Paite

Khmer

Acts

16

1Huan, Darbi, khua leh Listra khua ah leng a hoh a; huaiah nungjui khat a min Timothi a oma; amah tuh gingta sam Juda numei tapa ahi, a pa bel Grik ahi a;
1លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្ស មួយរូបឈ្មោះធីម៉ូថេ ជាកូនរបស់ស្ដ្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក
2Listra leh Ikoniam khua a unau omten amah a phat mahmah uhi.
2គាត់មានកេរ្ដិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និង បងប្អូននៅក្រុងអ៊ីកូនាម។
3Paula in amah tuh a kianga hoh sam dingin a deiha; huchiin huailama Juda omte jiak in a zek a sumsaka, a pa Grik ahi chih a thei vek ngal ua.
3លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើ ពិធីកាត់ ស្បែក អោយព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។
4Huan, kho tenga a paikawm un Jerusalem khua a sawltak leh upa omte vaihawm jui dingin unaute kiangah a pe jel uhi.
4នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿអោយដឹង អំពីសេចក្ដីសំរេចរបស់ក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យ នៅក្រុងយេរូសាឡឹម ហើយសុំអោយគេអនុវត្ដតាម។
5Huchiin, ginna ah saptuam pawlte a kipta ua, nitengin a khang deuhdeuh uhi.
5ក្រុមជំនុំនានា ក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។
6Huan, Kha Siangthouin Asia gama thugen a kham jiakin Phrigia leh Galatia gam a tawn suakta ua.
6ព្រះវិញ្ញាណដ៏វិសុទ្ធ បានឃាត់ពួកលោកប៉ូល មិនអោយទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និង ដែនដីកាឡាទី។
7Huan, Missia gam kiang a tun un Bithinia gama lut a tum ua; himahleh Jesu Khain a phal kei hi.
7ពេលទៅដល់ជិតស្រុកមីស៊ាលោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្ដែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតអោយទៅទេ។
8Huchiin, Missia gam a kheng ua, Troasi khua ah a hoh sukta uhi.
8ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ាទៅដល់ក្រុងត្រូអាស។
9Huan, janin Paulain mengmu bangin Masidonia gama mi khat dinga, Masidonia gamah hongkai inla, honghuh in, chia thumthumin a mu a.
9នៅពេលយប់ លោកប៉ូលបាននិមិត្ដឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។
10Huan, huai mengmuhna a neih khit takin Masidonia gamah hoh ka tum pah ua, a kiang ua Tanchin Hoih gen dingin Pathianin a honsam ahi chih kichian taka theiin.
10ក្រោយពេលលោកបានឃើញនិមិត្ដហេតុអស្ចារ្យនេះ ហើយយើង ក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងអោយទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។
11Huan, Troasi khua akipan longin ka pawt ua, tang takin Samothrasi khua ah ka pai ua, a jingin Neapoli khua ah ka pai nawn ua;
11នៅក្រុងត្រូអាស យើងបានចុះសំពៅ ធ្វើដំណើរតំរង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ ស្អែកឡើងយើងបានទៅដល់ក្រុងនាប៉ូល
12huan, huai akipanin Phillippi khua ah ka pai ua, huai khua tuh Masidonia gam a khua khat Rome khua a mi pemte khua ahia, huai uk a kho poimoh pen ahi. Huai khua ni tam sim ka tamta ua.
12រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
13Huan, Khawlniin kulh kongkhak polam ah luigei ah, thumna mun hia ka gintak uah ka hoh ua; huan, ka tu ua, numei hongpai khawmte kiangah thu ka gen uhi.
13នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន ។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ដ្រីដែលមកជួបជុំគ្នានៅទីនោះ។
14Huan, a min Lidia, puansan dup juak, Thiatira khua te, Pathian bia numei khatin ka thu a ja a; huan, Paula thugen jui dingin Toupan a lungtang a hihvaksakta hi.
14មានស្ដ្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និង ជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះ នាងផ្ទៀងត្រចៀកស្ដាប់ព្រះអម្ចាស់ក៏បានបំភ្លឺចិត្ដគំនិតនាង អោយយកចិត្ដទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។
15Huan, amah leh a inkuanpihten baptisma a tan khit un, Toupa a ginoma non seh uleh, ka in ah hongtung un, chiin, a honngen ngen a, a honkhouta a.
15បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថានាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំអោយ យើងយល់ព្រមតាមសេចក្ដីអញ្ជើញរបស់នាង។
16Huan, thumna muna ka hoh lai un, nungak kuahiam dawi aisansiam jawlin a honkituahpih a, aman tuh a aisan jiakin a pute sum tampi a muhsak jela.
16មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន មានស្រីបំរើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូលនាំអោយនាងចេះទាយ ធ្វើអោយពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន។
17Huai miin Paula leh kou a honjuia, hiai mite, hotdamna lampi nou honhilhte, Tungnungpen Pathian sikha ahi uh, chiin, a kikou a.
17នាងដើរតាមក្រោយលោកប៉ូល និង យើងទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបំរើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។
18Huchi bangin ni tampi a hih a. Huchiin, Paula a lungkimta keia, a kiheia, dawi kiangah, Jesu Kris minin a sunga kipan pawt thu ka honpia, a chi a. Huan, huchih laitakin, a pawt pah a.
18នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្ដជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។
19Huan, a puten a summuhna uh a mang chih a theih tak un, Paula leh Sila a man ua, heutute maah dawl munah a kailut uhi.
19កាលពួកម្ចាស់របស់ស្រីបំរើនោះឃើញថាលែងមានសង្ឃឹមនឹងបានកំរៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និង លោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅលានសាធារណៈក្នុងទីក្រុង។
20Huchin, vaihawmte kiangah a pi ua, hiai mite Judate ahi uh, ka khua uh a hihbuai mahmah ua;
20ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរ ពោលថា៖ «ជនជាតិយូដាទាំងនេះបង្កអោយមានចលាចលនៅក្នុងក្រុងយើង។
21Dan bang hiam ka kipahpih louh uh leh zuih siangloute a gengen uh, Rome khote ka hi ngal ua, a chi ua.
21គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ជាទំនៀមទម្លាប់ដែលយើងជនជាតិរ៉ូម៉ាំង គ្មានសិទ្ធិនឹងទទួល ឬ អនុវត្ដតាមបានឡើយ»។
22Huchiin, mipite leng sawltakte sual dingin a hongkisa sam ua, vaihawmten a puan khawng uh a sahkeksak ua, chianga sat dingin thu a pia uhi.
22បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាអោយគេដោះសម្លៀកបំពាក់លោកប៉ូល និង លោកស៊ីឡាសចេញ រួចបញ្ជាអោយវាយនឹងរំពាត់។
23Huan, tamvei pi a sat khit un suangkulh ah a khum ua, a vengpa kiangah bittaka ven ding a chi bikbek uhi.
23ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាអោយយាមយ៉ាងមធ្យ័តផង។
24Huchitela thu a piak jiak un aman tuh tanna sungnungjaw ah a khuma, a khe uh singkol a bunsak hi.
24ឆ្មាំគុកក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និង ដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។
25Himahleh, jan lain, Pathian kiangah Paula leh Sila a thum ua, la a sa ua, hentaten a ngaikhia ua;
25ប្រមាណជាពាក់កណ្ដាលអាធ្រាត្រ លោកប៉ូល និង លោកស៊ីឡាស នាំគ្នាអធិស្ឋាន និង ច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរ។
26huan, thakhat in jin nakpitakin a honglinga, huchiin, suangkulh suangphumte tannin a ling hi; huan, kongkhak tengteng a kihong pah a, mi chih kolbutte a hongkiphel vekta hi.
26រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលអោយកក្រើកដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។
27Huan, a vengpa ihmu a honghalha, suangkulh kongkhakte tuh kihongin a mu a, hentate tuh taimang uh a sa a, a temsau a doka, a kihihlum dek tak hi.
27ពេលនោះឆ្មាំគុកភ្ញាក់ឡើងលុះគាត់ឃើញទ្វារគុករបើកដូច្នេះគាត់ក៏ហូតដាវបំរុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។
28Himahleh Paula aw ngaihtakin a kikou a, bangmah kichih ken, ka vek un hiaiah ka om lai ve ua oi, a chi a.
