kuapeuh a suaksakpa itin a suahsak leng a it nak.
1អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។
2Hiaiah Pathian tate i it chih i thei, Pathian i ita, a thupiakte i zuihin.
2ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និង ប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះជាម្ចាស់។
3Pathian i itna tuh hiah ahi, a thupiakte i zuihna; a thupiakte tuh a haksa ngal keia.
3យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមបទបញ្ជាទាំងប៉ុន្មាន។ បទបញ្ជារបស់ព្រះអង្គមិនតឹងតែងទេ
4Pathian suahsak peuhin khovel a zou jel ngala; hiai ahi khovel tunga vualzohna, i ginna.
4ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះគឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។
5Jesu tuh Pathian Tapa ahi chih gingmi kia ngal lou, kuan khovel a zou jela?
5តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។
6Hiai ahi, tui leh sisana hongpaipa, Jesu Kris; tui kiaah hi louin, tuiah leh sisan ah ahi jaw.
6ព្រះយេស៊ូគ្រិស្ដនេះហើយ ដែលបានយាងមកក្នុងលោកនេះ ដោយទឹក និង លោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និង លោហិតផង។ ព្រះវិញ្ញាណបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។
7Theisakpa tuh Kha ahi, Kha tuh thutak a hihjiakin.
7មានបន្ទាល់បីគឺ
8Theihpihtu thum a om uhi, Kha leh tui leh sisan; huai thumte tuh akituhtuak uhi.
8ព្រះវិញ្ញាណទឹក និង លោហិត ហើយបន្ទាល់ទាំងបីនេះ រួមគ្នាផ្ដល់សក្ខីភាពតែមួយ។
9Mihing theihsakna bawn i san leh, Pathian theihsakna a thupi zo ngala; Pathian theihsakna tuh hiai ahi, Ka Tapa tanchin ka theisakta, chih ahi ngala.
9ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។
10Pathian Tapa gingmi amah ah theihna aneia Pathian gingloumin amah tuh juautheiin abawl ahi, Pathianin a Tapa tanchin a theihsak tuh a gintak louh jiakin.
10អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។
11Theihsakna tuh hiai ahi, Pathianin khantawna hinna a honpia a, huai hinna tuh a Tapa ah a om hi.
11រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។
12Tua Tapa neiin hinna a nei hi; Pathian Tapa neilouin hinna a neikei hi.
12អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។
13Khantawnin hinna na nei uh chih na theihna ding un, nou Pathian Tapa min gingtate kiangah hiai thu ka gelh a hi
13ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។
14Hiaipen amah tunga i hanna ahi, bangpeuhmah amah deihlam banga i nget leh, aman a honngaihkhiak sak nakna ah;
14ហេតុនេះហើយបានជាយើងមានចិត្ដរឹងប៉ឹងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វី ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងព្រះសណ្ដាប់យើងជាមិនខាន។
15Huchiin, bangpeuhmah i nget tuh a honngaih khiaksak chih i thei leh, a kianga i thil nget tak tuh i muta chih i thei hi.
15បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។
16Kuapeuhmahin a unau, sihna khop hi lou khelhna hihin mu leh, a nget sak ding, huchiin Pathianin a ngenmi kiangah sihna khop hi lou khelhna hihte adingin hinna a pe ding hi. Sihna khop khelhna a oma; huchi bang lamah a nget sak ding ka chi ahi kei hi.
16ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាបដែលមិនបណ្ដាលអោយស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតអោយបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាបដែលមិនបណ្ដាលអោយស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម៉្យាងដែលបណ្ដាលអោយស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំអោយទូលអង្វរទេ។
17Diktatlouhna tengteng tuh khelhna ahi; sihna khop hi lou khelhna leng a om sam hi.
17អំពើទុច្ចរិតទាំងប៉ុន្មាន សុទ្ធតែជាអំពើបាបទាំងអស់ប៉ុន្ដែ មានអំពើបាបខ្លះមិនបណ្ដាលអោយស្លាប់ឡើយ។
18Kuapeuh Pathian suahsakin thil a hihkhial kei chih i thei hi; Pathian Suahsakpan amah a kem gige a, giloupan khoih leng a khoih theikei him ahi.
18យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ទ្រង់ការពារអ្នកនោះ ហើយមារ កំណាចពុំអាចយាយីគេបានឡើយ។
19Huan, Pathian akipan i hih ua leh, khovel pumpi tuh giloupa thuthuin a om chih i thei hi.
19យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។
20Huan, Pathian Tapa tuh ahongpaia, Mi diktat tuh theithei dingin theihtheihna a honpia chih i thei behlap uhi; huan, eite, a Tapa Jesu Krisa i om in, Mi Diktat ah i om uhi. Amah tuh Pathian dik tak ahi a, khantawn hinna leng a nei hi.Naute aw, milim lakah kihemkhia un. Amen.
20យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទ្រង់ប្រទានប្រាជ្ញាអោយយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។
21Naute aw, milim lakah kihemkhia un. Amen.
21កូនចៅអើយ ចូរចៀសអោយផុតពីការគោរពព្រះក្លែងក្លាយ។