World English Bible

Khmer

1 Corinthians

7

1Now concerning the things about which you wrote to me: it is good for a man not to touch a woman.
1បងប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះពាល់ស្ដ្រីទេនោះ ជាការប្រសើរ។
2But, because of sexual immoralities, let each man have his own wife, and let each woman have her own husband.
2ប៉ុន្ដែ ដើម្បីចៀសវាងកុំអោយមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។
3Let the husband render to his wife the affection owed her, and likewise also the wife to her husband.
3ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្ដីវិញដែរ។
4The wife doesn’t have authority over her own body, but the husband. Likewise also the husband doesn’t have authority over his own body, but the wife.
4ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះជារបស់ប្រពន្ធ។
5Don’t deprive one another, unless it is by consent for a season, that you may give yourselves to fasting and prayer, and may be together again, that Satan doesn’t tempt you because of your lack of self-control.
5មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសំរាប់អធិស្ឋាន ប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ សាតាំងល្បួងចិត្ដបងប្អូន មកពីទ្រាំមិនបាន។
6But this I say by way of concession, not of commandment.
6ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិអោយបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។
7Yet I wish that all men were like me. However each man has his own gift from God, one of this kind, and another of that kind.
7ខ្ញុំចង់អោយមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្ដែម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួន ពីព្រះជាម្ចាស់ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។
8But I say to the unmarried and to widows, it is good for them if they remain even as I am.
8ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និង ស្ដ្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅ ល្អជាង។
9But if they don’t have self-control, let them marry. For it’s better to marry than to burn.
9ប៉ុន្ដែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ ប្រសើរជាងទុកអោយចិត្ដនៅពុះកញ្ជ្រោល។
10But to the married I command—not I, but the Lord—that the wife not leave her husband
10ខ្ញុំសូមបង្គាប់អស់អ្នកដែលមានគូស្រករហើយថា ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ (មិនមែនខ្ញុំទេជាអ្នកបង្គាប់ គឺព្រះអម្ចាស់ទេតើដែលបង្គាប់)។
11(but if she departs, let her remain unmarried, or else be reconciled to her husband), and that the husband not leave his wife.
11ប្រសិនបើនាងបានជាចាកចោលប្ដីហើយ មិនត្រូវយកប្ដីទៀតទេ ឬ មួយត្រូវតែទៅជានានឹងប្ដីនាងវិញ។ រីឯប្ដី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។
12But to the rest I—not the Lord—say, if any brother has an unbelieving wife, and she is content to live with him, let him not leave her.
12ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីព្រះអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជំរាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។
13The woman who has an unbelieving husband, and he is content to live with her, let her not leave her husband.
13រីឯស្ដ្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ
14For the unbelieving husband is sanctified in the wife, and the unbelieving wife is sanctified in the husband. Otherwise your children would be unclean, but now they are holy.
14ដ្បិតព្រះជាម្ចាស់ប្រោសប្ដីដែលមិនជឿ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គតាមរយៈភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធ ទេ!។ ក៏ប៉ុន្ដែតាមពិត ព្រះជាម្ចាស់បានប្រោសក្មេងទាំងនោះ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គរួចស្រេចទៅហើយ។
15Yet if the unbeliever departs, let there be separation. The brother or the sister is not under bondage in such cases, but God has called us in peace.
15បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ អោយគេទៅចុះ បងប្អូនប្រុស ឬ ស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងអោយមករស់ក្នុងសេចក្ដីសុខសាន្ដ។
16For how do you know, wife, whether you will save your husband? Or how do you know, husband, whether you will save your wife?
16បងប្អូនជាស្ដ្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?
17Only, as the Lord has distributed to each man, as God has called each, so let him walk. So I command in all the assemblies.
17ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅអោយបានស្របតាមព្រះអំណោយទានដែលព្រះអម្ចាស់ប្រទានអោយ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់អោយស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់អោយក្រុមជំនុំ ទាំងអស់ធ្វើតាមសេចក្ដីនេះ។
18Was anyone called having been circumcised? Let him not become uncircumcised. Has anyone been called in uncircumcision? Let him not be circumcised.
18នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។
19Circumcision is nothing, and uncircumcision is nothing, but the keeping of the commandments of God.
19ការកាត់ស្បែក ឬ មិនកាត់ស្បែកនោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្ដិតាមបទបញ្ជា របស់ព្រះជាម្ចាស់វិញទេដែលសំខាន់។
20Let each man stay in that calling in which he was called.
20នៅពេលព្រះអង្គត្រាស់ហៅបើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់អោយស្របតាមភាពនោះតទៅមុខទៀតទៅ។
21Were you called being a bondservant? Don’t let that bother you, but if you get an opportunity to become free, use it.
