King James Version

Khmer

1 Timothy

5

1Rebuke not an elder, but intreat him as a father; and the younger men as brethren;
1កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន
2The elder women as mothers; the younger as sisters, with all purity.
2ទូន្មានស្ដ្រីចាស់ៗទុកដូចជាម្ដាយ និង ស្ដ្រីក្មេងៗទុកដូចជាប្អូន ដោយចិត្ដបរិសុទ្ធទាំងស្រុង។
3Honour widows that are widows indeed.
3ត្រូវជួយស្ដ្រីមេម៉ាយ ណាដែលគ្មានទីពឹង។
4But if any widow have children or nephews, let them learn first to shew piety at home, and to requite their parents: for that is good and acceptable before God.
4ប្រសិនបើស្ដ្រីមេម៉ាយណាមានកូន ឬ មានចៅ ត្រូវអោយកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និង ចេះសងគុណឪពុកម្ដាយធ្វើដូច្នេះ ទើបបានគាប់ព្រះហឫទ័យព្រះជាម្ចាស់។
5Now she that is a widow indeed, and desolate, trusteth in God, and continueth in supplications and prayers night and day.
5ចំពោះស្ដ្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ដ្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និង អធិស្ឋាន ទាំងយប់ទាំងថ្ងៃ។
6But she that liveth in pleasure is dead while she liveth.
6រីឯស្ដ្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូច ជាស្លាប់ដែរ។
7And these things give in charge, that they may be blameless.
7អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំអោយនាងមានកំហុស។
8But if any provide not for his own, and specially for those of his own house, he hath denied the faith, and is worse than an infidel.
8អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួនជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
9Let not a widow be taken into the number under threescore years old, having been the wife of one man.
9ស្ដ្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ដ្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នំាឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។
10Well reported of for good works; if she have brought up children, if she have lodged strangers, if she have washed the saints' feet, if she have relieved the afflicted, if she have diligently followed every good work.
10គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្ដអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវបានលាងជើងជូនប្រជាជនដ៏វិសុទ្ធ បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និង យកចិត្ដទុកដាក់ ប្រព្រឹត្ដអំពើល្អសព្វបែបយ៉ាង។
11But the younger widows refuse: for when they have begun to wax wanton against Christ, they will marry;
11ចំពោះស្ដ្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្ដមិនខាន
12Having damnation, because they have cast off their first faith.
12ហើយបណ្ដាលអោយខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។
13And withal they learn to be idle, wandering about from house to house; and not only idle, but tattlers also and busybodies, speaking things which they ought not.
13មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និង និយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។
14I will therefore that the younger women marry, bear children, guide the house, give none occasion to the adversary to speak reproachfully.
14ហេតុនេះ ខ្ញុំចង់អោយស្ដ្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មីអោយមានកូនចៅ និង មើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំអោយអ្នកប្រឆាំងមានឱកាសចាប់កំហុសបានឡើយ
15For some are already turned aside after Satan.
15ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ សាតាំងរួចទៅហើយ។
16If any man or woman that believeth have widows, let them relieve them, and let not the church be charged; that it may relieve them that are widows indeed.
16ប្រសិនបើស្ដ្រីម្នាក់ដែលជាអ្នកជឿ មានស្ដ្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបំរុងនាងទាំងនោះផង មិនត្រូវទុកអោយក្រុមជំនុំ ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ក្រុមជំនុំអាចនឹងជួយទំនុកបំរុងស្ដ្រីមេម៉ាយដែលគ្មានទីពឹង។
17Let the elders that rule well be counted worthy of double honour, especially they who labour in the word and doctrine.
17ព្រឹទ្ធាចារ្យ ទាំងឡាយណា នាំមុខក្រុមជំនុំបានល្អប្រពៃ ត្រូវលើកកិត្ដិយសគាត់មួយទ្វេជាពីរជាពិសេសចំពោះព្រឹទ្ធាចារ្យណាដែលនឿយហត់ប្រកាសព្រះបន្ទូល និង បង្រៀនគេ
18For the scripture saith, Thou shalt not muzzle the ox that treadeth out the corn. And, The labourer is worthy of his reward.
18ដ្បិតមានចែងទុកក្នុងគម្ពីរថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ«កម្មករត្រូវតែទទួលប្រាក់ឈ្នួល»។
19Against an elder receive not an accusation, but before two or three witnesses.
19បើមានគេចោទប្រកាន់ព្រឹទ្ធាចារ្យណាម្នាក់ កុំទទួលពាក្យចោទរបស់គេអោយសោះ លើកលែងតែមានសាក្សីពីរ ឬ បីនាក់។
20Them that sin rebuke before all, that others also may fear.
20បើមានបងប្អូនណាប្រព្រឹត្ដអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីអោយបងប្អូនឯទៀតៗខ្លាចដែរ។
21I charge thee before God, and the Lord Jesus Christ, and the elect angels, that thou observe these things without preferring one before another, doing nothing by partiality.
21ខ្ញុំសុំអង្វរអ្នក នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ និង នៅចំពោះមុខទេវតា ដែលព្រះអង្គបានជ្រើសរើសថាចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬ រើសមុខបងប្អូនណាឡើយ។
22Lay hands suddenly on no man, neither be partaker of other men's sins: keep thyself pure.
22កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំអោយចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនអោយបានបរិសុទ្ធ ។
23Drink no longer water, but use a little wine for thy stomach's sake and thine often infirmities.
23កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីអោយស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។
24Some men's sins are open beforehand, going before to judgment; and some men they follow after.
24អំពើបាបរបស់អ្នកខ្លះបានលេចមកអោយគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។
25Likewise also the good works of some are manifest beforehand; and they that are otherwise cannot be hid.
25រីឯអំពើល្អក៏នឹងលេចមកអោយគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមក ក៏ពុំអាចនៅលាក់កំបាំងបានឡើយ។