Paite

Khmer

2 Corinthians

10

1Huan, kei Paula, na lak ua na mitmuh ua thunuailut taka oma, na kiang ua om louh taka noumau lama khauh ngal nakin, Kris lungnemna leh nunnemnain honngen ahi;
1ខ្ញុំប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបងប្អូន ខ្ញុំមានឫកពារសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹងរ៉ឹងដាក់បងប្អូន ខ្ញុំសូមដាស់តឿនបងប្អូនដោយចិត្ដស្លូតបូត និង ដោយចិត្ដល្អសប្បុរសមកពីព្រះគ្រិស្ដ
2A hi, na kiang ua ka om chiangin, khenkhat sa banga oma honsepte tunga hang taka om ka tup ngamna bangin, kon khauhkhum akul louhna dingin kon ngen ahi.
2ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្ដខ្ញុំអោយបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្ដរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។
3Sa ah om mahleng, sa kidou bangin i dou kei ua,
3ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ
4Eite kigalvannate jaw sa leng ahi keia, kulhpi kip tak phelna dinga Pathian jiaka thilhih thei tak galvan ahi jaw.
4ដ្បិតគ្រឿងសស្ដ្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងរបស់មនុស្សទេ គឺជាអាវុធដ៏ មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ដែលអាចរំលំកំពែងបន្ទាយនានា។ យើងរំលំការរិះគិត
5Lunga gel pansante leh thil sang chiteng Pathian theihna dal dinga sang taka bawlte i phuk jel; ngaihtuahna chiteng Kris thumanna sikhaa piin;
5និង គំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារំាងមិនអោយស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្ដគំនិត អោយមកស្ដាប់បង្គាប់ព្រះគ្រិស្ដវិញ។
6Na thumandan uh hihkima a om chiangin, thumanlouhna tengteng phula ding nangawn aleng mansaa omin.
6នៅពេលណាបងប្អូនស្ដាប់បង្គាប់ទាំងស្រុង ហើយនោះ យើងក៏ប្រុងប្រៀបខ្លួនដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ដែរ។
7Na mitmuh ua, thil omte en jel un. Kuamahin Krisa hia a kigintak leh, hiai tuh amah ngaihtuah nawn hen, amah Krisa hi mahbangin, koute leng ka hi sam uhi.
7សុំបងប្អូនពិចារណាអោយបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ អ្នកនោះតោងគិតអោយច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។
8Ka thuneihna uh (nou hihsiatna ding ahi keia, noumau bawl hoih jawkna dinga Toupan a honpiak) suang nawn semsem mahle ung ka zahlak kei ding uhi.
8ព្រះអម្ចាស់ប្រទានអំណាចអោយយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្ដិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។
9Ka lai khakte-a nou honhihlau tum banga ka lat louhna dingin huai ka chi ahi.
9ខ្ញុំមិនចង់អោយបងប្អូនស្មានថា ខ្ញុំមានបំណងបំភ័យបងប្អូន តាមសំបុត្រទាំងនេះឡើយ
10A laikhakte jaw a gikin, a khauha, a pumpi lam bel a jawngkhala, apau leng a hawmthohhuai ahi, a chi ngal ua.
10ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះគាត់មិនហ៊ានធ្វើអ្វីនរណាទេហើយក៏គ្មានវោហារអ្វីដែរ »។
11Ka om mang chiang ua ka laikhakte ua ka thu gelh uleh, huailaia na kiang ua ka om chiang ua ka hih ding uh a kibatlouhna a om kei chih huchibang miten a theisiam ding uh ahi.
11អ្នកដែលនិយាយដូច្នេះត្រូវគិតថា ពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្ដបែបនោះដែរ។
12Khenkhat amau kiphatte lakah ka kisim khawm ngam kei ua, amau toh leng ka kitenpih ngam sam uh ahi keia, ahihhangin, amau jaw amau leh amau kitehin, amau leh amau kitehpihin lungsim neilouin a om uhi.
12យើងមិនហ៊ានលើកខ្លួនអោយស្មើនឹងអ្នកខ្លះដែលតែងតំាងខ្លួនឯង ឬ ក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់ សំរាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ!
13Kou jaw ka tehna hun val un ka uang kei ding uh, Pathianin uk a hontang saka, huai tehna bang jelin ka uang zo ding uhi, noumaute leng uk hial dinga tehna.
13រីឯយើងវិញយើងមិនអួតខ្លួនហួសកំរិតទេ គឺយើងធ្វើតាមកំរិតនៃព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុក ដោយប្រទានអោយយើងបានមកដល់ស្រុកបងប្អូននេះ។
14Uk phal louhpi honuk bangin ka huap lian lo ngal kei ua; Kris Tanchin Hoih genin na kho pha un leng ka hongpai uhi.
14បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកអោយយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេដើម្បីនាំដំណឹងល្អរបស់ព្រះគ្រិស្ដ យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។
15Ka tehna hun val uh, midang sepgimte jaw, ka suang kei ua; na ginna uh a khandan bang jelin, na lak ua ka louma uh nakpitaka hihletin leh om chih lametna ka nei jaw uhi,
15យើងមិនអួតខ្លួនហួសកំរិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថាជំនឿរបស់បងប្អូននឹងចំរើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកអោយយើង។
16Midang loumaa a sepsa suang louin, na khen lam gam uh phaa leng Tanchin Hoih ka gen theihna ding un.
16បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានានៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។
17Himahleh, a suang peuhin Toupa suang hen.Amah kiphatin phat a loh ngal keia, Toupan a gen hoihin phat a loh jaw ahi.
17អ្នកណាចង់អួតអាងត្រូវអួតអាង អំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ។
18Amah kiphatin phat a loh ngal keia, Toupan a gen hoihin phat a loh jaw ahi.
18អ្នកដែលគួរអោយគេទុកចិត្ដ មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។