21ពេលព្រះអង្គត្រាស់ហៅ បើបងប្អូនជាខ្ញុំបំរើគេកុំខ្វល់ខ្វាយអ្វី។ ប៉ុន្ដែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសអោយបានទៅជាអ្នកជាចុះ
22For he who was called in the Lord being a bondservant is the Lord’s free man. Likewise he who was called being free is Christ’s bondservant.
22ដ្បិតខ្ញុំបំរើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបំរើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបំរើព្រះគ្រិស្ដ។
23You were bought with a price. Don’t become bondservants of men.
23ព្រះអង្គបានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះសូមកុំបណ្ដោយខ្លួនអោយធ្លាក់ទៅជាខ្ញុំបំរើរបស់មនុស្សទៀតឡើយ។
24Brothers, let each man, in whatever condition he was called, stay in that condition with God.
24បងប្អូនអើយ កាលព្រះជាម្ចាស់ត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះនៅចំពោះព្រះភ័ក្ដ្រព្រះអង្គតទៅមុខទៀតទៅ។
25Now concerning virgins, I have no commandment from the Lord, but I give my judgment as one who has obtained mercy from the Lord to be trustworthy.
25រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរអោយទុកចិត្ដព្រោះព្រះអង្គមានព្រះហឫទ័យមេត្ដាករុណាចំពោះរូបខ្ញុំ។
26I think that it is good therefore, because of the distress that is on us, that it is good for a man to be as he is.
26ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។
27Are you bound to a wife? Don’t seek to be freed. Are you free from a wife? Don’t seek a wife.
27បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងអោយសោះ! បើបងប្អូនមិនទាន់មានប្រពន្ធមិនបាច់រកប្រពន្ធទេ។
28But if you marry, you have not sinned. If a virgin marries, she has not sinned. Yet such will have oppression in the flesh, and I want to spare you.
28បើបងប្អូនរៀបការ មិនមែនមានន័យថាបងប្អូនប្រព្រឹត្ដអំពើបាបឡើយ ហើយបើស្ដ្រីក្រមុំម្នាក់រៀបការ នោះនាងក៏គ្មានបាបអ្វីដែរ ប៉ុន្ដែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតមិនខាន។ ខ្ញុំចង់អោយបងប្អូនចៀសផុតពីការលំបាកទាំងនោះ។
29But I say this, brothers: the time is short, that from now on, both those who have wives may be as though they had none;
29បងប្អូនអើយ ខ្ញុំសូមជំរាបបងប្អូនថា ពេលវេលាកាន់តែកៀកណាស់ហើយ។ ពីពេលនេះទៅមុខអស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្ដដូចជាគ្មានប្រពន្ធ
30and those who weep, as though they didn’t weep; and those who rejoice, as though they didn’t rejoice; and those who buy, as though they didn’t possess;
30អស់អ្នកដែលយំសោក ដូចជាមិនយំសោកអស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាមិនមែនម្ចាស់ទ្រព្យ
31and those who use the world, as not using it to the fullest. For the mode of this world passes away.
31ហើយអស់អ្នកដែលប្រើប្រាស់សម្បត្ដិលោកីយ៍ ក៏ត្រូវកាន់ចិត្ដដូចជាមិនបានប្រើប្រាស់ដែរ ដ្បិតពិភពលោកនេះនឹងត្រូវប្រែប្រួលជាមិនខាន។
32But I desire to have you to be free from cares. He who is unmarried is concerned for the things of the Lord, how he may please the Lord;
32ខ្ញុំមិនចង់អោយបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាអោយបានគាប់ព្រះហឫទ័យព្រះអង្គ។
33but he who is married is concerned about the things of the world, how he may please his wife.
33រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាអោយបានគាប់ចិត្ដប្រពន្ធ
34There is also a difference between a wife and a virgin. The unmarried woman cares about the things of the Lord, that she may be holy both in body and in spirit. But she who is married cares about the things of the world—how she may please her husband.
34ហើយចិត្ដអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ដ្រីដែលគ្មានប្ដី និង ស្ដ្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅព្រះអង្គ។ រីឯស្ដ្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះធ្វើយ៉ាងណាអោយបានគាប់ចិត្ដប្ដី។
35This I say for your own profit; not that I may ensnare you, but for that which is appropriate, and that you may attend to the Lord without distraction.
35ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនមិនមែនចង់បំបាត់សេរីភាពរបស់បងប្អូនទេ គឺខ្ញុំចង់អោយបងប្អូនរស់នៅបានល្អប្រសើរជាប់ចិត្ដនឹងព្រះអម្ចាស់ដោយឥតរារែកឡើយ។
36But if any man thinks that he is behaving inappropriately toward his virgin, if she is past the flower of her age, and if need so requires, let him do what he desires. He doesn’t sin. Let them marry.
36ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំអោយបាក់មុខ ហើយបើចិត្ដរបស់គេឆាបឆួលចង់យកនាងត្រូវធ្វើតាមចិត្ដខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។
37But he who stands steadfast in his heart, having no necessity, but has power over his own heart, to keep his own virgin, does well.
37រីឯអ្នកដែលប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថាអាចទប់ចិត្ដបាន ហើយសំរេចចិត្ដថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះគាត់ធ្វើត្រឹមត្រូវហើយ។
38So then both he who gives his own virgin in marriage does well, and he who doesn’t give her in marriage does better.
38ដូច្នេះអ្នកណារៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលមិនរៀបការវិញ ក៏រឹតតែប្រសើរថែមទៀត។
39A wife is bound by law for as long as her husband lives; but if the husband is dead, she is free to be married to whomever she desires, only in the Lord.
39ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្ដនាងអោយតែរៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា។
40But she is happier if she stays as she is, in my judgment, and I think that I also have God’s Spirit.
40ក៏ប៉ុន្ដែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយដែរ។