1Then said he unto the disciples, It is impossible but that offences will come: but woe unto him, through whom they come!
1ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស ថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលអោយមនុស្សប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ អ្នកណានាំគេអោយប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ។
2It were better for him that a millstone were hanged about his neck, and he cast into the sea, than that he should offend one of these little ones.
2ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកទម្លាក់ទៅក្នុងសមុទ្រប្រសើរជាងទុកអោយគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្ដអំពើបាប។
3Take heed to yourselves: If thy brother trespass against thee, rebuke him; and if he repent, forgive him.
3ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន!ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្ដគំនិត ចូរអត់ទោសអោយគាត់ទៅ។
4And if he trespass against thee seven times in a day, and seven times in a day turn again to thee, saying, I repent; thou shalt forgive him.
4ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោល "ខ្ញុំស្ដាយដោយបានធ្វើខុស "ចូរអត់ទោសអោយគាត់ទៅ»។
5And the apostles said unto the Lord, Increase our faith.
5ពួកសាវ័ក ទូលព្រះអម្ចាស់ថា៖«សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។
6And the Lord said, If ye had faith as a grain of mustard seed, ye might say unto this sycamine tree, Be thou plucked up by the root, and be thou planted in the sea; and it should obey you.
6ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿ ប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា "ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!" វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
7But which of you, having a servant plowing or feeding cattle, will say unto him by and by, when he is come from the field, Go and sit down to meat?
7«ក្នុងចំណោមអ្នករាល់គ្នាឧបមាថា នរណាម្នាក់មានអ្នកបំរើ ទៅភ្ជួរស្រែ ឬ ឃ្វាលហ្វូងសត្វ។ ពេលអ្នកបំរើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា "សូមអញ្ជើញមកពិសាបាយ" ទេ។
8And will not rather say unto him, Make ready wherewith I may sup, and gird thyself, and serve me, till I have eaten and drunken; and afterward thou shalt eat and drink?
8ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបំរើថា "ចូររៀបចំបាយទឹកអោយខ្ញុំ រួចទៅផ្លាស់ខោអាវមកបំរើខ្ញុំ ពេលខ្ញុំបរិភោគចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ"។
9Doth he thank that servant because he did the things that were commanded him? I trow not.
9ម្ចាស់មិនដែលអរគុណអ្នកបំរើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។
10So likewise ye, when ye shall have done all those things which are commanded you, say, We are unprofitable servants: we have done that which was our duty to do.
10រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរកាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ សព្វគ្រប់ហើយចូរពោល "យើងខ្ញុំគ្រាន់តែជាអ្នកបំរើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ"»។
11And it came to pass, as he went to Jerusalem, that he passed through the midst of Samaria and Galilee.
11កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និង ស្រុកកាលីឡេ។
12And as he entered into a certain village, there met him ten men that were lepers, which stood afar off:
12ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ
13And they lifted up their voices, and said, Jesus, Master, have mercy on us.
13ស្រែកឡើងថា៖«លោកគ្រូយេស៊ូអើយ!សូមអាណិតមេត្ដាយើងខ្ញុំផង»។
14And when he saw them, he said unto them, Go shew yourselves unto the priests. And it came to pass, that, as they went, they were cleansed.
14ព្រះយេស៊ូទតមើលគេហើយមានព្រះបន្ទូលថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនអោយពួកបូជាចារ្យ ឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធ ទាំងអស់គ្នា។
15And one of them, when he saw that he was healed, turned back, and with a loud voice glorified God,
15ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។
16And fell down on his face at his feet, giving him thanks: and he was a Samaritan.
16គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ អោនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។
17And Jesus answering said, Were there not ten cleansed? but where are the nine?
17ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា?
18There are not found that returned to give glory to God, save this stranger.
18មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។
19And he said unto him, Arise, go thy way: thy faith hath made thee whole.
19ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើងអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។
20And when he was demanded of the Pharisees, when the kingdom of God should come, he answered them and said, The kingdom of God cometh not with observation:
20ពួកខាងគណៈផារីស៊ី ទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកបានឡើយ។
21Neither shall they say, Lo here! or, lo there! for, behold, the kingdom of God is within you.
21គេពុំអាចពោល "ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬ ព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ"បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
22And he said unto the disciples, The days will come, when ye shall desire to see one of the days of the Son of man, and ye shall not see it.
22បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់ សិស្ស ថា៖«ពេលក្រោយអ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស យាងមកសូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នក រាល់គ្នាពុំឃើញឡើយ។
23And they shall say to you, See here; or, see there: go not after them, nor follow them.
23ពេលមានគេប្រាប់អ្នករាល់គ្នាថា "ព្រះអង្គនៅទីនេះ ឬ នៅទីនោះ"កុំរត់ទៅអោយសោះ។
24For as the lightning, that lighteneth out of the one part under heaven, shineth unto the other part under heaven; so shall also the Son of man be in his day.
24បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។
25But first must he suffer many things, and be rejected of this generation.
25ប៉ុន្ដែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។
26And as it was in the days of Noe, so shall it be also in the days of the Son of man.
26នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ ដែរ។
27They did eat, they drank, they married wives, they were given in marriage, until the day that Noe entered into the ark, and the flood came, and destroyed them all.
27កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។
28Likewise also as it was in the days of Lot; they did eat, they drank, they bought, they sold, they planted, they builded;
28នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដំាដំណាំ និង សង់ផ្ទះ។
29But the same day that Lot went out of Sodom it rained fire and brimstone from heaven, and destroyed them all.
29ប៉ុន្ដែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និង ស្ពាន់ធ័របង្អុរពីលើមេឃមកដូច ភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។
30Even thus shall it be in the day when the Son of man is revealed.
30នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។
31In that day, he which shall be upon the housetop, and his stuff in the house, let him not come down to take it away: and he that is in the field, let him likewise not return back.
31នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចំការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញអោយសោះ។
32Remember Lot's wife.
32ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។
33Whosoever shall seek to save his life shall lose it; and whosoever shall lose his life shall preserve it.
33អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតនឹងបានរួចជីវិតវិញ។
34I tell you, in that night there shall be two men in one bed; the one shall be taken, and the other shall be left.
34ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះបើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។
35Two women shall be grinding together; the one shall be taken, and the other left.
35បើស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។
36Two men shall be in the field; the one shall be taken, and the other left.
36បើមានបុរសពីរនាក់នៅក្នុងចំការព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ»។
37And they answered and said unto him, Where, Lord? And he said unto them, Wheresoever the body is, thither will the eagles be gathered together.
37ពួកសិស្ស ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាន នៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។