28ប៉ុន្ដែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅ ឯនេះទេ!»។
29Huan, a vengpan a khawnvakte a kana, a tawmluta, laua ling kawmin Paula leh Sila maah a khupboh a;
29ឆ្មាំគុកសុំអោយគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក។ គាត់ក្រាបចុះនៅមុខ លោកប៉ូល និង លោកស៊ីឡាស ទាំងញាប់ញ័រ។
30huan, amau a pi khia a, Pute aw, hotdama om dingin bang ahia ka hih ding? a chi a.
30គាត់នាំលោកទាំងពីរចេញមកក្រៅពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណាដើម្បីអោយបានទទួលការសង្គ្រោះ?»។
31Huan amau, Toupa Jesu ging inla, huchiin hotdamin na om ding, nang leh na inkuanpihte toh, a chi ua.
31លោកតបទៅគាត់វិញថា៖ «សូមជឿលើព្រះអម្ចាស់យេស៊ូទៅនោះព្រះជាម្ចាស់នឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។
32Huan, a kiangah leh a ina om tengtengte kiangah Toupa thu a gen uhi.
32បន្ទាប់មកលោកទាំងពីរបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និង ប្រាប់អ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។
33Huan, huai janin, huailai tak mahmahin a pia, a satna golhte uh a sil sianga; huan, amah leh a inkuanpihte tengtengin baptisma a tang pah ngal uhi.
33ពេលនោះ ឆ្មាំគុកនាំលោកទាំងពីរមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និង ក្រុមគ្រួសាររបស់គាត់ ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។
34Huan, a in ah a pitou a nekding a luia, huan, Pathian a gintak jiak un, amah, a inkuanpihte tengteng toh, a kipak mahmah uhi.
34គាត់បាននាំលោកទាំងពីរឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន។ គាត់ និង ក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយដោយបានជឿលើព្រះជាម្ចាស់។
35Huan, ni a suahin, vaihawmten, huai mite khahin, chiin, mi manmite a sawl ua.
35លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតអោយទៅប្រាប់ឆ្មាំគុកថា៖«ចូរដោះលែងអ្នកទាំងនោះទៅ!»។
36Huan, suangkulh vengpan, Paula kiangah a thu uh a hilha, Vaihawmten, nou khah dingin, mi a honsawl uhi; huaijiakin tunah hongpawt unla, khamuangtakin pai un, a chi a.
36ឆ្មាំគុកបាននាំដំណឹងនេះទៅជំរាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់អោយដោះលែងលោកហើយដូច្នេះ សូមលោកចេញទៅអោយបានសុខសាន្ដចុះ»។
37Himahleh, Paulain, a kiang uah, Rome khote ka hi ngal ua, ka siamna uleh siamlouhna uh theilouin vantang mitmuhin non sat ua, suangkulh ah na honkhum ua; tunah aguka hondelhkhe dek na hi vial u maw? ahi kei hial ding; amau mahmah hong uhenla hongpikhia uheh, a chi a.
37ប៉ុន្ដែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជំរះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ!ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដងទើបបាន»។
38Huchiin mi manmiten huai thute tuh vaihawmte kiangah a hilh ua. Huan, Rome khua a mi ahi uh chih a jak un a lauta uhi;
38ពួកតំរួតនាំពាក្យនេះទៅជំរាបពួកអាជ្ញាធរ។ កាលដឹងថាលោកទាំងពីរមានសញ្ញាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។
39huan, a vahoh ua, a khemkhem ua, a pi khia ua, khua akipan paimang dingin a ngen uhi.Huan, suangkulh akipan a pawt ua, Lidia in ah a lut ua, a khamuan ua, a pawtta uhi.
39គេនាំគ្នាមកអង្វរករសុំទោសលោកទាំងពីរ រួចដោះលែងលោក និង អង្វរអោយលោកចាកចេញពីក្រុងនោះផង។
40Huan, suangkulh akipan a pawt ua, Lidia in ah a lut ua, a khamuan ua, a pawtta uhi.
40លោកទាំងពីរចេញពីទីឃុំឃាំង ចូលទៅផ្ទះរបស់នាងលីឌា ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្ដគេទៀតផង រួចទើបលោកនាំគ្នាធ្វើដំណើរចេញទៅ។