1Upain deihtak Gaia thutaka ka it kiangah:
1ខ្ញុំជាចាស់ទុំ សូមជំរាបមកប្អូនកៃយុស ជាទីស្រឡាញ់ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។
2Deihtak, na khain vualjawlna a muh bangin, bangkima vualjawlna na muh leh na dam theihna dingin ka thum jel ahi.
2ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរអោយប្អូនបានប្រកបដោយសេចក្ដីសុខ គ្រប់ជំពូកទាំងអស់ គឺអោយប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។
3Unaute hongpaiun, na hinna takdan a hontheihsak lai un, ka kipak mahmah ngala, thutaka na om taktak jiakin.
3នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថាប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិតដូចប្អូនប្រតិបត្ដិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់។
4Ka tate thutakah a om uh chih ka jak kana kipahna thupi jaw himhim ka neikei hi.
4គ្មានអ្វីអាចធ្វើអោយខ្ញុំមានអំណរ ខ្លាំងជាងបានឮថាកូនចៅរបស់ខ្ញុំប្រតិបត្ដិតាមសេចក្ដីពិតនោះឡើយ។
5Deihtak, unaute mikhual hi mahle uh, a tung na hih peuhah muanhuai takin na hih jela:
5ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្ដស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបំរុងបងប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។
6Huaiten saptuamte maah na itna a thei sakta uhi; amau tuh a zinna ua Pathian mi hihtuak hima na makaih leh a hoih ding hi;
6បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង
7Amah jiaka Jentelte kianga kipan bangmah la louin a pawt ngal ua.
7ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។
8Huchiin, thutak seppihte i hih theihna dingin huchibang mite tuh eiten i kipahpih ding ahi.
8ដូច្នេះ យើងត្រូវតែជួយទំនុកបំរុងមនុស្សបែបនេះ ដើម្បីអោយយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។
9Saptuamte kiangah thu neukha jaw ka gelhta; himahleh, Diotriphi a lak ua tungnun ut nakpan a kipahpih ngal keia.
9ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លី មកជូនក្រុមជំនុំ តែឌីអូត្រែបដែលចូលចិត្ដធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។
10Huaijiakin. ka hongpai aleh, a thilhihte tuh ka thei khe sak nawn dinga, i tunguah thu giloou gena a kimtamdan; huai leng hun a sa keia, amah ngeiin unaute a kipahpih keia, a kipahpih nuamte leng a khoua, saptuamte laka kipan a delhkhia hi.
10ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីអំពើដែលគាត់បានប្រព្រឹត្ដ គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃំាងអស់អ្នកដែលចង់ទទួល មិនអោយទទួល និង ដេញគេចេញពីក្រុមជំនុំថែមទៀតផង។
11Deihtak, gilou jaw ching ken, hoih ching jaw in. Thilhoih hihmi tuh Pathian laka ahi; thil gilou hihmin Pathian a mu ngei kei hi.
11ប្អូនជាទីស្រឡាញ់ កុំយកតំរាប់តាមអំពើអាក្រក់ឡើយ សូមយកតំរាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្ដអំពើល្អ អ្នកនោះកើតមកពីព្រះជាម្ចាស់ រីឯអ្នកប្រព្រឹត្ដអំពើអាក្រក់ ពុំដែលបានឃើញព្រះជាម្ចាស់ឡើយ។
12Demetria-in mi tengteng phat a hoha, thutaka phat nangawn a loh behlap hi; ahi, en leng i phat ahi; i phatna tuh a dik ahi chih na thei hi.
12ចំណែកឯដេមេទ្រាសវិញ ពួកបងប្អូនបាននិយាយល្អពីគាត់គ្រប់ៗគ្នា ហើយសូម្បីតែសេចក្ដីពិតផ្ទាល់ ក៏បានផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ។ រីឯយើងវិញ យើងសុំផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ ប្អូនដឹងស្រាប់ហើយថា សក្ខីភាពរបស់យើងជាសេចក្ដីពិត។
13Na kiangah thu tampi gelh ding ka neia, himahleh, laitui leh laigelhnain na kianga gelh ka ut kei hi;
13ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយទឹកខ្មៅ និង ស្លាបប៉ាកកាទេ។
14Sawtlou nung chiangin honmuh ka lamen jaw hi, huchiin kimatuahin i kihou ding. Khamuanna na tungah om hen.I lawmten chibai a honbuk uhi. A min uh lou chiatin lawmte khawng chibai honbuk sak in.
14ខ្ញុំសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗខាងមុខ ហើយយើងនឹងនិយាយជាមួយគ្នា ផ្ទាល់មាត់តែម្ដង។
15I lawmten chibai a honbuk uhi. A min uh lou chiatin lawmte khawng chibai honbuk sak in.
15សូមអោយប្អូនបានប្រកបដោយសេចក្ដីសុខសាន្ដ! មិត្ដភក្ដិទាំងអស់ ក៏សូមជំរាបសួរមកប្អូនដែរ។ សូមជំរាបសួរមកមិត្ដភក្ដិគ្រប់ៗរូប ដែលនៅទីនេះផង។