Khmer

Matthew

1

1នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ ។2លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និង បងប្អូនរបស់គាត់3លោកយូដា និង នាងតាម៉ារបង្កើតលោកពេរេស និង លោកសេរ៉ាស លោកពេរេសបង្កើត លោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម4លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន5លោកសាលម៉ូន និង នាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និង នាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតលោកអ៊ីសាយ6លោកអ៊ីសាយបង្កើតស្ដេចដាវីឌ។ ស្ដេចដាវីឌ និង ភរិយារបស់អ៊ូរីបង្កើតស្ដេចសាឡូម៉ូន7ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា8ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូសៀស9ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចអេសេគាស10ស្ដេចអេសេគាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស11ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និង អនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។12ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធាល លោកសាលធាលបង្កើតលោកសូរ៉ូបាបិល13លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ14លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយូដ15លោកអេលីយូដបង្កើតលោកអេឡាសារ លោកអេឡាសារបង្កើតលោកម៉ាថាន លោកម៉ាថាន បង្កើតលោកយ៉ាកុប16លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូហៅថាព្រះគ្រិស្ដ ។17ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ស្ដេចដាវីឌ មានដប់បួនតំណ ចាប់ពីស្ដេចដាវីឌមកទល់នឹងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មកទល់ព្រះគ្រិស្ដ ក៏មានដប់បួនតំណដែរ។18នេះជាដំណើររឿង អំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ដ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។19លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសំរេចចិត្ដថានឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។20ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា របស់ព្រះអម្ចាស់ មកប្រាប់លោក ក្នុងសុបិននិមិត្ដថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ។21នាងនឹងសំរាលបានបុត្រមួយហើយលោកត្រូវថ្វាយព្រះនាមថា "យេស៊ូ" ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ដ្រព្រះអង្គអោយរួចពីបាបរបស់គេ»។22ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការី ថា៖23«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះនាងនឹងសំរាលបានបុត្រមួយដែលគេនឹងថ្វាយ ព្រះនាមថា "អេម៉ាញូអែល"» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។24លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា25ប៉ុន្ដែលោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសំរាលបានបុត្រដែលលោកថ្វាយព្រះនាមថា "យេស៊ូ"។