Khmer

Romans

16

1ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេដែលជាបងប្អូនរបស់យើង គាត់បំរើក្រុមជំនុំនៅក្រុងកេងគ្រា2សូមបងប្អូនទទួលគាត់ ក្នុងព្រះនាមព្រះអម្ចាស់អោយបានសមជាប្រជាជនដ៏វិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការអោយបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។3សូមជំរាបសួរនាងព្រីស៊ីល និង លោកអគីឡាអោយខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបំរើព្រះគ្រិស្ដរួមជាមួយខ្ញុំ4គាត់បានស៊ូប្ដូរជីវិតដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។5សូមជំរាបសួរក្រុមជំនុំដែលជួបជុំគ្នាក្នុងផ្ទះគាត់អោយខ្ញុំផង។ សូមជំរាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រិស្ដមុនគេបង្អស់ នៅស្រុកអាស៊ី។6សូមជំរាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើនដើម្បីបងប្អូន។7សូមជំរាបសួរលោកអាន់ត្រូនីក និង នាងយូនាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាវ័ក ដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿព្រះគ្រិស្ដមុនខ្ញុំផង។8សូមជំរាបសួរលោកអាំភ្លាស ដ៏ជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។9សូមជំរាបសួរលោកអ៊ើបាន់ ដែលធ្វើការបំរើព្រះគ្រិស្ដរួមជាមួយយើង និង ជំរាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។10សូមជំរាបសួរលោកអពេលេស ដែលបានបង្ហាញជំនឿរឹងប៉ឹងលើព្រះគ្រិស្ដ។ សូមជំរាបសួរបងប្អូន ដែលជាក្រុមញាតិរបស់លោកេអីរិស្ដូប៊ូល។11សូមជំរាបសួរលោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ។ សូមជំរាបសួរបងប្អូនដែលជឿព្រះអម្ចាស់ និង ជាក្រុមញាតិលោកេណីគីស។12សូមជំរាបសួរនាងទ្រីភែន និង នាងទ្រីផូស នាងទាំងពីរបាននឿយហត់បំរើព្រះអម្ចាស់។ សូមជំរាបសួរនាងពើស៊ីសដ៏ជាទីស្រឡាញ់ ដែលបាននឿយហត់បំរើព្រះអម្ចាស់។13សូមជំរាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និង ជំរាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។14សូមជំរាបសួរលោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាសលោកប៉ាត្រូបាស លោកហ៊ើមេស និង បងប្អូនដែលនៅជាមួយគេ។15សូមជំរាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និង ប្អូនស្រីគាត់ ព្រមទាំងជំរាបសួរលោកអូលីមប៉ាស និង ប្រជាជនដ៏វិសុទ្ធទាំងអស់ដែលនៅជាមួយគេផងដែរ។16សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដ សូមជំរាបសួរមកបងប្អូន។17បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនអោយប្រុងប្រយ័ត្ន នឹងពួកអ្នកដែលបង្កអោយមានការបាក់បែកគ្នា និង នាំអោយបងប្អូនរវាតចិត្ដចេញពីជំនឿ ដោយគេប្រព្រឹត្ដផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួលសូមបងប្អូនចៀសចេញអោយឆ្ងាយពីអ្នកទាំងនោះទៅ18ដ្បិតមនុស្សប្រភេទនេះមិនបំរើព្រះគ្រិស្ដជាអម្ចាស់នៃយើងទេ គឺគេបំរើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្ដស្លូតត្រង់ ដោយប្រើពាក្យសំដីពីរោះៗ និង ពាក្យបញ្ចើចបញ្ចើ។19រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថាបងប្អូនស្ដាប់បង្គាប់ព្រះអម្ចាស់។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់អោយបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។20ព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងកំទេចមារ សាតាំង អោយនៅក្រោមបាតជើងរបស់បងប្អូនក្នុងពេលឆាប់ៗ។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង។21លោកធីម៉ូថេដែលធ្វើការរួមជាមួយខ្ញុំ សូមជំរាបសួរមកបងប្អូន ហើយលោកលូគាស លោកយ៉ាសូន និង លោកសូសិប៉ាត្រុសដែលជាសាច់ញាតិរបស់ខ្ញុំក៏សូមជំរាបសួរមកបងប្អូនដែរ។22ខ្ញុំទើទាសជាអ្នកសរសេរលិខិតនេះ សូមជំរាបសួរមកបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ដែរ។23លោកកៃយុសដែលទទួលខ្ញុំ និង ទទួលក្រុមជំនុំទាំងមូល អោយជួបជុំគ្នានៅផ្ទះគាត់ សូមជំរាបសួរមកបងប្អូនលោកអេរ៉ាស្ទុស ជាមេឃ្លំាងប្រាក់របស់ក្រុង និង លោកក្វើតុស ជាបងប្អូនយើង ក៏សូមជំរាបសួរមកបងប្អូនដែរ។24សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង! អាម៉ែន!។25ព្រះជាម្ចាស់មានឫទ្ធានុភាព នឹងធ្វើអោយបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និង ស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រិស្ដ តាមតែព្រះជាម្ចាស់បានសំដែងអំពីគំរោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក26តែទ្រង់បានសំដែងអោយយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និង ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីអោយជាតិសាសន៍ទាំងអស់បានស្គាល់ ហើយអោយគេជឿ និង ស្ដាប់តាម។27មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ដអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។